» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12568 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702739 នាក់

លោក គួច ចំរើន​និង​សក្តានុពល​ខេត្ត​ព្រះសីហនុ​

ភ្នំពេញ​៖ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​ក្រៅពី​ជា​តំបន់​ទេសចរណ៍​ដែលមាន មាន​កោះ​៣០​កន្លែង និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន ប្រសិទ្ធ​នាម​ជា «​តារា​រៈនា​ទិសនិរតី​»​សម្រាប់​ភ្ញៀវ​ទេសចរណ៍​កំសាន្ត​ខេត្ត​មាន​ផ្លូវ​ថ្មី​៣៤​ខ្សែ​និង​ផ្លូវ​ល្បឿន​លឿន អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​ផលិត​អគ្គិសនី​បំរើ​ឲ្យ​ខេត្ត​និង​ទូទាំងប្រទេស​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន​១១​តំបន់ ក្នុងនោះ​មាន​៣​តំបន់ ដែលមាន រោងចក្រ​កំពុងដំណើរការ និង​រោងចក្រ​សរុប​ចំនួន​២៣៩​រោងចក្រ​និង​មាន​កំពង់ផែ​ដែលជា​ច្រកចេញចូល​ទំនិញ​ផងដែរ​។​a chom reun eco2 

​ថ្លែង​ក្នុង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​» នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ លោក គួច ចំរើន​អភិបាលខេត្ត​ព្រះ​ស៊ី​ហ​នុ បាន​បញ្ជាក់ថា រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​មាន​ចំនួន​សរុប​១៦៨​រោងចក្រ និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​សរុប​៧១​រោងចក្រ មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន​៣៤,៤៧៩​នាក់ មាន​ទុនវិនិយោគ​សរុប​ចំនួន​២,២១១,៦៧១,០០០​ដុល្លារ​។​សម្រាប់​វិស័យ​ឧស្សាហកម្ម​ធុន​តូច​វិញ (​សហគ្រាស ធុន​តូច និង​មធ្យម និង​សិប្បកម្ម​) លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា មាន​សហគ្រាស និង​សិប្បកម្ម សរុប​ចំនួន​១,២១៣​មូលដ្ឋាន ក្នុងនោះ មាន​កម្លាំង​ពលកម្ម ៦,២៣១​នាក់ មាន​ទុនវិនិយោគ ២៦,៦៩៩,៦១៩​ដុល្លារ​។​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏ បាន​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​កំពង់ផែ​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះសីហនុ ជំហាន​ទី​១ នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២៥​។​

​គួរ​ជម្រាប​ថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ​នេះ អាចជា​ចំណតកប៉ាល់​ធំ ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​កាត់បន្ថយ​ការដឹកជញ្ជូន​ឲ្យ​មានតម្លៃ​ទាប​នាពេល​អនាគត​ផងដែរ​។ ចំណត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ជំហាន​ទី​១ ដែលមាន​ប្រវែង ៣៥០​ម៉ែត្រ និង​ជម្រៅ​ទឹក ១៤.៥​ម៉ែត្រ ដោយ​ទទួលបាន​ប្រាក់កម្ចី​ជាង​២០០​លាន​ដុល្លារ​ពី​ជប៉ុន​។​​នៅពេលដែល​កំពង់ផែ​ទឹក​ជ្រៅ​នេះ សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២៥ នឹង​អាច​អនុញ្ញាត​ឲ្យ​កប៉ាល់​ដែល​សមត្ថភាព​ផ្ទុក កុងតឺន័រ​រហូតដល់​ជាង ៤​ពាន់​កុងតឺន័រ អាច​ចូល​ចត​ដែល​ពេលនោះ​កប៉ាល់​ប្រមាណ ៩៣% នៃ​កប៉ាល់​ក្នុង​តំបន់​អា​ស៉ី ចូល​ចត​នៅ​កម្ពុជា​បាន ដែល​នឹងធ្វើ​ឲ្យ​តម្លៃ​ដឹកជញ្ជូន​ទាប​ជាង​មុន ដែល​តាម​ការប៉ាន់ស្មាន​តម្លៃ​ដឹកជញ្ជូន អាច​ចុះ​ជាង ២០០​ដុល្លារ​ក្នុង​មួយ​កុងតឺន័រ​។​​បើតាម​លោក គួច ចំរើន អត្រា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​មា្ន​ក់ៗ នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​៤,១៨០​ដុល្លារ និង​មាន​អត្រាកំណើន​សេដ្ឋកិច្ច ៦.៨​ភាគរយ ដែល​ធ្វើ​ឲ្យ​អត្រា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ថយចុះ​មក​ត្រឹម ១.៨៦​ភាគរយ នៅ​ឆ្នាំ​២០២២​។​ចំណុច​សំខាន់​ក្រោយពី​ជម្នះ​បាន​ជម្ងឺ​កូ​វីត​ដែល​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​១៥៤​នាក់​បាន​ស្លាប់​ខេត្ត​បាន​រឿប​ចំ​ឲ្យ​មាន​ទីតាំង​ផលិត​អុកស៊ីហ្សែន​ទីតាំង​ពិនិត្យ​រក​មេរោគ​កូ​វីត​និង​មន្ទីរពេទ្យ​ធំ​មួយ​សម្រាប់​ទ​ទួ​ព្យាបាល​អ្នក​ជម្ងឺ​ដែលមាន​ជាង​២០០​គ្រែ​។​a chom reun eco a chom reun eco1 

​