» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10649 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700820 នាក់

បរទេស​សកម្ម​ជន្លៀស​មន្ត្រី​និង​បុគ្គ​លឹក​ចេញពី​សង្គ្រាម​ដណ្តើម​អំណាច​គ្នា​នៅក្នុង​ប្រទេស​ស៊ូដង់​

​ប្រទេស​ស៊ូដង់​៖​ប្រទេស​ជាច្រើន​បាននិងកំពុង​ប្រញាប់ប្រញាល់​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចេញពី​ប្រទេស​ស៊ូដង់ ខណៈដែល​ការប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​នៅតែ​បន្ត​រវាង​កងកម្លាំង​យោធា និង​ក្រុម​ទាហាន​ប៉ា​រ៉ា (RSF)​នៅ​ជិត​វិមាន​ប្រធានាធិបតី​ស៊ូដង់ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី​ខា​ទុំ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​a sou dang2 

​សហរដ្ឋអាមេរិក និង​អង់គ្លេស​បាន​និយាយថា ប្រជាជន​របស់​ពួកគេ រួមទាំង​អ្នកការទូត និង​ក្រុមគ្រួសារ​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស​ស៊ូដង់ តាម​យន្តហោះ​យោធា​។​ចំណែក​ក្រសួងការពារជាតិ​អាល្លឺម៉ង់​ក៏បាន​ឱ្យដឹង​នៅលើ​បណ្តាញ​សង្គម​ដែរ​ថា​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន​កំពុងដំណើរការ​ប្រតិបត្តិ​ការជម្លៀស​ពលរដ្ឋ​អាល្លឺម៉ង់​ចេញពី​ប្រទេស​ស៊ូដង់​ផងដែរ​។ រីឯ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្បួន​រថយន្ត​ដ៏​ធំ​មួយ​បាន​ដឹក​មនុស្ស​ជាង​១៥០​ចេញពី​ស៊ូដង់ ក្នុងនោះ​មាន​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ចំនួន​៩១​នាក់ និង​ជនជាតិ​បរទេស សរុប​១២​ប្រទេស​ផ្សេងទៀត មាន​ជាង​៦០​នាក់​។ ប្រតិបត្តិការ​នេះ បានធ្វើ​ទៅតាម​ផ្លូវគោក ដោយ​ក្បួន​រថយន្ត​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​កំពង់ផែ​ធំ​របស់​ស៊ូដង់ នៅ​មាត់សមុទ្រ​ក្រហម មុននឹង​បន្តដំណើរ​តាម​កប៉ាល់ ឈ្ពោះ​ទៅកាន់​ទីក្រុង​ជេ​ដា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​យោធា​ស៊ូដង់ និង​ទាហាន​ប៉ា​រ៉ា (RSF) បាន​ព្រមព្រៀងគ្នា​លើ​បទ​ឈប់​បាញ់​រយៈពេល​៣​ថ្ងៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែលជា​ថ្ងៃ​ឈប់សម្រាក​របស់​សាសនិក​មូស្លីម​ប្រារព្ធ​ពិធី​បញ្ចប់​ខែ​ពិសិដ្ឋ​នៃ​បុណ្យ​រ៉ា​ម៉ា​ដាន​។ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​កាលពី​ចុង​សប្តាហ៍​មុននេះ​។​​តាមរយៈ​រូបភាព​នៃ​ខ្សែអាត់​វីដេអូ​ដែល​ថត​ដោយ​ឧបករណ៍​ដ្រូ​ន កាលពី​ថ្ងៃអាទិត្យ បានបង្ហាញ​ពី​ទិដ្ឋភាព​ផ្សែងខ្មៅ​ដ៏​សន្ធោសន្ធៅ​ហុយ​ចេញពី​ទីក្រុង​បា​ហ៍​រី (Bahri) ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ខា​ធូ​ម​របស់​ប្រទេស​ស៊ូដង់ ។ ទន្ទឹមគ្នានេះ ពលរដ្ឋ​ក្នុង​តំបន់​បាន​រាយការណ៍​ឱ្យដឹងថា ករណី​លួច​បន្លំ​ទ្រព្យសម្បត្តិ​ឯកជន​បាន​កើតមាន​ឡើងជា​ហូរហែ​ដោយសារតែ​បញ្ហា​អសន្តិសុខ​ដែល​កំពុងតែ​កើតមាន​នៅក្នុង​ប្រទេស​។

​គួរ​បញ្ជាក់ថា ទីក្រុង​បា​ហ៍​រី គឺជា​តំបន់ឧស្សាហកម្ម​ដ៏​មមាញឹក​និង​សំខាន់​មួយ​នៅក្នុង​ប្រទេស​ស៊ូដង់ ដែល​សំបូរ​ទៅដោយ​ទីតាំង​រោងចក្រ​ម៉ាស៊ីន​កិន​ម្សៅ​ជាច្រើន​កន្លែង ប៉ុន្តែ​ពេលនេះ នៅទីនេះ​កំពុង​ក្លាយជា​ទីលានប្រយុទ្ធ​ថ្មី​មួយទៀត​របស់​ក្រុម​យោធា​ស៊ូដង់​នៅក្នុង​ការប្រកួតប្រជែង​អំណាច​ដែល​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍ មកហើយ​។​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) មនុស្ស​ច្រើនជាង​៤០០​នាក់​ហើយ​ត្រូវបាន​សម្លាប់ ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ឦសាន​មួយ​នេះ កាលពី​ថ្ងៃទី​១៥ ខែមេសា​កន្លងទៅ​។​ខណៈ​អ្នករងរបួស​បាន​កើនឡើង​នៅក្នុង​ចន្លោះ​ប្រមាណ​ជា ៤០០០​នាក់ ហើយ​នេះ​គឺជា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ​មិន​ធ្លាប់មាន​ចាប់តាំងពី​របប​ដឹកនាំ​ផ្ដាច់ការ​របស់​អតីត​ប្រធានាធិបតី​ស៊ូដង់​លោក​អូ​ម៉ា អាល​បា​សៀ (Omar al-Bashir) ដួលរលំ​ក្នុង​ឆ្នាំ ២០១៩​។​

