» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8877 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135758 នាក់

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍រិះគន់អ្នកតវ៉ាលើសេចក្តីព្រៀងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

 

​ភ្នំពេញ​៖​ទោះបីជា​មានការ​រិះគន់​និង​ជំទាស់​ខ្លួះ​ក៏ដោយ​ក៏​ច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​លើក​ទី​១០​ត្រូវបាន​សមាជិក​រដ្ឋ​សភា​១០៥​រូប​លើ​១០៦​រូប​អនុ​ម​ត័​ផ្តល់​សច្ចា​ប​ន័​ជា​ផ្លូវការ​ហើយ​ក្នុង​សម័យប្រជុំ​លើក​ទី​៧ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​រួម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា ១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​។a keut rith3 


​ទាក់ទង​និង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ់ក​ទី​១០​នេះ​លោក កើត រិ​ទ្ធ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា រាល់​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ធានា​ការពារ​នូវ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ​ទាំងមូល​។​លោក កើត រិ​ទ្ធ បានឱ្យដឹងថា សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ គឺធ្វើឡើង​យ៉ាង​ត្រឹមត្រូវ​ស្របតាម​គោលការណ៍ និង​នីតិវិធី​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ជាពិសេស​ធានាបាន​នូវ​ការគោរព​គោលការណ៍​គ្រឹះ នៃ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែលជា​របប​ដឹកនាំ​ប្រទេស​តាមបែប​សភានិយម ព្រមទាំង​ជាការ​លើកកម្ពស់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​ប្រជាជន​កម្ពុជា​បង្ហាញ​ឆន្ទៈ និង​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​តា​មរយៈ​ការបោះឆ្នោត ស្របតាម​គោលការណ៍​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​ជាតិ​។​

​សម្រាប់ ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ ក៏ដូចជា​ការធ្វើ​វិសោធនកម្ម​៩ លើក​កន្លងទៅ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បញ្ជាក់ថា គឺ​សុទ្ធតែ​បានធ្វើ​ឡើង ដើម្បី​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ជាពិសេស​បំពេញ​ចន្លោះ​ខ្វះខាត​រដ្ឋធម្មនុញ្ញ និង​ការធានា​ឱ្យ​ស្ថាប័ន​របស់​រដ្ឋ​មាន​កិច្ចដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​ជាប់គាំង និង​ធានាបាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ការលើកឡើង​នេះ​ជាការ​លើកឡើង​មិន​ត្រឹមត្រូវ និង​មិន​យល់ដឹង​ច្បាស់លាស់​ទាំង​លើ​ខ្លឹមសារ​ពិតប្រាកដ​នៃ​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ ទាំង​លើ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​តាម​របប​សភានិយម​។

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ទាត់ចោល​សេចក្តីថ្លែងការណ៍​របស់​គណបក្សនយោបាយ​ចំនួន​៤ ដោយ​លោក​អះអាងថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ មិន​រំលោភ​ទាល់តែសោះ​លើ​អំណាចសភា និង​របប​សភានិយម​។​ក្នុងឱកាស​បំភ្លឺ​ជូន​សភា​ជុំវិញ​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ លោក កើត រិ​ទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គណបក្សនយោបាយ​ដែល​បានដាក់​ញត្តិ មកកាន់​រដ្ឋសភា និង​បាន​អះអាងថា វិសោធនកម្ម​លើក​ទី​១០​នេះប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភានិយម គប្បី​សិក្សា​ឲ្យ​បាន​ស៉ី​ជម្រៅ​បន្ថែមទៀត ដើម្បី​ឲ្យ​បាន​យល់​កាន់តែច្បាស់ អំពី​ការបង្កើត​រដ្ឋាភិបាល ក្នុង​ប្រព័ន្ធ​សភានិយម ជាពិសេស​អាច​សិក្សា​ប្រព័ន្ធ​នេះ ពី​ប្រទេស​ដែល​ប្រកាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែលជា​របប​ដឹកនាំ​ប្រទេស​តាម​សភានិយម​ដូច​កម្ពុជា​ដែរ ដូចជា​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ នៅ​ចក្រភព​អង់គ្លេស ឬ​ម៉ា​ឡេ​ស៉ី​ជាដើម​»​។
​សូមបញ្ជាក់ថា​មាន គណបក្សនយោបាយ​ចំនួន​៤ បានដាក់​ញត្តិ​រួមមួយ ជូន​រដ្ឋសភា និង​បានប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​។ ញត្តិ​បាន​លើកឡើងថា ការធ្វើ​វិសោធន​កម្មនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​របប​សភានិយម ដោយបាន​បន្ថយអំណាច​សភាជាតិ រំលង​សភាជាតិ​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី ដែល​ផ្តល់​អំណាច​ដល់​គណបក្សនយោបាយ ដែលជា​ស្ថាប័ន​ក្រៅ​សភាជាតិ ធ្វើ​សេចក្តីស្នើ​ដោយផ្ទាល់​ថ្វាយ​ព្រះមហាក្សត្រ ហើយ​ទ្រង់​ចាត់តាំង​វរជន​មួយរូប​ជា​នាយករដ្ឋមន្ត្រី​។​

