» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10723 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700894 នាក់

អាមេរិក​ជំទាស់​និង​ការចោទប្រកាន់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រឿង​កាំជ្រួច​ធ្លាក់ចូល​ដី​ប៉ូឡូញ​ដែល​គេ​សង្ស័យថា​អូតង់​មិន​ចង់​ពង្រីក​រឿង​

​អាមេរិក​៖ ម​ន្ត្រិ​សេត​វិមាន​ប្រាប់ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​ជំទាស់​ទៅនឹង​ការអត្ថាធិប្បាយ ពាក់ព័ន្ធ​នឹង​គ្រាប់​មី​ស៊ី​ល​ដែល​ធ្លាក់​លើទឹក​ដី​ប៉ូឡូញ ថា​មិនមែនជា​របស់​អ៊ុយ​ក្រែ​ន របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ហើយ​លោក​បាន​ហៅ​សម្តី​លោក ហ្សេ​លេន​ស្គី ថា​ជាការ​លើកឡើង​ដែល​គ្មាន​ភស្តុតាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ សារព័ត៌មាន​រុ​ស្ស៉ី RT នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។​a byden missil 

​លោក ហ្សេ​លេន​ស្គី​ប្រធានាធិបតី​អ៊ុយ​ក្រេ​ន ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដកស្រង់​សម្តី​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​ថា រូបលោក​ពុំមាន​មន្ទិលសង្ស័យ​អ្វី​បន្តិច​ឡើយ​ថា ឧបទ្ទវហេតុ​ធ្លា​ក់មី​ស៉ី​ល​នៅក្នុង​ទឹកដី​ប៉ូឡូញ ហើយ​ផ្តាច់ជីវិត​មនុស្ស​២​នាក់​នោះ គឺ​មិនមែន​បង្កឡើង​ដោយ​មី​ស៉ី​ល​របស់​អ៊ុយ​ក្រែ​ន​ឡើយ​។ ប្រធានាធិបតី Zelensky បាន​បញ្ជាក់ថា លោក “​ជឿជាក់​ទាំងស្រុង​” នូវ​ព័ត៌មាន​ពី​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​និង​មេបញ្ជាការ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន ហើយ​បាន​និយាយថា​ក្រុង​គៀវ​គួរតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលទៅ​កាន់​ទីតាំង​នៃ​ការធ្លាក់​កាំជ្រួច​នៅក្នុង​ប្រទេស​ប៉ូឡូញ​។​លោក​បាន​បន្ថែមថា “​យើង​មិនគួរ​ឈានដល់​ការសន្និដ្ឋាន​ចុងក្រោយ​ទេ​? តើ​យើង​មាន​សិទ្ធិ​ចូលរួម​ក្រុម​ស៊ើបអង្កេត​ដែរឬទេ​?​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារជាតិ​អ៊ុយ​ក្រែ​ន លោក Oleksiy Danilov មុននេះ​បាន​និយាយថា អាជ្ញាធរ​អ៊ុយ​ក្រែ​ន ចង់បាន​ភ្លាមៗ ទៅកាន់​ទីតាំង​នៃ​ការផ្ទុះ នៅក្នុង​ប្រទេស​ប៉ូឡូញ​ហើយ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី “​ផ្តល់​ភស្តុតាង​” ដែលថា​រុស្ស៊ី​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការផ្ទុះ​នៅក្នុង​ប្រទេស​ប៉ូឡូញ​។ លោក​បាន​បន្ថែមថា​ក្រុង​គៀវ​កំពុង​រង់ចាំ​ដៃគូរ​របស់ខ្លួន​ផ្តល់ព័ត៌មាន ដែលនាំឱ្យ​ពួកគេ​សន្ម​ត់​ថា មី​ស៊ី​ល​ដែល​បាន​ធ្លា​ក់នៅ​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា គឺជា​គ្រាប់រំសេវ​ប្រឆាំង​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន​។​

