» សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3630 នាក់

ម្សិលមិញ 5020 នាក់

សរុប 14119077 នាក់

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចោទ​កាសែត​ថា​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​ជ្រូក​តែ​ឈ្មួញ​ប្រកែក​និង​រិះគន់​គោលនយោបាយ​រដ្ឋមន្ត្រី​រឿង​គុបគិតឈ្មួញ​នាំ​ជ្រូក​ចូល​!

 

​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ បាន​ប្រតិកម្ម ចោទ​ស្ថាប័ន​សារព័ត៌មាន​មួយ ថា បំភ្លៃ​ការពិត​សហការ​ជាមួយ​ឈ្មួញ​ចង់​នាំចូល​សត្វ​ពី​ក្រៅប្រទេស ។​a pic venga3 

​លោក​ស​សេ​រថា (​ខ្ញុំ​ចង់​រំលឹក​ដល់​សារព័ត៌​មួយ​ដែល​កំពុង​ពេញនិយម នៅ​កម្ពុជា​បាន​ជ្រាបថា​៖ សូម​លោក​បញ្ឈប់​សកម្ម​ភាពជា​បន្ទាន់​នូវ​ការឃុបឃិត​, បំភ្លៃ​ការពិត ជាមួយ​ឈ្មួញ​មានបំណង​នាំចូល​សត្វ​ពី​បរទេស មកចាក់​បំផ្លាញ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ដែល​កំពុងមាន​វ​ឌ្ឍ​ភាពល្អ ដែល​អំពើ​យុប​ឃិត​នេះ រួមជាមួយ​ការ​បំភ្លៃ​ការពិត របស់​ក្រុម​នេះ គឺ​បានបញ្ជាក់​ឲ្យ​ឃើញថា កំពុង​ធ្វើ​សកម្មភាព​ផ្ទុយទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​)​។​ដូចគ្នានេះដែរ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​រស្មី​កម្ពុជា​លោក​វ៉េង​សាខុន​និយាយ “​ជា​ល្បិច​របស់​ពួក​ឈ្មួញ​នាំចូល​តែប៉ុណ្ណោះ ព្រោះ​ពួកនេះ​ធ្លាប់ប្រើ​ឧបាយកល​នេះ​ច្រើនដង​ហើយ ។ សំខាន់​ទាក់ទង​ទៅនឹង​តម្លៃ​វា​អាស្រ័យទៅលើ​ការចិញ្ចឹម​ក្នុងស្រុក និង​ការចាត់ចែង​របស់​ទីផ្សារសេរី​ជាពិសេស​មាន ក្រសួងពាណិជ្ជកម្ម គេ​តាមមើល​ជាប្រចាំ ។ ក្រសួងកសិកម្ម គ្មាន​សិ​ទ្ទិ​ទេ​”​។​

​ប្រសាសន៍​នេះ​គឺជា​ការឆ្លើយតប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមអាជីវករ និង​ក្រុមហ៊ុន​ចំនួន​បួន​ដែល​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ចូលដល់​ការិយាល័យ​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១។ក្រុមឈ្មួញជ្រូកដែល បាន​អះអាងថា ធ្លាប់​ប្រកបមុខរបរ​អាជីវក​ម្ម និង​ជា​អ្នក​ធ្លាប់​នាំ​សត្វ​ជ្រូក​រស់ ចូលមក​ផ្គត់ផ្គង់​ក្នុងប្រទេស​កម្ពុជា និង​នាំ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម​បានធ្វើការ ចោទប្រកាន់​ទៅលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថា៖

