» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9064 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659571 នាក់

អគ្គនាយក​រដ្ឋាករទឹក​អះអាងថា​ឆ្នាំ​២០២៣​ប្រជាពលរដ្ឋ​ភ្នំពេញ​នឹង​លែង​ខ្វះ​ទឹក​ប្រើ​!


​ភ្នំពេញ​៖​លោក​ឡុង​ណា​រ៉ូ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អះអាងថា នៅ​ចុងឆ្នាំ​២០២៣ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​នឹងមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ខណៈ​ចាប់ពី​ដើមឆ្នាំ​២០២៤​ទៅ រដ្ឋាករទឹក​ធានាថា​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​លែង​ចោទ​ជា​បញ្ហា​ទៀតហើយ​។​a long naro 

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​-​សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​» រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋា​ភី​បាល​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២​នេះ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោក ឡុង ណា​រ៉ូ លើកឡើងថា​៖ បច្ចុប្បន្ន រាជធានី​ភ្នំពេញ​ជួប​បញ្ហា​ខ្វះខាត​លើ​ការផ្គត់ផ្គង់​ទឹក​ដែល​បូម​ពី​ទន្លេ​មក​ផ្ទៃ​អាង​ស្តុក​ប្រមាណ​១ ០០០ ទៅ​២ ០០០​ម៉ែត្រគូប ក្នុង​មួយ​ម៉ោង ឬ​ស្មើ​ប្រមាណ​២៤ ០០០​ម៉ែត្រគូប ទៅ​៤៨ ០០០ ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។​

​លោក​ថា បញ្ហា​នេះ​ដោយសារ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ចូលមក​រស់នៅ​ទីក្រុង​កាន់តែច្រើន ហើយ​នីវ៉ូ​(​កំពស់​)​ទឹកទន្លេ​មេគង្គ​ទាប​នៅ​រដូវប្រាំង​ដែល​លំបាក​ក្នុងការ​បូម​។​បើតាម​សេចក្តីរាយការណ៍​របស់​លោក​ម៉ប់​សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​រស់នៅ​អ​ច​ន្ត្រៃ​យ៍​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជាង​២​លាន​នាក់​និង​អ្នក​មករ​សស់​នៅ​ថ្វើ​ការរកស៊ី​មាន​ជាង​១​លាន​នាក់​ថែមទៀត​។​ទីក្រុង​បាន​ពង្រីក​ពី​៣០០​គីឡូម៉ែត្រ​ក្រឡា​ឡើងដល់​ជាង​៦៩០​គីឡូម៉ែត្រ​ក្រឡា​ទៅហើយ​។​

​លោក ឡុង ណា​រ៉ូ​ឲ្យុ​ដឹងថា ក្នុង​ក្រុងមាន​សម្ពាធ​ខ្ពស់ ដែល​ការប្រើប្រាស់​ទឹក​ក៏​អស់​ច្រើន​ដែរ ស្របពេល​នៅ​កម្ពុជា ពលរដ្ឋ​ម្នាក់​ប្រើ​ទឹក​ក្នុង​មួយថ្ងៃ​ប្រមាណ​២០០​ទៅ​២៨០​លីត្រ ខណៈ​ជាទូទៅ​ពលរដ្ឋ​គួរតែ​ប្រើ​អស់​ប្រមាណ​១៥០​លីត្រ​ក្នុង​មួយថ្ងៃ​។​​ទោះជា​យ៉ាងណា​លោក អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អះ​ង​អាង​ថា​៖ «​តាម​ការគ្រោងទុក​រប​ស់​យើង គឺ​ចុងឆ្នាំ​២០២៣ យើង​នឹង​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ ដើមឆ្នាំ​២៤ [២០២៤] គឺ​ធានាថា​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​លែងមាន​បញ្ហា គឺ​គ្រប់គ្រាន់​ទាំងអស់​»​។​

​លោក​ថា សព្វថ្ងៃ រដ្ឋាករទឹក​មាន​ក្រុមការងារ​សាងសង់​រោងចក្រ​ផលិត​ទឹក ក្រុម​សាងសង់​ពង្រីក​បំពង់​មេ​នាំ​ទឹក​នៅ​បាត​ទន្លេសាប​ដែលមាន​មុខកាត់​២​ម៉ែត្រ ដែល​នឹង​សង់​នៅ​ខែឧសភា​នេះ​។​​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រូបនេះ ស្នើ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​សន្សំសំចៃ​ក្នុង​រដូវប្រាំង​នេះ ដើម្បី​ជួយ​ដល់​តំបន់​ជាយក្រុង​ឱ្យមាន​ទឹក​ប្រើប្រាស់​ក្នុងស្ថានភាព​ខ្វះខាត​នេះ​។​ក្រៅពី​ឲ្យ​ដឹងថា​អ្នក​នៅ​តំបន់​កំបូល​នឹងមាន​ទឹក​ប្រើប្រាស់​នៅក្នុង​ខែមេសា​ខាងមុខនេះ​លោក​លោក ឡុង ណា​រ៉ូ​បាន​ប្រាប់ថា​អ្នក​នៅ​ជា​យ​រាជធានី​ដែល​ប្រឈម​និង​ការខ្វះ​ទឹក​សូម​រាយការណ៍​មក​ដើម្បី​ខាង​រដ្ឋាករទឹក​យក​ស៊ីទែន​ទៅ​តំកល់​និង​ដឹក​ទឹក​យកទៅ​ចែកចាយ​។​a long naro1 a long naro2 

​