» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11164 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701335 នាក់

ចិន​ដីគោកប្រកាសថា​គោលនយោបាយ​របស់ខ្លួន​ចំពោះ​កោះ​តៃវ៉ាន់​នឹងមិន​ផ្លាស់ប្ដូរ​ឡើយ


​ប្រទេស​ចិន​៖ នៅ​ថ្ងៃ​ពុធ​ទី​១៥​មករា​មន្ត្រី​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា​ក្រុង​ប៉េកាំង​នឹងមិន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន​ក្នុងការ​បញ្ចូល​កោះ​តៃវ៉ាន់​មក​ក្នុង​ទឹកដី​របស់ខ្លួន​តាមរយៈ​ក្របខ័ណ្ឌ "​ប្រទេសមួយ​ប្រព័ន្ធ​ដឹកនាំ​ពីរ​" ឡើយ បើទោះបី​ជាមាន​អ្នកបោះឆ្នោត​យ៉ាងច្រើន​បាន​បោះឆ្នោត​គាំទ្រ​បេក្ខជន​គាំទ្រ​ឯករាជ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​កោះ​តៃវ៉ាន់​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។a china taivan2 

​លោក ម៉ា ស៊ា​វ​គ័ង (Ma Xiaoguang) អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​បាន​និយាយថា​ប្រទេស​ចិន​នឹង​បន្ត​ប្រកាន់យក​ការព្រមព្រៀង​គ្នា​ដែល​ទទួលស្គាល់​ទាំង​កោះ​តៃវ៉ាន់​និង​ចិនដីគោក​ថា​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​តែមួយ​។

​លោក ម៉ា និយាយថា​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ចាំបាច់​ត្រូវ “​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​” ដោយបាន​អះអាង​សាធារណជន​ចិន​កាន់តែ​ច្រើនឡើង​បាន​អំពាវនាវ​ឲ្យ​ចិន​ធ្វើ​សកម្មភាព​បែប​នោះ​។

​លោក​ម៉ា​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ថា ប្រព័ន្ធ​នយោបាយ​ដែលមាន​លក្ខណៈ​ខុសគ្នា​មិនមែនជា​ឧបសគ្គ​ក្នុងការ​បង្រួបបង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​នោះទេ​ហើយក៏​មិនមែនជា​លេស​សម្រាប់​ការធ្វើជា​រដ្ឋ​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​នាពេល​បច្ចុប្បន្ន​នេះដែរ​។

​លោកស្រី សៃ អ៊ីង​វេន (Tsai Ing-wen) ដែលជា​ប្រធានាធិបតី​គាំទ្រ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់​សាជាថ្មី​ដោយ​ទទួលបាន​សម្លេងឆ្នោត​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​សៅរ៍​ខណៈដែល​គណបក្សរ​បស់​លោកស្រី​បាន​រក្សា​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។​

​អ្នកស្រី​សៃ​( Tsai Ing-wen បានប្រកាស​ពី​ជំហរ​លោកស្រី​ថា អធិបតេយ្យភាព​របស់​តៃវ៉ាន់ មិនមែន​សម្រាប់​ដាក់​ច​រ​ចា​នោះឡើយ​។​
“​ពួកយើង​មិនចាំបាច់​ត្រូវ​ប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​នោះឡើយ​។ ពួកយើង​គឺជា​ប្រទេស​ឯករាជ្យ​ស្រាប់​ទៅហើយ ហើយ​ពួកយើង​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​តៃវ៉ាន់​”​។

សូមបញ្ជាក់ថា តៃវ៉ាន់​តែង​ចាត់ទុក​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​គ្រាន់តែ​មិន​ហ៊ាន​ប្រកាស​ឯករាជ្យ​ប៉ុណ្ណោះ ព្រោះ​ចិន​តែ​គំរាម​វាយយក​តៃវ៉ាន់​វិញ​ដោយ​ប្រើ​កម្លាំង​ទ័ព ប្រសិនជា​ចាំបាច់​៕a china taivan a china taivan1 
​