» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10857 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701028 នាក់

រដ្ឋមន្ត្រី​ទទួល​ព្រំដែន​អះ​ង​អាង​ថា កម្ពុជា​មិនឱ្យ​មានការ​បាត់បង់​ទឹកដី​សូម្បី ១​មី​លី​ម៉ែត្រ​ឡើយ ហើយក៏​មិន​ចង់បាន​ដី​នរណា​ដូចគ្នា


​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា បាន​ចេញមក​បញ្ជាក់ថា ប្រ​ទេ​កម្ពុជា មិនឱ្យ​មានការ​បាត់បង់​ទឹកដី​សូម្បី ១​មី​លី​ម៉ែត្រ​ឡើយ ហើយក៏​មិន​ចង់បាន​ដី​នរណា សូម្បី ១​មី​លី​ម៉ែត្រ ដូចគ្នា​។​​ការចេញ​ពន្យល់​បកស្រាយ​ភ្លាមៗ​របស់​រដ្ឋមន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​ក្រុម​លេង​បណ្តាញ​សង្គម​មួយក្រុម បាននិងកំពុង​បំភ្លៃ​ខុស​ការពិត​ទាំងស្រុង ពាក់ព័ន្ធ​ព័ត៌មាន​ផែនទី​នៃ​ប្រទេស​កម្ពុជា លើ Google Maps​។​a lam chea 

​តាមរយៈ​កិច្ច​សម្ភាស​ពិសេស​មួយ ដែល​ត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៤​នេះ​លោក ឡាំ ជា រដ្ឋមន្ដ្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​កិច្ចការ​ព្រំដែន បាន​អះអាងថា ការងារ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា ជាមួយ​ប្រទេសជិតខាង រួមមាន វៀតណាម ឡាវ និង​ថៃ មិនអាច​ប្រើប្រាស់​ផែនទី Google Maps ដើម្បី​ធ្វើជា​មូលដ្ឋាន​បាន​នោះឡើយ ទោះបី​កម្ពុជា​ចង់​ប្រើប្រាស់ ក៏​ភាគី​ផ្សេង​មិន​ព្រម​នោះដែរ​។​

​លោក​រដ្ឋមន្ដ្រី បាន​លើកឡើងថា ការងារ​បោះបង្គោល​ព្រំដែន​នេះ កម្ពុជា និង​ប្រទេសជិតខាង បាន​ឯកភាពគ្នា​ដោយ​ប្រើប្រាស់​ផែនទី​បោ​ន​ខ្នាត ១/១០០០០០ ដែលជា​មរតក​បន្សល់​ទុក​ដោយ​អាណានិគមនិយម​បារាំង ឬ​ក្រុម​ភូមិសាស្ដ្រ​ឥណ្ឌូចិន​។ លោក​ថា ច្បាប់​អន្ដរជាតិ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផែនទី​មូលដ្ឋាន​របស់ Google Maps ជាដាច់ខាត​។​​លោក​រដ្ឋមន្ត្រី​ថា «​មិនអាច​យក​ផែនទី​ណាមួយ​ក្រៅពី​ផែនទី ដែលជា​មូលដ្ឋាន​គឺ​ផែន​ទីបោ​ន​ខ្នាត​១/១០០០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ដ្រ​ឥណ្ឌូចិន​បន្សល់ទុក​។ ការងារ​បោះបង្គោល​ព្រំដែន យើង​មិនអាច​យក​ផែនទី Google Maps ធ្វើជា​មូលដ្ឋាន​បោះបង្គោល​ទេ​។ ទោះ​ឧបមា​រថា ភាគី​ម្ខាង​ចង់យក ក៏​ភាគី​ម្ខាង​ទៀត​មិន​ទទួលស្គាល់​ដែរ គឺជា​គោលការណ៍​ច្បាប់​អន្ដរជាតិ ដាច់ខាត​ត្រូវតែ​យក​ផែន​មូលដ្ឋាន​ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង​ក្រុម​ភូមិសាស្ដ្រ​ឥណ្ឌូចិន​ជា​ផែនទី​គោល​»​។​

លោក ឡាំ ជា បាន​ថ្លែងថា កិច្ចការងារ​បោះបង្គោល​ព្រំដែន បាន​ចំណាយពេល​រាប់​ឆ្នាំ នៅក្នុង​ការចរចា កំណត់​និយាម​ការ ជជែក​គ្នា ទាំង​នៅលើ​ផែនទី និង​នៅលើ​ដី​ជាក់ស្តែង ហើយ​មាន​ចំណុច​និយាម​ការ ជាង ៣០០០ រវាង​កម្ពុជា និង​វៀតណាម នៅលើ​ខ្សែ​ព្រំដែន ប្រមាណ ១២៧០​គីឡូម៉ែត្រ​នេះ​។ ក្នុងចំណោម​ប្រវែង​នេះ ភាគី​ទាំងពីរ​បោះបង្គោល​សម្រេច​បាន ៨៤​ភាគរយ ទាំង​ខ្សែ​ឯកភាពគ្នា​នៅលើ​ព្រំដែន និង​ទាំង​ការបោះបង្គោល ហើយ​បាន​បោះបង្គោល​ចំនួន ២០៤៧​បង្គោល រួ​មា​មាន​បង្គោល ៣​ប្រភេទ​សំខាន់ គឺ​បង្គោល​មេ​, បង្គោល​បំពេញ​បំពេញបន្ថែម និង​បង្គោល​តម្រុយ​ព្រំដែន​។​
​