ក្រសួងកសិកម្ម​បានចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​នាំ ចូល​សត្វ​ជ្រូក​រស់ សម្រាប់​យកមក​បំពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួកខ្លួន មិនមាន​តម្លារ​ភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខ គ្រប់គ្រង​ទីផ្សារ ធ្វើ​ឲ្យ​ឈ្មួញ​តម្លើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ ឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត​។​ក្រុមហ៊ុន​ចំនួន ៤ គ​នោះ​មាន​ក្រុមហ៊ុន ផៅ​វ័រ អ៊ិន​ធើ អេ​ស៊ាន ជេ​អិន (​ខេ​ម​បូ​ឌា​) អ៊ិន​វេស​ម៉ិ​ន ឯ​.​ក​, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេ​ឌី​ង អ៊ិម​ផត អិ​ច​ផត ឯ​.​ក​, ក្រុមហ៊ុន រ៉ូ​ស៊ី​តា (​អ​អេស​ធី​), ក្រុមហ៊ុន ជី​ធី ហ្វោ​ន​ដេ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក បានដាក់​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​សមាជិក​គណៈកម្មការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើសុំ​គោលការណ៍​អនុញ្ញាត ដើម្បី​ដាក់​ដេញថ្លៃ​គោលការណ៍​នាំចូល​សត្វ​ជ្រូក​រស់ យកមក​ផ្គត់ផ្គង់​បំពេញតម្រូវការ​ខ្វះខាត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​វេ​ង សាខុន មានប្រសាសន៍ ថា “​ចំពោះ​សត្វ​នេះ យើង​មិនអាច ចេះតែ​ដេញ ថ្លៃ​ដូច​ផលិតផល​ខោអាវ ឡាន​អី​បានទេ​ពីព្រោះ​មានច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជាពិសេស​រោគ​ឆ្លង​សត្វ គឺ​យើង​មិនមែន​ចេះតែ​អនុញ្ញាត​ទេ​ទាល់តែ​មានការ​បញ្ជាក់ ផ្តល់នៅ​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​សុខភាព​សត្វ​មុននឹង ឆ្លង​ពី​ខេត្ត​មួយ​មក​ខេត្ត មួយ​ឆ្លង​ពី​ប្រទេសមួយ​មក ប្រទេសមួយ គឺ​គេ​មាន​វិន័យ របស់គេ មាន​ក្រឹត្យ ក្រម​ច្បាប់​របស់គេ ទាំង​ច្បាប់​ក្នុងប្រទេស ក្នុង​តំបន់ និង​ពិភពលោក ដែលមាន​អង្គការ សុខភាព​សត្វ ពិភពលោក​គេ​តាមដាន​មើល​យើងទាំងអស់គ្នា​ស្តីអំពី​ការអនុវត្ត​ច្បាប់​ស្តីពី​ការ​ចរាចរណ៍​សត្វ​មិនមែន​នឹកឃើញ ស្រេច​តែ​វា​ថា​ដេញថ្លៃ​នេះ​ដេញថ្លៃ​នោះ​អត់​បានទេ​គឺ​កម្រិត​កំណត់​នៃ​ការចែក​ចាយ​យើង​មិនចេះ​យក​សត្វ​ឈឺ​មក​ចែកចាយ​នៅ​កម្ពុជា​បាន​នោះទេ នេះ​ជា​វិធានការ​ច្បាប់​ចំពោះមុខ​ដែល​យើង​កំពុង​តែមាន​”​។​

​ទាក់ទង​បញ្ហា​នេះ​តំណាង​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ បដិសេធថា​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​កសិកម្ម​ជុំវិញ​ការនាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស មិនមែនជា​ការពិត​។ នៅក្នុង​លិខិត​ផ្ញើ​ទៅ​សារព័ត៌មាន​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែសីហា​នេះ ក្រុមហ៊ុន​ឯកជន​ចំនួន​៤ បាន​បញ្ជាក់ថា សំណើសុំ​ការដាក់​ដេញថ្លៃ​គោលការណ៍​នាំ​ជ្រូករ​ស់មក​ផ្គត់ផ្គង់​តម្រូវ​ការខ្វះខាត​ក្នុងស្រុក ជាការ​ការពារ​ប្រយោជន៍​ជាតិ​ក្នុងការ​ទទួលបាន​ទីផ្សា​រ​សេរី​មាន​តម្លាភាព​។

