» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9367 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136248 នាក់

មេបញ្ជាការ​យោធា​រុស្ស៊ី​ជំរុញ​ឱ្យប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​យកឈ្នះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​អាមេរិក​ប្រកា​សប​ញ្ជូ​ញ​កាំជ្រួច​ប៉ា​ទ្រី​យូ​ត

​រុស្ស៊ី​សហរដ្ឋ​អាម៉េរិក​៖ រដ្ឋាភិបាល​លោក​ចូ​បៃ​ដិ​ន​កំពុង​ស្វះស្វែង​រៀបចំ​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ដ៏​ទំនើប​គ្មាន​ពីរ​នៅលើ​លោក​ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី​ដែល​កំពុង​បន្ដ​កើតមានឡើង​ឥតឈប់ឈរ​សឹង​ជា​រៀងរាល់ថ្ងៃ​។​លោក​ប្រធានាធិបតី​ចូ​បៃ​ដិ​ន​គ្រោង​នឹង​ធើ្វ​សេចក្ដីប្រកាស​ជា​សាធារណៈ​នៅ​ចុង​សប្តាហ៍​នេះ​អំពី​ផែនការ​ផ្តល់ជំនួយ​យោធា​បន្ថែម​របស់ខ្លួន​ទៅឱ្យ​អ៊ុយ​ក្រែ​ន ស្រប​ពេលដែល​ស្ថានភាព​ជន​ស៊ីវិល​នៅក្នុង​ប្រទេសមួយ​នេះ​កំពុង​ជួប​ការលំបាក​ខ្លាំង​ដោយសារ​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់​នា​រដូវរងា បន្ទាប់ពី​ទីតាំង​ស្ថានីយ​ថាមពល​ជាច្រើន​កន្លែង​បាន​រង​ការបំផ្លិចបំផ្លាញ​ដោយសារតែ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​ទីក្រុង​មូ​ស្គូ ។a nuk russy

​មិនទាន់​ដឹង​ច្បាស់​ថា​តើ​រដ្ឋាភិបាល​អាម៉េរិក​គ្រោង​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ប៉ុន្មាន​គ្រឿង​ទៅឱ្យ​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ ដោយ​ផែនការ​ខាងលើនេះ​នឹងត្រូវ​រងចាំ​ការចុះហត្ថលេខា​ឯកភាព​ពី​ខាង​ស្ថាប័ន​កំពូលៗ​ដែល​ពាក់ព័ន្ធ​ជាមុនសិន មុននឹង​អាច​ចាប់ផ្តើម​ការដឹកជញ្ជូន​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​។​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អាមេរិក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ព្រមាន​ថា ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​របស់​អាមេរិក គឺ​មី​ស៊ី​ល Patriot ទៅឱ្យ​អ៊ុយ​ក្រែ​ន​គឺជា​សកម្មភាព​ឌឺដង​របស់​រដ្ឋាភិបាល​លោក​បៃ​ដិ​ន អាច​ជំរុញឱ្យមាន​លទ្ធ​ល​អាក្រក់ ។​វិមាន​ក្រឹម​ឡាំង បានឱ្យដឹងថា ប្រព័ន្ធ​ការពារ​មី​ស៉ី​ល ប៉ា​ទ្រី​យ៉ូ​ត (Patriot)​នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​ស្របច្បាប់​នៃ​កងកម្លាំង​រុ​ស្ស៉ី ប្រសិនបើ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ត្រូវបាន​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​របស់ខ្លួន​មែន​នោះ​។​​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​ព្រមាន​អង្គការ​ណា​តូ (NATO) ប្រឆាំងនឹង​ការផ្តល់ឱ្យ​ទីក្រុង​កៀវ​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ខណៈដែល​វិមាន​ក្រឹម​ឡាំង​នឹង​ចាត់ទុក​សកម្មភាព​នេះ​ជាការ​បង្កហេតុ​។​

