
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 134 នាក់
ម្សិលមិញ 5592 នាក់
សរុប 18750665 នាក់
គោរពជូនពិភពលោក៖បន្ថែមពីការរំលោភលើខ្សែព្រំដែន ដែលមានស្រាប់ ព្រំដែនស្ថេរភាព និងព្រំដែនស្ថាពរ (យោងតាមអនុសញ្ញាសន្ធិសញ្ញាបារាំង-សៀម១៩០៤និង១៩០៧និងផែនទីឆ្នាំ១៩០៨)មិត្តទាហានថៃបានបង្ហាញពីឥរិយាបថ និងសកម្មភាពព្រៃផ្សៃ មិនស៊ីវិល័យ និងអមនុស្សធម៌ ដែលបានបង្ហាញពិភពលោកយ៉ាងជាក់ស្ដែងនូវ ប្រជាជាតិថៃជាអ្នកណា។រូបខ្ញុំផ្ទាល់ បានឮពាក្យតម្រាថា "គេអាចយកមនុស្សចេញពីព្រៃបាន ក៏ប៉ុន្តែគេមិនអាចយកព្រៃចេញពីមនុស្សបាននោះទេ" ។
ទង្វើរឹងរុសមិនចង់គោរពច្បាប់របស់អ្នកនយោបាយថៃធ្វើឲ្យប្រទេសថៃធ្លាប់ត្រូវបានទទួលទណ្ឌកម្មពីអន្តរជាតិនៅចន្លោះឆ្នាំ ១៩៤៦-១៩៤៧ពីការទទួលបានសិទ្ធិចូលជាសមាជិកអង្គការសហប្រជាជាតិ អាស្រ័យដោយថៃ ជាសមាជិកអង្គការល្មោភសង្គ្រាម និងប្រល័យពូជសាស ទន្ទ្រានទឹកដី (Axis Power) នៅក្នុងសង្គ្រាមលោកលើកទី២(ទន្ទ្រានយកខេត្តខ្មែរកាន់កាប់) ។នោះមិនគិតដល់ការជម្រះក្តីជាច្រើនលើករបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ស្ដីពីអំពើឈ្លានពានទឹកដីដែលថៃធ្វើមកលើកម្ពុជា និងប្រទេសជិតខាង។
កាលពីចុងខែឧសភាឆ្នាំ២០២៥តំបន់ទឹកដីកម្ពុជាមួយចំនួនត្រូវបានមិត្តថៃរំលោភដោយគ្មានការខ្មាស់អៀន និងបង្កើតសកម្មភាពព្រៃផ្សៃដូចជាការលបបាញ់ប្រហារមកលើទាហានខ្មែរនៅលើទឹកដីរបស់ខ្មែរ។ថ្មីៗនេះទៀត ទាហានថៃបង្ហាញភាពកម្រោលយ៉ាងកំសាកដោយលបប្រើហិង្សាលើប្រាណទាហានកម្ពុជា នៅលើបរិវេណប្រាសាទកម្ពុជាដែលមានឈ្មោះថា ប្រាសាទតាមាន់ធំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់មកនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅលើប្រាសាទខ្មែរដដែលទាហានថៃ បានបង្កសកម្មភាពហិង្សាគួរឱ្យខ្មាស់អៀន ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈជាទាហានលើស្ត្រីខ្មែរដែលជាភ្ញៀវទេសចរណ៍យ៉ាងគួរឱ្យអាម៉ាស់ប្រាសចាកពីវិន័យនៃកងទ័ព ដែលមានពាក្យស្លោកថា "គេជារាជសីចំពោះមុខសត្រូវដែលជាទាហានប្រយុទ្ធជាមួយគេ តែគេជាសុភាពបុរសជាមួយនឹងស្ត្រីភេទស៊ីវិល" ដែលនេះជាក្រមសីលធម៌របស់ទាហានបច្ចឹមប្រទេស (ស.រ.អា)។
ទាហានថៃរូបនោះដែលនៅក្នុងឯកសណ្ឋាន និងសម្ភារៈប្រយុទ្ធ (Combat Gear) បញ្ចេញកម្លាំងបាយទៅលើស្ត្រីស៊ីវិល ដែលជាភ្ញៀវទេសចរណ៍នៅលើទឹកដីរបស់កម្ពុជា។តើករណីនេះបង្ហាញពីភាពយុងឃ្នង ព្រៃផ្សៃបែបណា ដែលពិភពលោកនឹងវិនិច្ឆ័យទៅលើកងទ័ពរបស់ថៃ បន្ទាប់ពីឧបទ្ទវហេតុទាំងពីរខាងលើ នោះដោយមិនគិតពីអំពើឈ្លានពានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀត ដូចជាខ្សែបន្ទាត់ខណ្ឌសីមាកម្ពុជា-ថៃ ដែលចែងដោយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឆ្នាំ១៩៦២និងឆ្នាំ២០១៣ថាជាខ្សែព្រំដែនមានស្រាប់ ព្រំដែនស្ថេរភាព និងព្រំដែនស្ថាពរ។សូមគោរពអរគុណ