ក្រុមឈ្មួញថា៖​ការដាក់​ឲ្យ​មានការ​ដេញថ្លៃ គួរ​ណាស់​តែ​ទទួល​បានការ​សាទរ និង​អបអរ​ពី​សមាគម​ចិញ្ចឹម​ក្នុងស្រុក ឬមួយ​សមាគម​ចង់​ឲ្យ​មានការ​នាំចូល​ស្រួល ដូច​សព្វថ្ងៃ ដែល​ក្រសួងកសិកម្ម​អនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​រាប់ពាន់​ក្បាល​ក្នុង​១​ថ្ងៃៗ​ដោយ​រលូន មិន​បានដាក់​ដេញថ្លៃ​ទើប​ហៅថា​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និង​ជួយ​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បាន​? នេះ​គឺជា​ការលើកឡើង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ ដែល​បាន​ស្នើសុំ​ឲ្យ​គោលការណ៍​ដាក់​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​។​

​បើតាម​លិខិត​រួម​របស់​ក្រុមហ៊ុន​ទាំង​៤ ការដាក់​ដេញថ្លៃ​នេះ​នឹង​ជួយ​បានជា​ថវិកា​ចូលជាតិ​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ខណៈ​តម្លៃ​ជ្រូក​នៅលើ​ទីផ្សារ​ក៏​នឹង​ធ្លាក់ចុះ​ពី ២៧០០០​រៀល មក​ត្រឹម ២១ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​ជួយ​ប្រជាពលរដ្ឋ​អាច​ទិញ​សាច់ជ្រូក​ក្នុងតម្លៃ​មួយ​សមរម្យ​។ បន្ថែម​ពីនេះ ការដាក់​ដេញថ្លៃ​ជាគោលការណ៍ នឹង​នាំ​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​មានឱកាស​ប្រកួតប្រជែង​ជាមួយ​ជ្រូក​នាំចូល ដ្បិតថា​ជ្រូក​នាំចូល​ត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់ លើ​ការដឹកជញ្ជូន និង​បង់ពន្ធ​ជាដើម​។​

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ការអនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​គឺ​ត្រឹម ៦ ៣០០ ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយខែ ក្នុងន័យ​បង្កើន​ផលិតកម្ម​ក្នុងស្រុក​ក្នុង​បរិបទ​កូ​វីដ​-១៩​។​​ក៏ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ថា កន្លងមក​ក្រសួងកសិកម្ម​តែង​និយាយថា ខ្លួន​មិនបាន​ផ្តល់​គោលការណ៍​នាំចូល​ជ្រូក​ផ្តាច់មុខ​ឲ្យ​ទៅ​ក្រុមហ៊ុន​ណាមួយ​ទេ គឺ​បានផ្តល់​គោលការណ៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៦​។ ទាំងនេះ​សុទ្ធតែជា​ការបិទបាំង​ភាពផ្តាច់មុខ​តែប៉ុណ្ណោះ ។ប្រជាពលរដ្ឋ ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ បាន​ជួបប្រទះ​ស្ទើរ​រាប់​ភ្លេច គឺមាន​ក្រុមហ៊ុន​នាំចូល​ជ្រូក​មួយ បាន​តាំងខ្លួន​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ចុះ​ចាប់​ឆែកឆេរ​ទំនិញ​របស់​ប្រជាពលរដ្ឋ​យ៉ាង​អាណាធិបតេយ្យ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀតផង​។ ក្រុមហ៊ុន​ទាំង​៤ ក៏បាន​ចោទ​សួរថា​តើ​នេះ​ឬ​ទង្វើ​មិន​ផ្តាច់មុខ​នោះ​? នេះ​បើតាម​ខ្លឹមសា​លិខិត​។