ករណី​យ៍ មាន​គណនី Tiktok បាន​បង្ហោះ​វីដេអូ​ពន្យល់​បែប​មិន​ត្រឹមត្រូវ ដោយ​ចោទប្រកាន់ថា បង្គោល​ព្រំដែន​វៀតណាម បោះ​ចូលមកក្នុង​ទឹកដី​កម្ពុជា​រាប់គីឡូម៉ែត្រ ដោយ​យក​ផែនទី Google Maps យកមកប្រើ​ប្រាស់​ឡាំ​ជា​ពន្យល់ថា ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​លើ​ផែនទី Google Maps ជាមួយ​ផែនទី​មូលដ្ឋាន​បោ​ន​ខ្នាត ១/១០០០០០ លោក​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស ធ្វើការ​បញ្ជាក់​ជាមួយគ្នា និង​រកឃើញថា ផែនទី​ដែល​បង្ហោះ​ដោយ​ក្រុមហ៊ុន Google Maps មិនត្រូវ​គ្នា​ជាមួយ​ផែនទី​ដែល​ច្បាប់​អន្ដរជាតិ​កំណត់​ឲ្យ​ប្រើប្រាស់​ឡើយ​។​

​លោក ឡាំ ជា បាន​លើកឡើងថា សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូមមេត្តា​យកចិត្តទុកដាក់​ស្តាប់​ការពន្យល់​របស់​រាជរ​ដ្ឋា​ភិ​បាល ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​បូរណភាព​ទឹកដី​របស់​រាជរដ្ឋាភិបាល ហើយ​ជាពិសេស​រដ្ឋលេខាធិការ​ព្រំដែន ដែល​បន្តវេន​ពី​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ដែល​បាន​បន្ត​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជាតិ​នេះ​។​​លោក ឡាំ ជា បញ្ជាក់ថា​៖ «​គឺ​យើង​បាន​ប្រឹងប្រែង​មិនដែល​ធ្វើការ​ធ្វេសប្រហែស​១​វិនាទី​ណា​ទេ យើង​បាន​ខិតខំ​ការពារ សូម​ជម្រាបជូន​ថា​ជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប យើង​មិនអាច​ធ្វើឱ្យ​បាត់បង់​ទឹកដី ១​មី​លី​ម៉ែត្រ ហើយក៏​យើង​មិន​ចង់បាន​ទឹកដី​របស់​ប្រទេស​ណាមួយ ១​លី​មី​ម៉ែត្រ​ដែរ​»​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​បញ្ជាក់ថា សម្រាប់​ការងារ​បោះបង្គោល​ព្រំដែន គឺ​ផ្អែកលើ​គោលការណ៍​ធំ​ចំនួន​៣៖ទី​១៖ ផ្អែកទៅលើ​ផែនទី​ដែល​បន្សល់ទុក​ពី​អាណានិគមនិយម​បារាំង ដែលជា​ផែនទី​គោល​យក​ជា​មូលដ្ឋាន គឺជា​ផែនទី​ដែល​ត្រូវ​កំណត់ថា​មរតក​ខ្សែ​ព្រំដែន​មិន​កែប្រែ​។​​ទី​២៖ ផ្អែកទៅលើ​គោលការណ៍​ច្បាប់​អ​នុ្ត​រ​ជាតិ និង​ឧ​ត្ត​មមា​នុ​វត្ត​ន៍​អន្តរជាតិ​​ទី​៣៖ ផ្អែកទៅលើ​ការកាន់កាប់​រស់នៅ​ជាច្រើន​ជំនាន់​របស់​ប្រជាពលរដ្ឋ​.។មានការកត់សម្គាល់ថានាពេលកន្លងមករឿងធ្វើព្រំដែនក្រៅពីការនិយាយរប់សអ្នកនយោបាយមានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។សម្តេចវិបុលបញ្ញាសុខអានឧបនាយករដ្ឋមន្ត្រី។លោកវ៉ាកឹមហុងជំទាវកុយពិសីប្រធានអនុប្រធានអាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែនហើយរហូតមកដល់លោកឡាំជារដ្ឋមន្ត្រីតែប្រជាពលរដ្ឋរកមិនឃើញឯកសារណាបង្ហាញជាភស្តុតាងដាក់នៅក្នុងគេហទំពរ័អាជ្ញាធរព្រំដែនឬរាជរដ្ឋាភិបាលឲ្យបានច្រើនឡើយ។នេះជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមន្ទិលសង្ស័យហើយត្រូវបានគេអូសាទាញបាន។a net ggogle 

​