​យោងតាម​មាត្រា​១១៩​ថ្មី (​ពីរ​) ដែលជា​កម្មវត្ថុ​នៃ​ការស្នើ​ធ្វើ​វិសោធនកម្ម​នាពេលនេះ ការតែងតាំង​នាយករដ្ឋមន្ត្រី និង​ការតែងតាំង​សមាជិក​ដទៃទៀត​នៃ​គណៈរដ្ឋមន្ត្រី គឺ​ត្រូវ​ឆ្លង​រដ្ឋសភា​ទាំងអស់ និង​មិន​មានការ​រំលង​អំណាច​របស់​រដ្ឋសភា​ដូច​ការលើកឡើង​របស់​គណបក្សនយោបាយ​ទាំង​៤​លើកឡើង​នោះឡើយ ព្រោះ​រដ្ឋសភា​នៅតែ​ជា​ស្ថាប័ន​បង្កើត​រាជរដ្ឋាភិបាល​ដដែល​តាមរយៈ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​តាម​មតិ​ភាគច្រើន​ដាច់ខាត នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​។ ក្នុងន័យនេះ​វ​ក្យ​ខណ្ឌ​ទី​៤, ទី​៥ ,​ទី​៦ នៃ​មាត្រា​១១៩​ថ្មី (​ពីរ​) ចែង​យ៉ាងច្បាស់​ថា វរជន​ដែល​ត្រូវបានចាត់តាំង​នេះ នាំ​សហការី​ដែលជា​តំណាងរាស្ត្រ ឬ​ជា​សមាជិក​គណបក្ស​តំណាង​នៅក្នុង​រដ្ឋសភា ដែល​ផ្គូផ្គង​ឱ្យ​កាន់តំណែង​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល​ទៅសុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​។ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នេះ​ត្រូវធ្វើ​លើ​បញ្ជី​សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​ទាំងមូល​។ កាលបើ​រដ្ឋសភា​បាន​បោះឆ្នោត​ទុកចិត្ត​ហើយ​នោះ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល​។

​លោក​កើត រិ​ទ្ធ បានបញ្ជាក់​បន្ថែមទៀត​ថា ដូច្នេះ​វិសោធនកម្ម​លើក​ទី​១០ មិនបាន​រំលង​ទាល់តែសោះ​នូវ​អំណាច​របស់​រដ្ឋសភា ក្នុងការ​បង្កើត​រាជរ​ដ្ឋា​ភិ​បាល​តាម​ប្រព័ន្ធ​របប​សភានិយម ហើយ​ការលើកឡើង​របស់​គណ​បក្ស​ទាំង​៤ ដែល​បានដាក់​ញត្តិ​ជូន​រដ្ឋសភា គឺជា​ការលើកឡើង​មិន​ត្រឹមត្រូវ និង​មាន​លក្ខណៈ​ជាការ​បំភ្លៃ​ខុសពី​ខ្លឹមសារ​ពិតប្រាកដ​នៃ​មាត្រា ១១៩​ថ្មី (​ពីរ​) ដែលជា​កម្មវត្ថុ​នៃ​ការស្នើសុំ​វិសោធនកម្ម​នាពេលនេះ​។
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក ហ៊ុន ម៉ា​នី​ដែលជា​ប្រធាន​គណកម្មការ​មួយ​នៃ​រដ្ឋសភា​បាន​ចាត់ទុកថា ការអនុម័ត​នេះ​បានបង្ហាញ​ពី​ឆន្ទៈ​រួម​របស់​រដ្ឋសភា ដែល​ចង់ឃើញ​នូវ​ដំណើរការ​របស់​ស្ថាប័ន​កំពូល​របស់​ជាតិ​បាន​ប្រព្រឹត្ត​ទៅជា​ប្រ​ក្រ​ក្រ​តី ជាពិសេស​របស់​អំណាច និ​តី​ប្រតិបត្តិ ដែលមាន​បេសកកម្ម​ចម្បង ក្នុងការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ មានដំណើរ​ការប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ និង​ការធានា​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេសជាតិ​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ជា​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​​លោក ហ៊ុន ម៉ា​នី បាន​បន្ថែមថា «​ក្នុងនាម​ជា​សមាជិក​រដ្ឋសភា​មួយរូប ដែល​តំណាងឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង​នូវ​គំនិត​ផ្តួចផ្តើម​មួយ​នេះ​»​។​មានការ​កត់សម្គាល់ថា​បន្ទាប់ពី​ការអនុមត័​គេ​ឃើញ​មាន​គណបក្សនយោបាយ​មួយចំនួន​បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​គាំទ្រ​ការធ្វើ​វិសោធនកម្ម​នេះ​ផងដែរ​៕

មានការកត់សម្គាល់ថាក្រៅពីមេដឹកនាំខាងរដ្ឋាភិបាលនិងសភាខាងគណបក្សប្រជាជនកម្ពុជាក៏មានគណបក្សក្រៅរដ្ឋាភិបាលជាច្រើនបានចេញសេចក្តីថ្លែងលការណ៍គាំទ្រការអនុមត័លើសេចក្តីព្រៀងការធ្វើវិសោធនកមក្មរដ្ឋធម្មនុញ្ញាលើកទី១០នេះផងដែរដូចជាគនបក្សហ្វុនុស៊ិនប៉ិចគណបក្សខ្មែររួបរួមជាតិគណបក្សយុវជនកម្ពុជាគណបក្សសម្បុកឃ្មុំជាដើម៕a keut rith2 a keut rith4 a keut rith5