» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9314 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699485 នាក់

មេរោគ​កូ​វីត​១៩​ចម្លង​ចូលខ្លួន​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​ក្នុងពេលដែល​កូរ៉េ​ជប៉ុន​ស្ទុះ​ឡើង​

 

​ប្រទេស​អ៊ីរ៉ង់​៖​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ឆ្លង​នូវ​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ covid-19 ចំ​ពេលដែល​ប្រទេស​អ៊ីរ៉ង់​កំពុង​តែមាន​ការឆ្លង​រាលដាល​ជំងឺ​នេះ​។a covid irana 

ទីភ្នាក់ងារ​ពត៍​មានបារាំង​AFP កាលពី​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម twitter លោក​អា​លី​រ៉េ​ហ្សា​វ៉ា​ហា​ហ្សា​ដេ​( Alireza Vahabzadeh )​ទីប្រឹក្សា​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​មេរោគ​ចំពោះ​រូបលោក​ឧបការី​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល Harirchi ដែលជា​អ្នក​ឈានមុខ​គេ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ covid-19 នោះ លទ្ធផល​”​វិជ្ជមាន​” ។​

​ប្រភព​បាន​បញ្ជាក់ថា លោក Iraj Harirchi មាន​អាកា​រៈ​ក្អក​ជាប្រចាំ ហើយ​មាន​បែកញើស​អំឡុង​ពេលធ្វើ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ជាមួយ​អ្នកនាំពាក្យ​រដ្ឋាភិបាល Ali Rabiei ។​​នៅក្នុង​អំឡុង​ពេលធ្វើ​សន្និសីទកាសែត​នោះ លោក Harirchi បាន​បដិសេធ​ការលើកឡើង​របស់​សមា​ជិ​ក​សភា​អ៊ីរ៉ង់​ដែល​បាន​អះអាងថា មនុស្ស​ជាង ៥០​អ្នក​បាន​ស្លាប់​ដោយសារតែ​ជំងឺ covid-19 ស្ថិតនៅ​ទីក្រុង Qom ។ លោក Harirchi បាន​អះអាងថា លោក​នឹង​លាលែង​ចេញពី​តំណែង បើសិន​ការលើកឡើង​របស់​អ្នកតំណាងរាស្ត្រ​ពិតជា​ត្រឹមត្រូវ​ប្រាកដ​មែន​នោះ​។​

​នៅ​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២០ អ៊ីរ៉ង់​បាន​បញ្ជាក់ថា​អ្នកជំងឺ​៣​នាក់​បន្ថែមទៀត​បាន​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺ​កូ​ណា​ថ្មី​ឬ covid-19 និង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៤​ករណី ធ្វើ​ឱ្យនៅ​ទូទាំងប្រទេស​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​១៥​នាក់ និង​ឆ្លង​សរុប​៩៥​នាក់​ហើយ​។​

​សូមបញ្ជាក់ថា​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​អ្នក​ឆ្លង​ជំងឺ​Covid-19 បាន​កើន​ឡើងដល់​ជិត​៩០០​នាក់​ហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ប្រកាសអាសន្ន​កម្រិត​ខ្ពស់ ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ជិត​១០​នាក់​។ តាម​ពីក្រោយ​ក៉ូ​រ៉េ​គឺ​ប្រទេស​ជប៉ុន​ក៏​កំពុងតែ​រាលដាល​ខ្លាំង​ប្រហាក់ប្រហែលគ្នា​នេះដែរ ខណៈ​នៅ​ចិន​ដែលជា​ប្រទេស​ដើមចម​ហាក់ដូចជា​នៅ​ទ្រឹង​ទៅវិញ​។ ប៉ុន្តែ​អ្នកស្លាប់​បាន​កើន​ឡើងដល់ ២ ៦៦៣​នាក់ និង​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​កើន​ដល់ ៧៧ ៦៥៨​នាក់​។ អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​ជាថ្មី​នៅ​ថ្ងៃទី​២៥​កុម្ភៈ​ថា ពិភពលោក​គួរតែ​ត្រៀមលក្ខណៈ​ឲ្យ​រួចជាស្រេច​ដើម្បី​ប្រឈមមុខ​នឹង​លទ្ធភាព​ផ្ទុះឡើង​នៃ​ជំងឺ COVID-19 ដែល​ក្លាយទៅជា​ជំងឺ​រាតត្បាត​ជា​សកល​នេះ​៕
​