​កំលុងពេល​ត្រឡប់​ទៅកាន់​ទីក្រុង​វ៉ា​ស៉ី​ន​តោន បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ G20 លោក បៃ​ដិ​ន គូសបញ្ជាក់ថា «​អ្វីដែល​លោក ហ្សេ​លេន​ស្គី បានលើកឡើង​នោះ គឺ​មិនមាន​ភស្តុតាង​នោះទេ​»​។​​ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ​ប៉ូឡូញ (BBN) លោក Jacek Siewiera បាន​ប្រាប់​វិទ្យុ RMF កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែវិច្ឆិកា​ថា ភស្តុតាង​ដែល​ប្រមូលបាន​ដោយ​ប៉ូឡូញ សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ បង្ហាញថា គឺជា​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន ដែល​បានសម្លាប់​មនុស្ស​ពីរ​នាក់​នៅលើ​ទឹកដី​ប៉ូឡូញ​ក្នុង​សប្តាហ៍​នេះ​។​​មុននេះ ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បាន​និយាយថា មី​ស៊ី​ល​នេះ ទំនងជា​របស់​អ៊ុយ​ក្រែ​ន​។ ទន្ទឹមនឹងនោះ ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​អះអាង​ផងដែរ​ថា ខ្លួន​មិនមាន​ព័ស្តុតាង​ដែល​ផ្ទុយ​ពី​ការវាយតម្លៃ​របស់ Duda ទេ ថ្វីបើ​ទីក្រុង​កៀវ បន្ទោស​ឧប្បត្តិ​ហេតុនេះ​ទៅលើ​ទីក្រុង​មូ​ស្គូ​ក៏ដោយ​។​​លោក Siewiera បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ភស្តុតាង​ទាំងអស់​ដែល​ត្រូវបាន​ប្រមូល​ដោយ​ណា​តូ អាមេរិក និង​ភាគី​របស់​យើង បង្ហាញថា នោះ​គឺជា​មី​ស៊ី​ល S-300 ដែល​បាញ់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​មិន​បញ្ជាក់​លម្អិត​អំពី​ព័ត៌មាន​ដែល​ប្រមូលបាន​ដោយ ក្រុម​អ្នកស៊ើប​អង្កេត​នោះទេ​។ យោងតាម​ប្រធាន BBN, បច្ចុប្បន្ន​ការិយាល័យ​រដ្ឋអាជ្ញា​ប៉ូឡូញ កំពុង​ដឹកនាំ​ការស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ​។​​ស្របពេល​ជាមួយគ្នា​នោះ លោក Siewiera បាន​និយាយថា ទីក្រុង វ៉ា​សូវី នឹងមិន​ជំទាស់​ចំពោះ​អ្នកសង្កេតការណ៍​របស់​អ៊ុយ​ក្រែ​ន ដែល​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​នេះ​ទេ​។ ប្រធានាធិបតី​ប៉ូឡូញ មើលមិនឃើញ​ឧបសគ្គ​សម្រាប់​រឿងនេះ​ទេ ប្រសិនបើ​តម្រូវការ​ផ្លូវច្បាប់​ទាំងអស់​ត្រូវបាន​បំពេញ​។ ក្រសួងការបរទេស​រុស្ស៊ី បាន​ថ្កោលទោស​សេចក្តីថ្លែងការណ៍​របស់​ទីក្រុង​កៀវ អំពី​ឧបទ្ទវ​ហេតុនេះ​ថា​ជាការ​ញុះញង់ ខណៈ​មន្ត្រី​ទូត​កំពូល​របស់​រុស្ស៊ី បាន​និយាយថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញពី​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 របស់​អ៊ុយ​ក្រែ​ន​។​

​ទោះបីជា​ប្រកែក​ថា​ខ្លួន​មិនបាន​បាញ់​ចូល​ដី​ប៉ូឡូញ​ព្រោះ​ខ្លាច​អូតង់​ប្រតិកម្ម​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ថ្មីៗ ទៅលើ​ទីក្រុង​នានា​នៅ​ទូទាំង​ប្រ​ទស​អ៊ុយ​ក្រែ​ន ហើយ​វា​ក៏​ជា​រលក​ចុងក្រោយ​ផងដែរ​នៃ​ការវាយប្រហារ ដែល​បាន​កម្ទេច​តំបន់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​នេះ ស្រប​ពេលដែល​រដូវរ​ងា​ចូលមក​ដល់ ហើយ​សីតុណ្ហភាព​ក៏​ចាប់ផ្ដើម​ធ្លាក់ចុះ​ត្រជាក់​បណ្ដើរៗ​ផងដែរ ។​អភិបាល​តំបន់ Dnipropetrovsk លោក Valentyn Reznichenko បាន​និយាយថា ការវាយប្រហារ​នេះ​បាន​កម្ទេច​មជ្ឈមណ្ឌលរ​ដ្ឋ​បាល Dnipro ហើយ​ថែមទាំង​រំខាន​ដល់​ការផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន រាប់លាន​នាក់ ។​​ចំណែក​នៅក្នុង​តំបន់ Odessa ភាគខាងត្បូង​វិញ​, ការវាយប្រហារ​របស់​រុស្ស៊ី​ក៏​សំដៅ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ហើយ​អភិបាល​តំបន់​បាន​ព្រមាន​អ្នកស្រុក​ពី​ការគំរាមកំហែង​នៃ “​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំ​” និង​ជំរុញ​ឲ្យ​ពួកគេ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ជ្រកកោន​ផងដែរ ។​

​ទន្ទឹម​នោះ​អភិបាល​តំបន់​លោក Oleg Synyehubov បានប្រកាសថា តំបន់​ភាគ​ខាងកើត​នៃ​ទីក្រុង Kharkiv ក៏​ត្រូវបាន​វាយប្រហារ​ផងដែរ ជាពិសេស​រុស្ស៊ី​បាន​វាយលុក​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៅក្នុង​ការវាយប្រហារ​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣ នាក់​រងរបួស ។​​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បានចាត់ទុក​រុស្ស៊ី​ថា​ជា “​រដ្ឋ​ភេរ​វករ​” ហើយ​បាន​ចោទថា ទីក្រុង​មូ​ស្គូ​ចង់​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​កាន់តែ​ឈឺចាប់ និង​រងទុក្ខវេទនា​” ។ ទីប្រឹក្សា​ថាមពល​របស់​រដ្ឋាភិបាល​លោក Oleksandr Kharchenko បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ៥០ ភាគរយ​នៃ​ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ជួបប្រទះ​ការរំខាន ហើយ​ភាគ​ខាងលិច​នៃ​ប្រទេស គឺជា​កន្លែង​វាយប្រហារ​ដ៏​អាក្រក់​បំផុត ៕a missil russ3 a missil russ4 a missil russ3 a missil russ4 a missil russ a missil russ2 


​