» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4107 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331266 នាក់

ផ្អាក​ធ្វើ​ខួបកំណើត​បក្ស​ដោយសារ​កូ​វិដ​១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​បង្ហាញ​សំណង់​អគារ​គណបក្ស​ដ៏​ធំ​ស្កឹមស្កៃ​

 

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ពិនិត្យ​អគារ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។a hun party

​អគារ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​សង់​ឡើង​នៅលើ​ផ្ទៃដី​ទីតាំង​អគារ​គណបក្ស​ចាស់ ដែលមាន​ទំហំ​ដី​ប្រមាណ ១.៦​ហិកតា ដែលមាន​កម្ពស់​៥​ជាន់​(​ពីមុន​ជំនាន់​លន់នល់​ដី​នេះ​ជា​វិទ្យា​ល​យ័​ចាក់អង្រែ​)​។ ទំហំ​សំណង់​អគារ​គឺ​ប្រមាណ​៥០,០០០ ម៉ែត្រក្រឡា ដែល​ពេលនេះ​សាងសង់​បាន​៩៥%​ហើយ​។
​ការកសាង​អគារ​នេះ ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​របស់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​ថ្មីៗ​នេះ​បាន​ចុះហត្ថលេខា​ប្រកាសថា​ខួបកំណើត​គណបក្ស​ថ្ងៃទី​២៨​មិថុនា​ខាងមុខ​មិនបាន​ធ្វើ​ទេ​ព្រោះ​បញ្ហា​កូ​វិដ​១៩​។

អគារ​នេះ​មាន​បណ្ដោយ​១៥០​ម៉ែត្រ ទទឹង​៧៤ ម៉ែត្រ​កម្ពស់​អគារ​គិត​អំពី​ទីលាន​មហាជន​ខាងមុខ រហូត​ទៅដល់​កំពូល​ពេជ្រ មាន​កម្ពស់​៤៨​ម៉ែត្រ​។ ជាន់​ផ្ទាល់​ដី​មាន​ចំណតរថយន្ត​ជាង​៥០០​ចំណត និង​ទីធ្លា​មុខ​អាគារ​សម្រាប់​មហាជន​យើង​អាច​ចត​រថយន្ត​បាន​៣០០​គ្រឿង​។ នៅ​ជាន់​លើ​គឺមាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន ឬក៏​មិ​ទ្ទិញ​បាន​ចំនួន​ប្រមាណ​ជា​១​ម៉ឺន​នាក់​។​

​អគារ​នេះ​មាន​កម្ពស់​០៥​ជាន់​មាន​សាល​បដិសណ្ឋារកិច្ច ដែលមាន​ក្រឡា​ផ្ទៃ​ប្រមាណ​៣​ពាន់​ម៉ែត្រក្រឡា​អាចដាក់​មនុស្ស​អង្គុយ​បាន​ប្រមាណ​ជាង​៤,០០០​នាក់​។ មាន​អាហារ​ដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អាគារ ដែល​អាចដាក់​មនុស្ស​បាន​ចំនួន​១២០​នាក់​ក្នុង​មួយពេល​។ អគារ​នេះ​មាន​បន្ទប់​សោតទស្សន៍ មាន​បន្ទប់​កាត់សក់ មាន​បន្ទប់​រដ្ឋបាល មាន​បន្ទប់​សម្រាប់​ជនពិការ មាន​បន្ទប់​ឃ្លាំង មាន​បន្ទប់​សម្រាប់​កង​ការពារ មាន​បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង​មាន​បន្ទប់​ប្រជុំ​អន្តរជាតិ មាន​ការិយាល័យ​សម្រាប់​សម្រាក និង​មាន​ការិយាល័យ​សម្រាប់​ស​ម្ដេច​ពញា​ចក្រី​ហេង​សំរិន​ប្រធានកិត្តិយស ។​

ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈអចិន្ត្រៃយ៍ មាន​ការិយាល័យ​ដែលជា​សាល​សមាជិក​អចិន្ត្រៃយ៍ និង​មាន​បន្ទប់​ទទួលទាន​អាហារ​។ អគារ​នេះ​ក៏មាន​សាល​លៀង​យ​ភោជន៍​ដាក់​មនុ​ស្សបាន​១៥០​នាក់ និង​បន្ទប់​រៀបចំ​អាហារ​។ ចំណែក​នៅ​ជា​ន់ទី​៥ មាន​សាលប្រជុំ​ធំ ដែលមាន​ចំនួន​កៅអី​អាចដាក់​បាន​ប្រមាណ​៣,៤៧៤​នាក់ មា​នទី​សម្រាក​នៅ​សងខាង​ដែល​អាចដាក់​មនុស្ស​បាន ៣៤៧០​នាក់​ផងដែរ​។

 មាន​រចនាបថ​ថ្មី​ហៅថា រចនាបថ​រួម​សម័យ ដោយសារ​មាន​រចនាបទ​បី​រួម​ចូលគ្នា​គឺ ទី​១/​រចនាបថ​ប្រាសាទអង្គរវត្ត ទី​២/​រចនាបថ​បន្ទាយស្រី និង​ទី​៣/ រចនាបថ​កណ្ដាល ហើយ​បានរួម​បញ្ចូល​គ្នា ដែល​យើង​ហៅថា “ រចនាបថ​រួម​សម័យ​” ។ វត្តមាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​គឺ​បង្ហាញឱ្យឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការ​សាមគ្គីភាព និង​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​តទៅ​។​(​ដកស្រង់​ពី​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​)៕a hun party2 a hun party3 a hun party4 a hun party`1