» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10421 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720897 នាក់

ពូ​ទីន​ទា​ឲ្យ​អុ​យ​ក្រែ​ន​ប្រគល់​ដី​ប់ើចង់​ចរចារ​អាមេរិក​ឲ្យ​១​ពាន់​លាន​មុន​កិ​ច្ខ​ប្រជុំ​សន្តិភាព​


​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បានបង្ហាញ​លក្ខ​ខ​ណ្ឌ័​បទ​ឈប់​បាញ់​សម្រាប់​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដោយបាន​ដាក់​ការទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន​ព្រម​លះបង់​ទឹកដី​ភាគ​ខាងកើត​របស់ខ្លួន​មកឱ្យ​រុស្ស៊ី​ដែល​រួមមាន​តំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ដែល​រុស្ស៊ី​បានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​កាលពី​ចុងឆ្នាំ ២០២២​កន្លងទៅ ខណៈ​ភាគី​អ៊ុយ​ក្រែ​ន​វិញ​បាន​ហៅ​កាត់​ទាមទារ​នេះ​ថា​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ការដាក់ "​ឱសានវាទ​" របស់​អតីត​មេដឹកនាំ​របប​ណា​ស៊ី​អាល្លឺម៉ង់​គឺ​លោក​អា​ដុល ហ៊ី​ត្លែរ​កាលពី​សម័យ​សង្គ្រាម​លោក​ទី ២​។​a kiev putine 

​ក្រៅតែពី​ការទាមទារ​ខាងលើនេះ រុស្ស៊ី​ក៏បាន​តម្រូវឱ្យ​អ៊ុយ​ក្រែ​ន​ត្រូវ​បោះបង់ចោល​សំណើ​ចូលរួម​ជា​សម​ជិ​ក​របស់​អង្គការ​ណា​តូ​ផងដែរ​។​ពាក់ព័ន្ធ​នឹង​ការចរចា​បទ​ឈប់​បាញ់​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ធ្លាប់បាន​ប្រកាស​ជារឿយៗ​ថា អ៊ុយ​ក្រែ​ន​នឹងមិន​ធើ្វ​ការចរចា​ជាមួយ​របប​ទីក្រុង​មូ​ស្គូ​នោះឡើយ លុះត្រាតែ​ទាហាន​រុស្ស៊ី​ត្រូវបាន​ដក​ចេញពី​ទឹកដី​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​ជាមុនសិន ដោយ​រួមមាន​ទាំង​ទឹកដី​តំបន់​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​រុស្ស៊ី​ដណ្តើម​កាន់កាប់​កាលពី​ឆ្នាំ ២០១៤​។

​គួរ​ជម្រាប​ថា សេចក្តីថ្លែងការណ៍​ស្តីពី​លក្ខខណ្ឌ​បទ​ឈប់​បាញ់​របស់លោក​ប្រធានាធិបតី​ពុ​ទីន​នេះ បាន​ធើ្វ​ឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​ពិភពលោក​សរុប​ប្រមាណ​ជា ៩០​ប្រទេស​បាន​ត្រៀម​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន​នៅឯ​ទឹកដី​ប្រទេស​ស្វី​សនា​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ជជែក​ពិភាក្សា​ស្វែងរក​យន្តការ​សន្តិភាព​រយៈពេល​វែង​សម្រាប់​អ៊ុយ​ក្រែ​ន និង​ជា​ជំនួប​មួយ​នឹងត្រូវ​ធើ្វ​ឡើង​ដោយ​អវត្តមាន​របស់​ប្រទេស​រុស្ស៊ី​និង​ចិន​ដែល​គេ​ចាត់ទុកថា​ជា​ភាគី​ជាប់​ពាក់ព័ន្ធ​ដ៏​សំខាន់​។

ផ្ទុយពីលោកពូទីំ អនុ​ប្រធានាធិបតី​អាមេរិក លោកស្រី Kamala Harris ខណៈដែល​លោកស្រី Harris អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិភាព​ស្តីពី​អ៊ុយ​ក្រែ​ន នៅ​ក្រុង Lucerne ប្រទេស​ស្វី​ស​បានប្រកាស​នូវ​កញ្ចប់​ជំនួយ​ជា​ទឹកប្រាក់​ជាង ១.៥​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​វិស័យ​ថាមពល​អ៊ុយ​ក្រែ​ន និង​ស្ថានភាព​មនុស្សធម៌​នៅក្នុង​ប្រទេស ចំពោះមុខ​សង្គ្រាម​ជាង ២​ឆ្នាំ​របស់​រុ​ស្ស៉ី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា ឆ្នាំ ២០២៤​។​

កា​រិ​យា​លយ លោកស្រី Harris បានឱ្យដឹងថា ទឹកប្រាក់​ចំនួន ១.៥​ពាន់​លាន​ដុល្លារ គឺ​រួមមាន ៥០០​លាន​ដុល្លារ​ជា​មូលនិធិ​ថ្មី​សម្រាប់​វិ​ស័​ថាមពល និង​ចំនួន ៣២៤​លាន​ដុល្លារ​សម្រាប់​ការជួសជុល​ហេ​ដ្ឋា​ឋា​រចនាសម្ព័ន្ធ​ថាមពល​ដែល​រងគ្រោះ និង​តម្រូវការ​ផ្សេងៗ​ទៀត​។​ លោកស្រី Harris ក៏បាន​ប្រកាស​ជំនួយ​មនុស្សធម៌​ជាង ៣៧៩​លាន​ដុល្លារ​ពី​ក្រសួងការបរទេស និង​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន និង​ប្រជាជន​ផ្សេងទៀត​ដែល​រង​ផលប៉ះពាល់​ពី​សង្គ្រាម​។ ថវិកា ៣៧៩​លាន​ដុល្លារ​នេះ គ្របដណ្តប់​លើ​ជំនួយ​ស្បៀងអាហារ សេវា​សុខភាព ទីជម្រក ទឹកស្អាត និង​សេវា​អនាម័យ សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់លាន​នាក់​។​ លោកស្រី Harris ដែល​តំណាងឱ្យ លោក បៃ ដិ​ន ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន ក៏បាន​ជួប​លោក​ប្រធានាធិបតី ហ្សេ​លេន​ស្គី ហើយ​ថ្លែង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​ផងដែរ​។

