
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 78 នាក់
ម្សិលមិញ 4820 នាក់
សរុប 18321962 នាក់
យោងតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ ដែលជាកិច្ចព្រមព្រៀងកំណត់ព្រំដែនរវាងកម្ពុជាដែលស្ថិតក្រោមអាណាព្យាបាលបារាំង និងព្រះរាជាណាចក្រស្យ៉ាម (សៀម) ហើយបានបង្កើតជាគណៈកម្មការចម្រុះបារាំងសៀមដើម្បីកំណត់ព្រំដែនជាក់លាក់ដោយបានបោះបង្គោលឡាក់កំណត់ព្រំដែនសរុបចំនួន ៧៤បង្គោល នៅតាមខ្សែបន្ទាត់ព្រំដែនប្រមាណ៨០០គ.ម។
ក្នុងចំណោមទាំង ៧៤បង្គោលនោះ គេបានបែងចែកជា ៣ប្រភេទ ទៅតាមសណ្ឋានខ្សែបន្ទាត់ព្រំដែនដែលរួមមាន៖1. នៅតាមខ្សែបន្ទាត់ត្រង់នៅលើដីគោក មានសរុប ២១បង្គោល រយៈចម្ងាយ ៥៨គ.ម។2. នៅតាមខ្សែបន្ទាត់មាត់ទឹក ឬក្នុងទឹក មានសរុប ១៩បង្គោល រយៈចម្ងាយ ២១៦គ.ម។3. នៅតាមខ្សែបន្ទាត់ព្រំដែនដោយកំណត់តាមខ្សែអង្កត់ទឹកហូរ (Watershed Line) មានសរុប ៣៤បង្គោល រយចម្ងាយ ៥២៤គ.ម។
បើទោះជាមានសន្ធិសញ្ញាបារាំងសៀមនេះហើយក៏ដោយ ប៉ុន្តែបញ្ហាវិវាទនៅតែបន្តកើតមានតាំងពីពេលនោះ រហូតដល់បច្ចុប្បន្ននេះ ដោយគិតមកដល់ត្រឹមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ភាគីទាំងពីរព្រមព្រៀងគ្នាលើទីតាំងបង្គោលឡាក់ចំនួន ៤៥ ហើយនឹងបន្តយន្តការប្រើប្រាស់បច្ចេកវិជ្ជា LIDAR ដើម្បីកំណត់ចំណុចដែលសេសសល់។ ចំពោះបណ្តាបង្គោលដែលពុំទាន់ឯកភាពនោះហើយ ដែលសុទ្ធតែបាននាំមករកជម្លោះវិវាទមិនចេះចប់ មិនចេះហើយរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថាកាលណាយើងនិយាយអំពីបង្គោលព្រំដែន គឺមាន ៣ប្រភេទសំខាន់ៗគឺ៖ទី១. បង្គោលមេ ឬបង្គោលឡាក់។ទី២. បង្គោលបំពេញបន្ថែម។ទី៣. បង្គោលតម្រុយព្រំដែន។សម្រាប់បង្គោលឡាក់ព្រំដែនរវាងកម្ពុជាថៃទាំង ៧៤នេះ បង្គោលទី១ បោះនៅលើទីតាំងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់នឹងស្រុកភូសិង្ហ ខេត្តស៊ីសាកេត រីឯបង្គោលឡាក់ទី៧៣ គឺស្ថិតនៅក្នុងមូលដ្ឋាននៅចាំយាមខេត្តកោះកុង ជាប់នឹងស្រុកខ្លងយ៉ៃ ខេត្តកោះកុង។
បើតាមកការពិនិត្យទំនាស់នាពេលកន្លងមកបើទោះមានJBCនិងGBCពិសេសអនុស្សរណ:ឆ្នាំ២០០០(MOU)ជាមូលដ្ឋានគតិយុត្តហើយក៏ដោយបញ្ហាគឺមកពីថៃប្រើផែនទីឯកតោភាគីក្នុងទំហំខ្នាត១/៥០០០០។ឯផែនទីឆ្នាំ១០០៨ដែលបោះពួម្បយោងតាមអនុសញ្ញាបារាំងសៀមគឺទំហំខ្នាត១/២០០០០០។គេមិនដឹងថាតើកម្ពុជាយើងមានបានសិក្សាពិនិត្យផែនទីដើម្បីឲ្យមានភាពជាក់លាក់ថាកន្លែងណាដឹយើងកន្លែងណាដថៃបានប៉ុណ្ណានោះទេ?។បញ្ហានេះកន្លងមកសម្តេចពិជយ័ទៀបាញ់អតតរដ្ឋមន្ត្រីការពារជាតិដែលជាប្រធានGBCក្នុងបទសម្ភាសន៍មួយបានត្អូញថាវាពិបាក?៕