» អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ » រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅពេល​រាត្រី​ » ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​ » កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ » មាន​អ្វីខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​? » ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ? » ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​ » កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា » ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ? » ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ, » ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង » កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​ » ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​ » ករណីយ៍ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ បោកលុយ ប្រជាពលរដ្ឋជាង ២០០០នាក់ត្រុវបានចាប់ខ្លួនបញ្ជូនទៅតុលាការ! » អតីត​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2216 នាក់

ម្សិលមិញ 3250 នាក់

សរុប 16500640 នាក់

តុលាការ​៖​អតីត​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ ភិ​ថា​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ មិនបាន​បំពាន​ច្បាប់​ទេ​!

​ប្រទេស​ថៃ​៖​នៅ​រសៀល​ថ្ងៃទី​២៤ ខែមករា តុលាការ​ធម្មនុញ្ញ​ថៃ​បានសម្រេច​ថា អ្នកនយោបាយ​ដ៏​ល្បីឈ្មោះ​វ័យក្មេង​លោក​ភី​ថា​លិ​ម​ចា​រឺ​ន​រ៉ាត់​( Pita Limjaroenrat )​ដែល​ត្រូវបាន​រារាំង​មិនឱ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី ទោះបីជា​គណបក្ស​ឆ្ពោះទៅមុខ​(move forvord)​របស់គាត់​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំមុន​នោះ មិនបាន​បំពាន​ច្បាប់បោះឆ្នោត និង​អាច​រក្សា​អាសនៈ​របស់គាត់​នៅក្នុង រដ្ឋសភា​។​.​សេចក្ដីសម្រេច​នេះដែរ ធ្វើឡើង​ក្នុង​សំឡេងគាំទ្រ​៨ ទល់នឹង​សំឡេង​ជំទាស់ ១ ក្នុងចំណោម​ចៅក្រម​ទាំង​៩​រូប​។​a pita thai 

​កាលពី​ខែកក្កដា​ក្នុងពេល​កំពុង​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​ម​ន្ត្រិ តុលាការ​ធម្មនុញ្ញ​ថៃ​បានសម្រេច​ព្យួរ​តំណែង​ជា​បណ្តោះអាសន្ន​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក​ភី​ថា​(Pita Limjaroenrat) ជា​សមាជិកសភា ខណៈ​រង់ចាំ​ការសម្រេច​ចុងក្រោយ​ថា តើ​គាត់​បំពាន​ច្បាប់​ឬ​អត់ ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ITV?.។​រដ្ឋធម្មនុញ្ញ​ថៃ​ហាម​បេក្ខជន​ឈរឈ្មោះ​ក្នុង​សភា​ពី​ការកាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក Pita Limjaroenrat គឺជា​អ្នក​ស្នង​មរតក​នៃ​ទ្រព្យសម្បត្តិ​របស់​ឪពុក​គាត់ រួមទាំង​ភាគហ៊ុន​របស់ ITV ផងដែរ​។

យោងតាម​ការសម្រេចរ​បស់​តុលាការ ក្រុមហ៊ុន ITV លែង​ចាក់ផ្សាយ និង​មិន​រក​ចំណូល​ពី​សកម្មភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដូច្នេះ​ភាគហ៊ុន​ដែល​លោក Pita Limjaroenrat កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​នេះ មិនមែនជា​ភាគហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ដូច្នេះ​វា​មិន​ប៉ះពាល់​ដល់​លក្ខណសម្បត្តិ​របស់​សមា​ជិ​ក​សភាតំណាងរាស្ត្រ​ឡើយ​។​នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ ពោល​ក្រោយ​ការប្រកាស​សាលក្រម​របស់​តុលាការ​ធម្មនុញ លោក Pita បាន​គូសបញ្ជាក់ថា​រូបលោក​នឹង​បន្ត​ធ្វើការ​ដើម្បី​ប្រជាជន ហើយនឹង​ត្រឡប់​ទៅកាន់​សភា​វិញ​ក្នុងពេល​ឆាប់ៗ​។​​គណបក្ស​ឆ្ពោះទៅមុខ​​នឹងធ្វើ​សន្និសីទ​ពេញអង្គ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជ្រើសរើស​លោក ភី​តា ឱ្យ​កាន់តំណែង​ជា​ប្រធាន​គណបក្ស​នេះ​វិញ​៕