​អ៊ុយ​ក្រែ​ន​បាននិងកំពុង​ស្នើ​សុំឱ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន បង្កើន​ការផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី ព្រម​ជាមួយនឹង​ការប្រកាស​ពី​ជោគជ័យ​នៃ​កងកម្លាំង​របស់ខ្លួន​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​របស់​រុស្ស៊ី​ចំនួន​១៣​គ្រឿង ដែល​ត្រូវបាន​បាញ់​បង្ហោះ​ឆ្ពោះទៅកាន់​ទីក្រុង​កៀវ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot គឺជា​គ្រឿង​សព្វាវុធ​ដ៏​ទំនើប​ដែល​ត្រូវបាន​ចូលរួម​អភិវឌ្ឍន៍​រួមគ្នា​រវាង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ល្បីៗ​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា​ក្រុម Raytheon, Hughes និង RCA ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ឯកទេស​ខាង​ផលិត​ប្រព័ន្ធ​មី​ស៊ី​ស រ៉ា​ដា និង​ផ្កាយរណប ក្រោម​គម្រោង​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អាម៉េរិក​។

សំណុំ​ឧបករណ៍​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ត្រូវបាន​គេ​ចែកចេញជា ៣ សំខាន់ៗ​ដែល​រួមមាន ប្រព័ន្ធ​រ៉ា​ដា ប្រព័ន្ធ​បញ្ហា​គ្រប់គ្រង និង​តួ​រថយន្ត​សម្រាប់​ផ្ទុក​គ្រាប់​មី​ស៊ី​ល (Launcher) និង​អាចមាន​សមត្ថភាព​ចាប់​សញ្ញា​បាន​ចម្ងាយ​ជាង ១៧០​គី​ម៉ែត្រ និង​អាច​វាយប្រហារ​គោលដៅ​ដោយផ្ទាល់​បាន​ចម្ងាយ ១៦០​គីឡូម៉ែត្រ​ចេញពី​ទីតាំង​ដែល​បានដាក់​ពង្រាយ​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រភេទ​នេះ​គឺមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ដ្រូ​ន រួម​និង​គ្រាប់​មី​ស៊ី​ល ប៉ុន្តែ​ជាទូទៅ​ប្រព័ន្ធ​គ្រាប់​មី​ស៊ី​ល​មួយ​នេះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​បាញ់​កម្ទេច​ប្រភេទ​យន្តហោះ​ចម្បាំង​ធំៗ និង​គ្រាប់​មី​ស៊ី​ល​រំលង​ទ្វីប​តែប៉ុណ្ណោះ ដោយសារតែ​គ្រាប់​មី​ស៊ី​ល​របស់​វា​មានតម្លៃ​ខ្ពស់​ខ្លាំង​រហូតដល់​ជាង ២​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​មួយ​គ្រាប់​។

ទាក់ទង​និង​សង្គ្រាម​ដែល​អូសបន្លាយ​នេះដែរ​កាលពីពេល​ថ្មីៗ​នេះដែរ មេបញ្ជាការ​កងទ័ព​រុស្ស៊ី​មួយរូប​ដែល​កំពុង​ដឹកនាំ​ការប្រយុទ្ធ​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ហាក់ដូចជា​បានទទួល​ស្គាល់​ការពិត​នូវ​ស្ថានភាព​ទល់​ច្រក​នាពេល​បច្ចុប្បន្ន​របស់​ខ្លួន​នៅលើ​ទីលានប្រយុទ្ធ​ជាមួយនឹង​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​បាន​ងាក​មក​ជំ​រុញឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ធើ្វ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​កល​កិច្ច​(​តាក់​ទិ​ក​)​ដើម្បី​អាច​យកឈ្នះ​នៅក្នុង​សង្គ្រាម​មួយ​នេះ​បាន​។​ថ្លែង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ប្រទេស​រុស្ស៊ី មេបញ្ជាការ​យោធា​រុស្ស៊ី​លោក Alexander Khodakovsky បាន​អះអាង​បញ្ជាក់​ទៅកាន់​ពលរដ្ឋ​រុស្ស៊ី​ថា ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​កល​កិច្ច (​តាក់​ទិ​ក​)​គឺជា​មធ្យោបាយ​សេសសល់​តែមួយ​ប៉ុណ្ណោះ​របស់​រុស្ស៊ី​សម្រាប់​យកឈ្នះ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅពេលនេះ ដោយ​លោក​បាន​មើលឃើញ​នូវ​ស្មារតី​និង​សន្ទុះ​នៃ​ការ​វាយ​ប្រយុទ្ធ​របស់​សត្រូវ​ទទួលបាន​ការគាំទ្រ​ផ្នែក​យោធា​ពី​ក្រុម​ប្រទេស​លោកខាងលិច​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ទី​សមរភូមិ បាន​បង្ក​ការខូចខាត​យ៉ាង​សម្បើម​ចំពោះ​យោធា​រុស្ស៊ី រហូត​សឹងតែ​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បន្ដ​បើក​ប្រតិបត្តិការ​យោធា​របស់ខ្លួន​បាន​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​មេទ័ព​រុស្ស៊ី​ខាងលើ​បាន​ថ្លែង​សង្កត់ធ្ងន់ថា លទ្ធភាព​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ​ទំនងជា​មិនអាច​គេចផុត​នោះទេ ប្រសិនបើ​ស្ថានភាព​សង្គ្រាម​មួយ​នេះ​កាន់តែ​អាក្រក់​ឡើងៗ​នៅ​ថ្ងៃ​ខាងមុខ​នោះ ពោលគឺ​នៅពេលដែល​ក្រុម​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូប​ន្ដ​ធើ្វ​សកម្មភាព​ណា​ដែល​ហួស​ទៅ​និង​ដែន​កំណត់​របស់​រុស្ស៊ី​នៅក្នុង​បញ្ហា​ជម្លោះ​ដែល​រក​អ្នកឈ្នះ និង​អ្នកចាញ់​មិនឃើញ​នោះ​។

