» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3635 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330794 នាក់

អគ្គនាយក​គយ បកស្រាយ​ពី​មូលហេតុ​ការធ្លាក់ចុះ​ចំណូល​ចំណូល​ពន្ធគយ​ឆ្នាំ​២០២៣​និង​ក្រសួង​ចាយ​លើស​ផែនការ

ភ្នំពេញ​៖ លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​គយ នៅក្នុង​ឆ្នាំ​២០២៣​នេះ សម្រេច​មិនបាន​គ្រប់​តាម​ផែនការ​នោះទេ អាច​សម្រេចបាន​ប្រមាណ​ជាង ៨២%​នៃ​ផែន​ការដែល​បានកំណត់​ដោយ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២៣​។​​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២៣ តម្រូវឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​ឱ្យបាន​ប្រមាណ ២៨០០​លាន​ដុល្លារ ដូច្នេះ​បើ​សម្រេចបាន ៨២​ភាគរយ ស្មើនឹង​ប្រមាណ ២៥០០​ដុល្លារ​ប៉ុន​ណោះ​.​។a tax income1

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សាលា​ជាតិ​គយ​លោក គុណ ញឹម ដែលមាន​អាយុ​ចូលនិវត្តន៍​ត​តែ​ត្រូវបាន​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ផ្តល់​មុខតំណែង​នយោបាយ​ហើយ​ឲ្យ​ទទួល​ជាំ​អគ្គនាយក​គយ​បន្តទៀត​បាន​ពន្យល់​ពី​មូល​ហេតុថា​៖ កត្តា​សំខាន់​ចំនួន​៣ ដែល​បណ្តាលឱ្យ​ការប្រមូល​ពន្ធគយ​ថមថយ មិន​គ្រប់​តាម​ផែនការ គឺ​ទី​១. ការអនុវត្ត​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ បណ្តា​ប្រទេស​ផ្សេងៗ ហើយ​កម្ពុជា​បាន​ផ្តល់នូវ​ការអនុគ្រោះ​ពន្ធ​ដល់​សូន្យ សម្រាប់​មុខទំនិញ​មួយចំនួន ដល់​ប្រទេស​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​ចំណូល​ពន្ធគយ​រប​ស់​កម្ពុជា មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

ជាក់ស្តែង​នៅ​ឆ្នាំ​២០២៣ ចំណូល​ពន្ធគយ ដែល​បាន​បាត់បង់​ដោយសារ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ប្រមាណ​ជិត ៤០០​លាន​ដុល្លារ​។ ទី​២.​កត្តា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្តសាល របស់​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ បានធ្វើឱ្យ​កម្ពុជា​មានលទ្ធភាព​ផលិត​នូវ​ទំនិញ​មួយចំនួន​ជំនួស​ការនាំ​ចូល ពោលគឺ​កាលពី ១៥​ឆ្នាំមុន កម្ពុជា​នាំចូល​ច្រើន ដែលនាំឱ្យ​ការប្រមូល​គយ​ទទួលបាន​ច្រើន ប៉ុន្តែ​បច្ចុប្បន្ននេះ កម្ពុជា​បាន​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​ប្រភេទ​មួយចំនួន ដូច្នេះហើយ​ទើប​ការប្រមូល​ចំណូល​ថយចុះ​។ ទី​៣. ការបើក​រោង​ដំណើរ​ដំឡើង​យានយន្ត​នៅ​កម្ពុជា ជា​បន្តបន្ទាប់ ក៏​ជា​កត្តា​ដែល​ជះ​ឥ​ទ្ធ​ពល ដល់​ការប្រមូល​ចំណូល​ផងដែរ​។