​កងកម្លាំង​ប៉ា​រ៉ា​យោធា (RSF) ស្ថិតនៅក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ ម៉ូ​ហា​មែ​ដ ហែម​ដាន ដា​ហ្គា​ឡូ (Mohamed Hamdan Dagalo) នៅតែ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​ស៊ូដង់​ក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ អាដេ​ល ហ្វា​តា អាល​បឺ​ហាន (Abdel Fattah al-Burhan) ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​ក្នុងការ​ធើ្វ​រដ្ឋប្រហារ​ផ្តួល​រលំ​អតីត​ប្រធានាធិបតី​ចាស់​វង្សា​នៅក្នុង​ប្រទេស​ស៊ូដង់​គឺ​លោក​អូ​ម៉ា អាល​បា​សៀ (Omar al-Bashir) ។​សកម្មភាព​ចុងក្រោយ​នេះ កំពុង​ទាញ​ទម្លាក់​ស៊ូដង់​ឱ្យ​ស្ថិត​នៅក្បែ​មាត់ជ្រោះ​នៃ​សង្គ្រាមស៊ីវិល​សារជាថ្មី ខណៈ​សហគមន៍​អន្តរជាតិ​បាន​នាំ​អំពាវនាវ​ឱ្យ​ភាគី​ទាំងសងខាង​បញ្ចប់​ការប្រយុទ្ធ​គ្នា​ដើម្បី​បង្កា​អាយុជីវិត​ពលរដ្ឋ​ស៊ូដង់​រាប់លាន​នាក់​ដែល​កំពុង​ជាប់គាំង​នៅក្នុង​ទីក្រុង​។​ដោយសារ​ការប្រយុទ្ធ​គ្នា​នេះ​នៅ​ក្រុង​ខា​ទុំ ដែលមាន​មនុស្ស​រស់នៅ​ប្រមាណ​៥​លាន​នាក់ ប្រជាជន​សំងំ​ក្នុងផ្ទះ គ្មាន​ទឹក​គ្មាន​ភ្លើង គ្មាន​ចំណីអាហារ​បរិភោគ​ទេ មួយ​សប្តាហ៍​មកនេះ​។

យោងតាម​សាក្សី​ជាច្រើន​បាន​ឲ្យ​ដឹងថា អ្នកខ្លះ​បាន​ផ្សង​ជីវិត ចេញ​ក្រៅ​ផ្ទះ​ទៅរក​ទឹក​មក​បរិភោគ ខណៈ​សំឡេង​គ្រាប់កាំភ្លើង និង​សំឡេង​ផ្ទុះ ឮ​ផូង​ផាំង​ពី​គ្រប់​ទិស​។ យោងតាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ស្ថានភាព​មនុស្សធម៌​កាន់តែ​អាសន្ន​បំផុត នៅឯ​តំបន់​ដាក​ហ្វួ​រ ជាទី​ប្រជាជន​រស់​រំពឹង​ខ្លាំងណាស់ និង​ជំនួយ​មនុស្សធម៌ ទាំង​ផ្នែក​ចំណីអាហារ និង​ផ្នែក​សុខាភិបាល​។ អង្គការ​មនុស្ស​ធ៌​ម​នានា​បាន​ផ្អាក​ការងារ ដើម្បី​ការពារ​សុវត្ថិភាព​បុគ្គលិក​។​ស៊ូដង់​មាន​ប្រជាជន​ប្រមាណ​៤៥​លាន​នាក់ ជា​ប្រទេស​ជីក​រ៉ែ​មាស លក់បាន​ច្រើនជាងគេ​លំដាប់​ទី​៣ ហើយ​មាន​អណ្តូង​ប្រេងកាត​ទៀត តែ​ប្រទេស​នេះ​ក្រីក្រ​ខ្លាំងណាស់​។ ភាពក្រីក្រ ដោយសារតែ​សង្គ្រាម​ស៊ី​វី​ល កាប់សម្លាប់ ដណ្តើម​អំណាច​គ្នា មិនចេះចប់​មិនចេះ​ស្វាង​នេះឯង​។​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ប្រតិភូ​អម លោក អូស្មាន ហាសាន់ តាមដាន​ពី​ស្ថានភាព​ប្រជាជន​កម្ពុជា ៦​នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​ស៊ូដង់ ខណៈ​ស្ថានភាព​នៃ​សង្គ្រាម​ក្នុងប្រទេស​នេះ​កាន់តែ​កើនឡើង​។​​សម្ដេច​ចង់ឱ្យ​ជ​ម្លៀ​ល​ពលរដ្ឋ​កម្ពុជា​ជាមួយ​ប្រជាជន​ម៉ាឡេស៊ី ខណៈដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ស៊ូដង់​ផងដែរ​។​​សម្ដេច​តេ​ជោ​ថ្លែង​ក្នុង​ពិធី​កាត់​សី​ម៉ា​វិហារ​ថ្មី​នៃ​វត្ត​បារមី​វ​ង្គ​ត​បុរី ភ្នំពេញ នៅក្នុង​សង្កាត់​ទួលគោក ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣​នេះ​៕a sou dang a sou dang3  
​