» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 864 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579711 នាក់

កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន

 

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនកំណត់ទូតតវ៉ាទៅកាន់ប្រទេសថៃ ចំពោះសកម្មភាពរបស់កងកម្លាំងយោធាថៃ ដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយភាពតានតឹង និងសន្តិសុខរបស់ពលរដ្ឋតាមព្រំដែន ។នេះបើយោងតាមមន្ត្រីក្រសួងការបរទេសបញ្ជាក់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។a home thmor da1 

កំណត់ទូតតវ៉ាជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយព័ទ្ធយកផ្ទះ និងហាងទំនិញរបស់ជនជាតិចិន នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលជាតំបន់ត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់។ កាលពីពេលថ្មីៗនេះមានជនជាតិចិន ដែលធ្លាប់ប្រកបអាជីវកម្មនៅក្នុងតំបន់នេះ បានដករបងលួសបន្លាចេញពីមុខហាងរបស់ពួកគេ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានបញ្ចប់បេសកកម្មរបស់ខ្លួនរយ:ពេល២ថ្ងៃហើយ គឺថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃ និងធ្វើរបាយការណ៍លំអិត អំពីផលប៉ះពាល់ខូចខាតក្រោយសង្គ្រាម២០ថ្ងៃ ដែលទាហានថៃបានបាញ់ផ្លោងនិងទម្លាក់គ្រាប់បែក វាយកាន់កាប់និងរាយលួសបន្លា ចូលទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដំណើរការចុះត្រួតពិនិត្យ និងវាយតម្លៃនេះក្រោមកិច្ចអន្តរាគមន៍ និងសម្របសម្រួលដោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លើគោលដៅចំនួន៤កន្លែង៖១.គោលដៅចំណុច(ច១) ២.គោលដៅចំណុចស្ពានមេទឹក ៣.គោលដៅអូរផ្លុកដំរី និង៤.គោលដៅចំណុចច្រកជ័យជំនះ(ច្រកទ្វារព្រំដែន៥៦)។

ក្រសួងការបរទេសលើកឡើងថា៖សកម្មភាពបំពានរបស់កងកម្លាំងយោធាថៃនេះ គឺផ្ទុយនឹងចំណុច I-4 នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា «ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់របស់ខ្លួន»។

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងបរិបទនៃសកម្មភាពបន្តបំពានរបស់កងកម្លាំងយោធាថៃ ដែលអាចផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល បង្កើនការគ្រប់គ្រងយោធាលើតំបន់ដែលត្រូវបានកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង។

មន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានការណ៍នេះ អាចប៉ះពាល់មិនត្រឹមតែដល់ការវិលត្រឡប់ទៅលំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់ដំណើរការកំណត់ខណ្ឌសីមាព្រំដែនផងដែរ។

គួររំលឹកថា សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាក្របខ័ណ្ឌទូទៅ សម្រាប់កាត់បន្ថយភាពតានតឹង ការការពារពលរដ្ឋ និងការស្តារជីវភាពរស់នៅរបស់ជនស៊ីវិល នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ឲ្យវិលត្រឡប់ទៅសភាពធម្មតាឡើងវិញដោយបន្តិចម្តងៗ។

ដូច្នេះ បទបញ្ញត្តិទាំងអស់ នៃសេចក្តីថ្លែងការណ៍នេះ ត្រូវតែអនុវត្តក្នុងលក្ខណៈគាំទ្រគ្នាទៅវិញទៅមក។ ជាក់ស្តែង សេចក្តីថ្លែងការណ៍នេះ មិនមានបំណងប្រើប្រាស់ ដើម្បីបង្ហាញភាពត្រឹមត្រូវ ឬរក្សាវត្តមានយោធា នៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅនោះទេ ហើយក៏មិនមានបំណងធ្វើឲ្យស្ថានភាព ដែលកើតចេញពីការគំរាមកំហែង ឬការប្រើកម្លាំង ក្លាយជារឹងមាំជាប់លាប់ផងដែរ។

កម្ពុជា បានអំពាវនាវឲ្យថៃ អនុវត្តឲ្យបានពេញលេញ និងដោយសុចរិត នូវបទបញ្ញត្តិទាំងអស់ នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស GBC លើកទី៣ ព្រមទាំងកិច្ចព្រមព្រៀង និងស្មារតីនៃកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតដែលមានគោលបំណងកាត់បន្ថយភាពតានតឹង ស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។

កម្ពុជាបានបន្តបញ្ជាក់ឡើងវិញ ជាញឹកញាប់ អំពីការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែន និងខណ្ឌសីមាព្រំដែនជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕ប្រភព AKPa home thmor da a home thmor da2