ថ្ងៃទី១៥មិថុនាប្រទេ ស្វ៊ី​ស​ជា​ម្ចាស់ផ្ទះ​ទទួល​រៀប​ជំនួប​កំពូល​ពិភពលោក​លើកទីមួយ ដើម្បី​សន្តិភាព​អ៊ុយ​ក្រែ​ន ដែល​ប្រមូលផ្តុំ​ដោយ​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​ជាង​៥០​ប្រទេស ព្រមទាំង តំណាង​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​។ អនុ​ប្រធានាធិបតី​អាមេរិក ប្រមុខ​ដឹកនាំ​ក្រុម​ប្រទេស​ហ្សេ​៧ ក៏ដូចជា​ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប អា​ហ្ស​ង់​ទីន ហ្វាំ​ង​ឡង់ ប៉ូឡូញ ។​ល​។ និង​។​ល​។ បានបង្ហាញ​វត្តមាន​ដោយផ្ទាល់​ក្នុងជំនួប​។​

តែក្រុម​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ដូច​យ៉ាង ចិន ឥណ្ឌា ប្រេ​ស៊ី​ល អាហ្វ្រិក​ខាងត្បូង មិន​ចាប់អារម្មណ៍ និង​មិន​ពេញចិត្ត​ចំពោះ​ជំនួប​កំពូល​ដែល​គ្មាន​រុស្ស៊ី​ទេ​។ ស្វ៊ី​ស​មិនអាច​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ប្រេ​ស៊ី​ល លូ​ឡា ឱ្យមក​ចូលរួម​ដោយផ្ទាល់​ឡើយ​។ ប្រេ​ស៊ី​ល​មក​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។ ឥណ្ឌា​បញ្ជូន​ត្រឹម​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​នៃ​ក្រសួង​បរទេស​។ អា​រ៉ា​ប៊ី​សា​អូឌីត តំណាង​ដោយ​ប្រមុខ​ការទូត​។ ចំណែក​អាហ្វ្រិក​ខាងត្បូង ជ្រើសរើស​បញ្ជូន​ត្រឹម​បេសកជន​។ ឯ​ចិន​បាន​ព្រមាន​តាំងពី​ដំបូង​ថា​នឹងមិន​មក​ចូលរួម​ទេ ដរាបណា​គ្មាន​ភាគី​រុស្ស៊ី​ក្នុង​តុ​។​

​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ ថ្នាក់ដឹកនាំ​ពិភពលោក ត្រូវផ្តោត​កិច្ចពិភាក្សា​ជុំវិញ​ផែនការ​សន្តិភាព​ចំណុច​ស្នើឡើង​ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡេ​ន​ស្គី កាលពី​ចុងឆ្នាំ​២០២២ និង​សេចក្តីសម្រេចចិត្ត​អង្គការសហប្រជាជាតិ​ស្តីពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​ធ្លាប់​បានទទួល​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​បំផុត​។ នៅ​ថ្ងៃស្អែក ប្រធានបទ​បី​នឹង​លើក​មក​លម្អិត​នៅក្នុង​អង្គប្រជុំ គឺ​សេរីភាព​នៃ​ចរាចរណ៍​ក្នុង​សមុទ្ទ​ខ្មៅ សន្តិសុខ​-​សុវត្ថិភាព​នុយក្លេអ៊ែរ និង​សន្តិសុខ​ស្បៀងអាហារ ព្រមទាំង​បញ្ហា​មនុស្សធម៌ ជាពិសេស​ជោគវាសនា​កុមារ​អ៊ុយ​ក្រែ​ន​កៀរ​ទៅ​រុស្ស៊ី​។​

​ក្រុង​កៀវ​សង្ឃឹមថា​ជំនួប​កំពូល​ពិភពលោក​នឹង​ផ្តល់​ការគាំទ្រ​កាន់តែខ្លាំង ដល់​ផែនការ​សន្តិភាព​របស់​ខ្លួន ព្រោះ​បើ​មាន​ប្រទេស​កាន់តែច្រើន​គាំទ្រ ផែនការ​សន្តិភាព​កាន់តែ​មានតម្លៃ​ដែល​រុស្ស៊ី​កាន់តែ​ពិបាក​បដិសេធ បើ​ត្រូវ​ចរចា​សន្តិភាព​ទល់មុខ​គ្នា​។ សម្រាប់​អ៊ុយ​ក្រែ​ន ជំនួប​កំពូល​នេះ​គឺ​ការ​ទ្រទ្រង់​បុព្វហេតុ​អ៊ុយ​ក្រែ​ន និង​ជាការ​ត្រៀមលក្ខណៈ​ប្រឈម​នឹង​អ្វីដែល​អាច​កើតឡើង​ជាមួយ​រុស្ស៊ី​។​
​ជំនួប​កំពូល​ពិភពលោក​ដើម្បី​សន្តិភាព​អ៊ុយ​ក្រែ​ន លើក​ទី​ពីរ គ្រោង​នឹង​អនុញ្ញាតឱ្យ​តំណាង​រុស្ស៊ី​ចូលរួម និង​បង្ហាញ​ផែនការ​រួម​។ នេះ​បើតាម​ប្រភព​អ៊ុយ​ក្រែ​ន​៕a kiev putine1