» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5290 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695461 នាក់

គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក ប្រកាសបញ្ចូលសមាជិកថ្មីជាង ៣ពាន់នាក់

 

 

 


ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានធ្វើពិធីប្រកាសជាផ្លូវកាបញ្ជូលនូវសមាជិកថ្មីចំនួន ៣,១៤៣នាក់បន្ថែមទៀត (ស្រីជាង១ពាន់នាក់)នៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។a om cpp

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោក បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយធំ វ័យចំណាស់ និងមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកម្ពុជា ដោយមានកំណើតតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ ជាក់ស្តែងដូចជាការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំដដៃទៀត។ បច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍរីកច្រើនក្រោមការដឹកនាំរបស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន។

តំណាងសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាជាង ៣ពាន់នាក់ បានឡើងថ្លែងក្នុងឱកាសនោះផងដែរ ដោយបានលើកឡើងថា មូលហេតុពួកគាត់សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះយល់ឃើញថា គណបក្សមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចជា ការកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងធានាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។ សមាជិកទាំងនោះក៏បានប្តេជ្ញាចិត្តថា គោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិក និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម រហូតដល់បច្ចុប្បន្ន និងទៅអនាគត់៕a om cpp1