សូមបញ្ជាក់ថា​៖​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី កម្ពុជា – ចិន ដែល ត្រូវ បាន អនុវត្ត ចាប់ពី ថ្ងៃ ទី ១ ខែ មករា ឆ្នាំមុន បាន ធ្វើ ឱ្យ ការនាំចេញ របស់ កម្ពុជា ទៅ ប្រទេស ចិន ត្រូវ បាន លើកលែង ពន្ធ ប្រមាណ ៩ ៨ % និង ៩ ០ % ពី ការនាំ​ចូល ពី ប្រទេស ចិន​(​ដែលមាន​តម្លៃ​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អាមេរិក​) ។ កិច្ចព្រមព្រៀង នៃ ភាពជា ដៃគូ សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ ក្នុង តំបន់ ក៏បាន ជំរុញ ការនាំចេញ ផង ដែរ ។​ប៉ុន្តែ ក៏បាន កាត់បន្ថយ ចំណូល ពន្ធ ខ្លះ ដែរ ។ ក្នុងពេល​ឆាប់ៗ នេះ កម្ពុជា នឹង អនុវត្ត កិច្ចព្រមព្រៀង ពា​ណិ​ជ្ច កម្ម សេរី កម្ពុជា – កូរ៉េ ខាងត្បូង ។

​ទាក់ទង​រឿងនេះ​លោក​គន់​ញឺ​ម​បាន​ពន្យល់​បន្តថា «​បើ​និយាយ​រចនាសម្ព័ន្ធ​ចំណូល​សារពើពន្ធ កម្ពុជា​ស្ថិតនៅ​ក្នុងស្ថានភាព​ផ្លូវត្រឡែងកែង ដែលមាន​ការប្រែប្រួលរ​ច​នា​សម្ព័ន្ធ​ចំណូល​របស់​រដ្ឋ​។ កន្លងមក​អគ្គនាយក​ដ្ឋា​ន និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល បាន​ច្រើន អាច​ចាត់ទុកថា​ជា​អង្គភាព​មួយ​ប្រមូល​ចំណូល​សារពើពន្ធ​បាន​ច្រើនជាងគេ នៅក្នុង​ចំណោម​អង្គភាព​ដែលមាន​ភារៈ​ទទួល​ការប្រមូល​ចំណូល​នេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០២០​មក យើង​ដឹង​ហើយ​មានការ​ធ្លាក់​ស្រុត​ខ្លាំង​។ ឆ្នាំ​២០១៩ ចំណូល​របស់​គយ គឺ​ខ្ពស់បំផុត បន្ទាប់មក ២០២០​ស្រុត​ដោយសារ​កូ​វីដ​១៩, ២០២១​ក៏​បន្ត​, ២០២២​យើង​ប្រមូល​ចំណូល​បាន​លើស​ផែនការ​បន្តិច ហើយ​ឆ្នាំ​២០២៣​នេះ ប្រមូលបាន​ប្រមាណ​ជាង​៨២% នៃ​ផែនការ​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ថវិកា​»​។​

​ទោះយ៉ាងណា​ក៏ដោយ​លោក​ឡើង​ថា ការប្រមូល​ពន្ធគយ​ធ្លាក់ចុះ​នេះ មិនមែនជា​រឿង​អាក្រក់​នោះទេ​។ លោក​ថា ការប្រមូល​ចំណូល​គយ​ធ្លាក់ចុះ មួយផ្នែក​យល់ថា ជា​បញ្ហា​ប្រឈម ប៉ុន្តែ​ក៏ត្រូវ​មើល​មួយ​ជ្រុង​ទៀត​ដែរ គឺ​ផលិតកម្ម​ក្នុងស្រុក មានការ​រីកចម្រើន​ជាង​មុន ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កើនឡើង និង​បង្កើន​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​កម្ពុជា និង​ផ្តល់នូវ​ចំណូល​សម្រាប់​ពន្ធដារ​(​ដែល​ឡ​គ្រប់គ្រង​ដោយ​លោក​គង់​
​វិបុល​ដែលជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​)​ផងដែរ​៕​សូមបញ្ជាក់ថា ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ជាក់ស្តែង តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​ជាង ១៣ ពាន់​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៣.៣៤៧​លាន​ដុល្លារ ស្មើ ៩៣ ភាគរយ នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ ការគ្រប់គ្រង​ឆ្នាំ​២០២៣។

