» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7456 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697627 នាក់

ក្រសួង​ពន្យល់ ជុំវិញ​ករណី​អ្នកបើកបរ​ត្រូវ​យកតាម​ខ្លួន​នូវ​បណ្ណ​សម្គាល់​ច្បាប់ដើម​ចំនួន​៣​និង​បញ្ហា​ធានារ៉ាប់រង​រថយន្ត​!

​ភ្នំពេញ​៖ ទាក់ទង​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក គង់ វិមាន នៅ​ថ្ងៃទី​០២ ខែសីហា​នេះ​បាន​ប្រាប់​កាសែត ថា បើ​យោងតាម​ផ្លូវច្បាប់​នៅលើ​ពិភពលោក​ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា ឯកសារ ៣​មុខ​ដែល​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវមាន​ជាប់​ខ្លួន​ពេល​បើកបរ​លើ​ដងផ្លូវ​គឺ​បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) និង​បណ្ណ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​(​ឆៀក​)​។ លោ​កថា​ប៉ុន្ដែ​បច្ចុប្បន្ន​ដោយមាន​ការសម្រួល​ពី​អាជ្ញាធរ និង​ជំនាញ​គឺ​ឯកសារ ២ មុខ​ដែល​អ្នកបើកបរ​អា​ចថ​ត​ចម្លង ហើយ​យកទៅ​បញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​តាម​ច្រកចេញចូល​តែមួយ​តាម​បណ្តា​សាលាខ័ណ្ឌ​/​ស្រុក ដើម្បី​ប្រើពេល​បើករថយន្ត​នោះ​គឺ បណ្ណ​ឆៀក និង​កាត​គ្រី​។a car drive3 

អ្នកនាំពាក្យ​ក្រសួង​សាធារណការ បាន​គូសបញ្ជាក់ថា បុគ្គល​មួយចំនួន​ដែល​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​នោះ មិនមែន​ពួកគេ​មិនដឹង​ពី​ការអនុគ្រោះ​របស់​អាជ្ញាធ​រលើ​ឯកសារ ២​មុខ​ដែល​អាច​ប្រើ​ច្បាប់​ថតចម្លង​បាន​នោះទេ តែ​សកម្មភាព​ទាំងនេះ​គឺជា​ការ​ឌឺ​ឌ​ង​ឲ្យ​មន្ត្រី​តែម្តង ខណៈ​ជំនាញ​ធ្លាប់បាន​បកស្រាយ​ច្រើនដង​រួចមកហើយ​។​សូមជម្រាបថា ការអនុវត្ត​កាត់​ពិន្ទុ​លើ​បណ្ណ​បើកបរ​សម្រាប់​អ្នក​ដែល​ល្មើសច្បាប់​ចរាចរណ៍​នឹងត្រូវ​អនុវត្ត​ពី​ខែកញ្ញា​ខាងមុខនេះ ខណៈ​ការបើកបរ​លើ​ដងផ្លូវ ហើយ​អ្នកបើកបរ​មិនមាន​ឯកសារ​ទាំង​៣ ប្រភេទ​ខាងលើ​ជាប់​តាម​ខ្លួន​នោះទេ​ក៏​ជាការ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ​។​

ក្រៅពី​រឿង​បើកបរ​ត្រូវមាន​ឯកសារ​ហ្សី​ន​យកទៅ​ជាមួយ​ក្រសួង​សេដឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏បាន​តម្រូវ​ឲ្យ​មានការ​ធានារ៉ាប់រង​យានយន្ត​ឯកជន​ផងដែរ​។​ទាក់ទង​បញ្ហា​នេះ​អគ្គនាយក​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា លោក ប៊ូ ច័​ន្ធ​ភី​រូ នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អះអាងថា ការដាក់ចេញ​នូវ​ច្បាប់​ធានារ៉ាប់រង​នេះ មិនមែនជា​បន្ទុក​ចំពោះ​ម្ចាស់​យានយន្ត​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ គឺជា​ការជួយ​ដោះស្រាយ​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ម្ចាស់​យានយន្ត នៅពេល​ដែលមាន​គ្រោះថ្នាក់​កើតឡើង​។​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​សមិទ្ធផល​សម្រេច​បាន រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​អគ្គនាយក បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល មាន​គម្រោង​អនុវត្ត​ច្បាប់​ស្តីពី​ការធានារ៉ាប់រង​នេះ តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​យានយន្ត​មាន​ច្រើន​ប្រភេទ នាំ​ឲ្យ​ត្រូវការ​ពេលវេលា​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ថា​តើ​ត្រូវ​ចាប់ផ្តើម​លើ​ប្រភេទ​ណា​មុន និង​ប្រភេទ​ណា​ក្រោយ​។​

​លោក ប៊ូ ច័ន្ទ​ភី​រូ បាន​លើកឡើងថា នេះ​គឺជា​បង្រៀន​សន្សំ​ប្រា​ក់មួយ សម្រាប់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​យានយន្ត យកទៅ​ដោះស្រាយ នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង ហើយ​កាតា​ព្វ​កិច្ច​បង់​ធានារ៉ាប់រង ក៏​គឺជា​ឧបករណ៍​មួយ ដើម្បី​ជួយ​ទៅដល់​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​ជួយ​ដល់​ប្រជាពលរដ្ឋ ទទួលបាន​បន្ទុក​ហានិភ័យ​គ្រោះថ្នាក់ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង តាមរយៈ​ការទិញ​ធានារ៉ាប់រង ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​នេះ​។ លោក​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា ខាតបង់​ថវិកា​ជាង​៣០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរ​។​

​សូមជម្រាបថា បច្ចុប្បន្ន កម្ពុជា មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ផ្ទាល់​ចំនួន ៣៨ ដែល​ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ចំនួន​១៨, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន​១៤, និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៦ កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ធានារ៉ាប់រង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​ឯកសារ​ស្តីពី​សមិទ្ធផល​សម្រេចបាន រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន​ទាំងនេះ មាន​ទាំង​ប្រភេទ​ក្រុមហ៊ុន​បរទេស​ចំនួន ២៣ ក្រុមហ៊ុន​ក្នុងស្រុក​១៥ និង​ក្រុមហ៊ុនចំរុះ​រដ្ឋ ២​។ ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​មានទ្រព្យ​សកម្ម ចំនួន​ប្រមាណ ៧៤១​លាន​ដុល្លារ​អាមេរិក និង​មូលនិធិ​ភាគ​ហ៊ុ​និក​ចំនួន​ប្រមាណ​ជាង ៣៤២ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០៕a car drive a car drive1 a car drive4 


​