​បើតាម​ឯកសារយោង​ដែល​លោក​រដ្ឋមន្ត្រី យកមក​បញ្ជាក់​គឺ​ហេតុផល​ដែល​មិន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នាំចូល​សត្វ គឺ​អនុវត្តតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៤ ខែកក្កដា នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប នៅ​ខេត្តព្រៃវែង គឺ​សម្តេច​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹមសត្វ​បន្ថែមទៀត (​ជ្រូក មាន់ ទា និង​ត្រី​) ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​គ្រួសារ ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ និង​ជាពិសេស​រឹតត្បិត​ការនាំ​ចូល​សត្វ​។

​យោង​លើ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នេះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (​ការនាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​) ។​

​ការ​រឹតត្បិត ឬ​កាត់ បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឲ្យ​ខាងតែបាន​ការនាំ​ចូល​ស​ត្វ​ខុសច្បាប់ ក្នុង​បំណង​ចំបង​គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​ចិញ្ចឹម ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​។​

​សូម​បញ្ជាក់ដែរថា​បើតាម​ការផ្សាយ​របស់​សារ​ពត៍​មាន​កន្លងមក​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កម្ពុជា បានធ្វើ​ការកំណត់​ក្រុមហ៊ុន ដែលមាន​សិទ្ធិ​អាច​ផ្គត់ផ្គង់​សត្វ​ជ្រូក​ក្នុងប្រទេស​ថៃ ឲ្យ​មានតែ​១០​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​ពីមុន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជ្រូក​មាន​រហូតដល់​ទៅ​៥៦​ក្រុមហ៊ុន​ឯណោះ នេះ​បើតាម​បញ្ជី (List) ឈ្មោះ​ដែល​អគ្គនាយកដ្ឋាន​បសុសត្វ​ខាង​ថៃ ផ្ញើជូន​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កម្ពុជា​។​

​ដោយ​ក្រុមហ៊ុន​ទាំង​១០​នៅ​ខាង​ប្រទេស​ថៃ​នេះ​សុទ្ធតែ ជា​ក្រុមហ៊ុន​ដែលមាន​ដៃគូ​នៅ​ខាង​ខ្មែរ​តែ​១​ក្រុមហ៊ុន​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន លឹម សៀវ​ម៉ី កក្តា​នេះ​ហាក់បីដូចជា​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ទទួល បាន​សិទ្ធិផ្តាច់មុខ​តែម្នាក់ឯង ចំណែក​ក្រុមហ៊ុន ដែលមាន​អាជ្ញាប័ណ្ណ​នាំចូល​ក្នុងស្រុក​ដទៃទៀត ត្រូវ​ផ្អាក​ការនាំ​ចូល ព្រោះ​ក្រុមហ៊ុន​ខាង​ថៃ ដែលជា​ដៃគូ​ខ្លួន​ពីមុនមក មិន​ត្រូវបាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កម្ពុជា​ដាក់ចូល​ទៅក្នុង List ផ្គត់ផ្គង់​ដែល​ខ្លួន​ទទួលស្គាល់​ឡើយ ហើយ​បើ​ក្រុមហ៊ុន​ក្នុងស្រុក​ណា​ចង់បាន​ជ្រូក ក្រុមហ៊ុន​នោះ​ត្រូវតែ​ទិញ​ពី​១០ ក្រុមហ៊ុន​ខាង​ថៃ​ដែល​កំណត់ (Set Up) ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​របស់​កម្ពុ​ជា​រួចហើយ ។​ខាង​ថៃ​លក់​ច្បាប់​ផ្គត់ផ្គង់​តម្លៃ ១៣​ដុល្លារ​/​ក្បាល ថ្លៃ​ប្រើ​កូតា​របស់​ក្រុមហ៊ុន​ខ្លួន ហើយ​មកដល់​ខាង​ខ្មែរ ត្រូវ​ប្រើ​ច្បាប់​នាំចូល​របស់​ក្រុមហ៊ុន លឹម សៀវ​ម៉ី គឺ​ត្រូវ​បង់លុយ​១៧$/​ក្បាល​ទៀត ដើម្បី​ទទួលបាន​ជ្រូក​យកមក​លក់​នៅលើ​ទីផ្សារ ។​a pic osmach1 a pic osmach5