​ទាក់ទង​និង​ចំណូល​រដ្ឋ​ឆ្នាំ​២០២៣​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ប្រភព​ចំណូល​ពី​សារពើពន្ធ​សម្រេចបាន ១៨.១៤១​ប៊ី​លាន​រៀល (​ប្រមាណ ៤,៤០​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៧៧,៤៥% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ ពោលគឺ​ថយចុះ ៤,២០% និង​ចំណូល​មិនមែន​សារពើពន្ធ​សម្រេចបាន ១.៩៨៦​ប៊ី​លាន​រៀល (​ប្រមាណ ៤៨០​លាន​ដុល្លារ​) ស្មើនឹង ៩២,៧២% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើនឡើង ២៤,០៨%​។​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា​៖ «​ផ្អែកលើ​និន្នាការ​នៃ​ការអនុវត្ត​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គួបផ្សំ​នឹង​ការ​ងើប​ឡើងវិញ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​, ការប្រមូល​ចំណូល​ស្ថិតក្នុង​គន្លង (On-track) ឈានទៅរក​ការសម្រេចបាន តាម​ផែន​ការដែល​បានគ្រោង​ទុក​ក្នុង​ច្បាប់​ឆ្នាំ ២០២៣»​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការចំណាយ​វិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា ការអនុវត្ត​ចំណាយ​សរុប​ថ្នាក់ជាតិ បាន​ឈានដល់ ២៦.០៤២​ប៊ី​លាន​រៀល (​ប្រមាណ ៦,៣២​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៧៤,៩៥% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើនឡើង ១៩,៤៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ក្នុងនោះ​ចំណាយ​មូលធន​ប្រមាណ ៨.៩២៧​ប៊ី​លាន​រៀល (​ប្រមាណ ២,១៦​ប៊ី​លាន​ដុល្លារ​) កើនឡើង ១២,៣២% និង​ចំណាយ​ចរន្ត ប្រមាណ ១៧.១១៥​ប៊ី​លាន​រៀល (​ប្រមាណ ៤,១៦​ប៊ី​លាន​ដុល្លារ​) កើនឡើង ២៣,៦០%​។ ជារួម​ការអនុវត្ត​ចំណាយ​គឺ​នៅ​បន្ត​រក្សា​នូវ​គោលការណ៍​រឹតបន្តឹង​ចំណាយ​មិនចាំបាច់​នានា​ប្រកបដោយ​បុ​រេ​សកម្ម​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចង្អុលបង្ហាញ​ថា ផ្អែក​តាម​ថវិកា​ចំណូល និង​ចំណាយ​របស់​ជាតិ​សរុប​ក្នុង​រយៈពេល ១០​ខែ​នេះ «​ជា​លទ្ធផល​ការអនុវត្ត​ថវិកា​ថ្នាក់ជាតិ មាន​ឳ​ន​ភាព​សរុប ៥.៨៨១​ប៊ី​លាន​រៀល (​ប្រមាណ ១,៤២​ប៊ី​លាន​ដុល្លារ​)»​។​​ទោះជា​យ៉ាងណា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា រាជរដ្ឋាភិបាល បន្ត​រក្សា​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ហិរញ្ញប្បទាន​សរុប​ថ្នាក់ជាតិ ប្រកប ដោយ​ប្រសិទ្ធភាព​បំផុត​និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការអនុវត្ត​ថវិការដ្ឋ​បាន​ទាន់ពេលវេលា​។​

​ជាក់ស្តែង ការអនុវត្ត​ហិរញ្ញប្បទាន​ពី​បរទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤.៩៨០​ប៊ី​លាន​រៀល (​ប្រមាណ ១,២​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៧៧,៧១% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២៣ និង​ការអនុវត្ត​ហិរញ្ញប្បទាន​ក្នុងស្រុក​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤.១៩៧​ប៊ី​លាន​រៀល (​ប្រមាណ​ជាង ១​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៥៤,២៩% នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០២៣ ស្របពេល​ប្រាក់​បញ្ញើ​រដ្ឋាភិបាល សរុប​មាន​ប្រមាណ ៤៧​ប៊ី​លាន​រៀល​៕a tax incom a tax incom1 a tax income a tax income3