​ជាមួយនិង​ការអំពាវនាវ​ឲ្យ​ប្រើ​អាវុធ​នុយ​ក្លែ​អែរ​នេះ​ក្រសួងការពារជាតិ​រុស្ស៊ី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​នេះ បានចេញ​ផ្សាយ​វីដេអូ​អំពី​កងកម្លាំង​រុស្ស៊ី ចូលទៅក្នុង​លេណដ្ឋាន​បាញ់​បង្ហោះ នៃ​អគារ​អាវុធ​បរាម​ណូ RS-24 Yars ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​កូនប្រុស​របស់ មេ​បិសាច​សាតាំង​”​។​​កាសែត Komsomolskaya Pravda របស់​រុស្ស៊ី បាន​ឲ្យ​ដឹងថា​ទីតាំង​កាំជ្រួច Yars បច្ចុប្បន្ន​ដាក់ពង្រាយ​នៅ​តំបន់ Kaluga មាន​ទម្ងន់​ដល់​ទៅ ៤៦.០០០ តោន ចម្ងាយ​ប្រតិបត្តិការ​រហូតដល់ ១២.០០០ គីឡូម៉ែត្រ អាច​ទៅដល់​ដីគោក​អាមេរិក ឬ​ប្រទេស​ណាមួយ​ក្នុង​តំបន់​ណាមួយ​ក្នុង អឺរ៉ុប​។​កាំជ្រួច​នេះ​មាន​កម្លាំង​បំផ្លាញ​រហូតដល់ ៥០០ គីឡូតោន ដែលមាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់បែកបរមាណូ​របស់​អាមេរិក ១២ ដង ដែល​បាន​ទម្លាក់​លើ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា របស់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ ។​​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃទី ១៤ ខែធ្នូ​ថា​កងកម្លាំង​រុស្ស៊ី​បាន​ប្រើប្រាស់​ការដឹកជញ្ជូន​ពិសេស​ដើម្បី​ដាក់ពង្រាយ​កាំជ្រួច​នៅ​ទីតាំង​បាញ់​។ ការងារ​នេះ​ចំណាយពេល​ពីរ​បី​ម៉ោង​។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​មុន​ថ្ងៃ​ទិវា​កងកម្លាំង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី (១៧ ធ្នូ​)​។​“​សារៈសំខាន់​នៃ​ប្រតិបត្តិការ​នេះ គឺ​ស្ថិត​នៅត្រង់ថា កាំជ្រួច​នេះ​នឹង​ត្រៀម​រួចរាល់ ដើម្បី​ប្រើប្រាស់​សម្រាប់​បេសកកម្ម​ប្រយុទ្ធ ដូចដែល​បានគ្រោង​ទុក​។ លោក Alexei Sokolov មេបញ្ជាការ​បង្កើត​កាំជ្រួច​មី​ស៊ី​ល Kozelsky បាន​និយាយថា ប្រទេស​នេះ​នឹង​ទទួលបាន​គំរូ​ថ្មី​នៃ​អាវុធ​បរមាណូ ដែល​នឹង​ជួយ​យើង​ដោះស្រាយ​កិច្ចការ​ណាមួយ​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​៕​ប្រភព​៖ Newsweek,BBCa nuk russy a nuk russy1