» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6873 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697044 នាក់

ការដក​លោក Gallant ចេញពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​បង្ក​ឲ្យ​មាន​ការតវ៉ា​តាម​ដងផ្លូវ ក្នុង​ទីក្រុង​យ៉េ​រ៉ូ​សា​ឡឹម និង​ទីក្រុង​ផ្សេងទៀត

 


​អ៊ីស្រាអែល​៖ មន្ត្រីនគរបាល​កុបកម្ម​អ៊ីស្រាអែល បាន​ជិះសេះ និង​ប្រើប្រាស់​កាណុង​បាញ់​ទឹក ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា បន្ទាប់ពី​ពួកគេ​បាន​បិទផ្លូវ​ហាយវ៉េ និង​ដុត​ភ្លើង​នៅតាម​ដងផ្លូវ​ជាដើម ក្នុងការ​តវ៉ា​មួយ​ដែល​ធ្វើឡើង បន្ទាប់ពី​នាយករដ្ឋមន្ត្រី ប៊ែ​ន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ដកហូត​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក យ៉ូ​វ ហ្គា​ឡាន (Yoav Gallant) ។a israel demonstrate1 

​ការតវ៉ា បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ផ្សេងៗ​គ្នា​កាលពី​ថ្ងៃ​អង្គារ ដូចជា ទីក្រុង​ណា​ហារី​យ៉ា (Nahariya) (​ភាគ​ខាងជើង​អ៊ីស្រាអែល​ជាប់​ព្រំដែន​លី​បង់​), ទីក្រុង​កំពង់ផែ​ហៃ​ហ្វា (Haifa) និង​រដ្ឋធានី​យ៉េ​រ៉ូ​សា​ឡឹម (Jerusalem) ស្ថិតនៅ​ជិត​លំនៅដ្ឋាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ (Netanyahu) ។

​ករណី​យ៍​នេះ ការិយាល័យ​របស់លោក ណេ​តាន់​យ៉ា​ហ៊ូ (Netanyahu) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បញ្ជាក់​ពី​ការបាត់បង់​ទំនុកចិត្ត​លើ​ការគ្រប់គ្រង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​លើ​លោក​ហ្គា​ឡាន (Gallant) ។ ក្នុងការ​ផ្លាស់ប្តូរ​នេះ លោ​កណេ​តាន់​យ៉ា​ហ៊ូ បានតែងតាំង​លោក​អ៊ីស្រាអែល​ខាត់ (Israel Katz) ឱ្យ​ជំនួស​តំណែង​លោក​ហ្គា​ឡាន (Gallant) និង​តែងតាំង​លោក ជី​ដិ​ន សា​អារ (Gideon Saar) ឱ្យធ្វើជា​រដ្ឋមន្ត្រីការបរទេស ។

​ក្រុមអ្នកតវ៉ា បង្ហាញ​ទស្សនៈ​ថា ទង្វើ​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាជន​អ៊ីស្រាអែល និង​ប្រទេស​នេះ ដោយ​អ្នក​តវ៉ា លើកឡើងថា យើង​ជឿថា «​ការគំរាមកំហែង​ដ៏​អាក្រក់​បំផុត​ចំពោះ​រដ្ឋ​អ៊ីស្រាអែល មិន​ត្រូវបាន​បង្កឡើង​ដោយ​អ៊ីរ៉ង់ ឬ​ក្រុម​ហេស​បូ​ឡាស៍ ឬក៏​ក្រុម​ហា​ម៉ាស​នោះទេ ប៉ុន្តែ​ការគំរាមកំហែង​នេះ បង្កដោយ​រដ្ឋាភិបាលរ​បស់​យើង​ផ្ទាល់​» នេះ​បើ​យោងតាម​លោក អ៊ី​តា​ម៉ា ប៊ើ​ហ្គើ​រ (Itamar Berger) សកម្មជន​នៅក្នុង​ទីក្រុង​ណា​ហារី​យ៉ា (Nahariya) ។

​លោ​កណេ​តាន់​យ៉ា​ហ៊ូ ក៏បាន​លើកឡើង​ពី​ការខ្វែងគំនិត​គ្នា និង​ភាពមិន​ចុះសម្រុង​គ្នា ចំពោះ​គោល​គំនិត​ផ្សេងៗ​លើ​បញ្ហា​សង្គ្រាម​ដែល​បន្ត​អូសបន្លាយ​អស់​រយៈពេល ១៣​ខែ នៅឯ​តំបន់​ហ្គា​ហ្សា​។ លោក​បាន​បញ្ជាក់ដែរថា ការខ្វែងគំនិត​គ្នា​បែបនេះ នាំឱ្យមាន​វិបត្តិ​ទំនុកចិត្ត និង​នាំឱ្យ​បាត់បង់​ប្រសិទ្ធភាព​នៅក្នុង​ប្រតិបត្តិកា​រសិក​។ លោក​បាន​រៀបរាប់ថា លោក​ខិតខំ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏​ព្រោះតែ​ខ្មាំងសត្រូវ នឹង​អាច​ទាញយក​ផលប្រយោជន៍​ច្រើន​ពី​ជម្លោះ​ជា​សាធារណៈ ៕​ប្រភព​៖ Reuters Connecta israel demonstrat1 a israel demonstrate 


​