» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10150 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700321 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ជន​ក្បត់ជាតិ និង​បំផ្លាញ​ជាតិ មិនត្រូវ​អត់ឱន​និង​ឱ្យ​ចូលរួម​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៣ បាន​ព្រមាន​ថា ជន​ក្បត់ជាតិ និង​បំផ្លាញ​ជាតិ មិនត្រូវ​អត់ឱន និង​ឱ្យ​ចូលរួម​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​នោះឡើយ​។​
​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ផងដែរ​ថា សារព័ត៌មាន ដែល​អាក្រក់ និង​ទុច្ចរិត ក៏​មិនបាច់​ទុក​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​ទៀត​ដែរ​។​a hun hspital 

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ជន​ណាក៏ដោយ ដែល​ក្បត់ជាតិ ឬក៏​បំផ្លាញ​សន្តិភាព មិនត្រូវ​ទទួលបាន​កា​រ​អត់ឱន​ហើយ​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ព្រោះ​អ្នកឯង​ចង់បាន​អំណាច​ដោយ​មិន​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​ក៏​មិនត្រូវ​អត់ឱន​ឲ្យ​អ្នកឯង​ដែរ ក្នុងពេល​ខ្ញុំ​កាន់អំណាច​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន ចោទសួរ​ទៅ​បរទេស​ទាំងឡាយ​ថា ជ្រើស​យក​កម្ពុជា​ទាំងមូល ឬ​ជ្រើស​យក​មនុស្ស​មួយក្រុម​ដែល​ធ្វើការ​ខុសច្បាប់​។ សម្តេច​តេ​ជោ បានប្រកាស​គាំទ្រ​សម្តី​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៉ី លោក អាន់​វ៉ា ដែល​ហាម​មិនឱ្យ​មហាអំណាច​លូកដៃ​ចូល​កិច្ចការ​ប្រទេស​អាស៊ាន ហើយ​សម្តេច​តេ​ជោ បានចាត់ទុក​លោក អាន់​វ៉ា ជា​ដៃគូ​ដ៏​ល្អ​មួយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដឹកនាំ​ប្រទេស គឺ​នឹង​បន្ត​ធានាបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ថែមទាំង​បានលើកឡើង​ពី​ប្រទេស​អាល្លឺម៉ង់ ដែលមាន​សន្តិភាព​តាំងពី​ក្រោយ​សង្គ្រាមលោកលើកទី​២ មកដល់ពេលនេះ​ហើយ ត្រូវ​ចាប់​មនុស្ស​អំពី​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។ សម្តេច​តេ​ជោ បញ្ជាក់ថា រឿង​សន្តិភាព​នេះ​ត្រូវការពារ ដោយ​មិនចាំបាច់​ទាល់តែ​បាត់ ទើប​ស្វែងរក​វា​នោះទេ​៕a hun hspital1 a hun hspital2 

​