» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4236 នាក់

ម្សិលមិញ 6359 នាក់

សរុប 14090869 នាក់

ការផ្សព្វផ្សាយ​ថា​ទឹកមាត់​ខ្យង​អា​សោក​ថ្លៃ​ជាងមាស​គឺជា​ចេតនា​​បង្ក​ហានិភ័យ​​បំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​

 

​ភ្នំពេញ ៖ ការផ្សព្វផ្សាយ​ថា ទឹកមាត់​ខ្យងសោក​ថ្លៃ​ជាងមាស​គឺជា​ចេតនា​និង​សក្ដានុពល​បង្ក​ហានិភ័យ​ដ៏​ខ្ពស់​ក្នុងការ​បំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ។​នេះ​បើ​យោងតាម​សំណេរ​របស់លោក​រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ប្រតិកម្ម នៅលើ​បណ្តាញ Facebook របស់លោក​ដែលមាន​ឈ្មោះថា ហ៊ាន វណ្ណ​ហន កាលពី​ម្សិលមិញ ។​a kjong1 

​សូមជម្រាបថា ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​មានការ​ផ្សព្វផ្សាយ​និង​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កនូវ​ព័ត៌មាន​ពី​ក្រៅប្រទេស​អំពី​តម្លៃ​ទឹកមាត់​ខ្យងសោក​ថ្លៃ​មិនគួរ​ឱ្យ​ជឿ​។​ដែល​ប្រភព​ទាំ​នោះ​អះអាងថា​មានតម្លៃ​ថ្លៃ​ជាងមាស​ក្នុង​មួយ​គីឡូក្រាម​ទៅទៀត​។​​លោក ហ៊ាន វណ្ណ​ហន បាន​បញ្ជាក់ថា​តាមពិត​រឿងនេះ​ដូចគ្នា​ទៅនឹង​រឿង​នៃ​ការ​បំផុស​ចិញ្ចឹម​ខ្យង​មាស​ឬ​ខ្យង​ស៊ី​ស្រូវ​(GoldenAppleSnail)​នៅ​កម្ពុជា​កាលពីដើម​ទសវត្ស​ឆ្នាំ​៩០​ដែលជា​លទ្ធផល​មកដល់​ថ្ងៃនេះ​។​ខ្យង​មាស​ដែល​មិនដែល​មាននៅ​ក្នុងប្រទេស​កម្ពុជា​សោះ បែរ​ជាមាន​វត្តមាន​ពេញ​ប្រទេស​និង​បំផ្លាញ​ដំណាំ​ស្រូវ​ជា​រៀង រាល់ ឆ្នាំ (​អាចមាន​ឥទ្ធិពល ឧត្បាត​បំបាត់​ពូជ​ខ្យង​ក្នុងស្រុក​)​និង​ពុំមាន​សង្ឃឹមថានឹង​អាច​លប់បំបាត់ ទៅវិញ​បាន​។​

​លោក​បាន​រំលឹកថា​ខ្យងសោក​(Giant African Snail) មាននៅ កម្ពុជា ស្រាប់ រួចហើយ​នាពេលនេះ ។​ដែល​កាលពី​ជាង​១០​ឆ្នាំមុន​រដ្ឋាភិបាល អូស្ត្រាលី​ធ្លាប់បាន​ព្រមាន យើង បន្ទាប់ពី​ទំនិញ​កម្ពុជា នាំ​ចូលទៅ​អូស្ត្រាលី​ត្រូវបាន​ត្រួត​ពិនិត្យឃើញ​មាន​ខ្យងសោក​១​ក្បាល​ជាប់​ពួន​នៅ​បាត​កុងតឺន័រ​ទំនិញ​។​ហេតុនេះ​សូមជួយ​ស៊ែរ​បន្ត​និង​ចូលរួម​ទប់ស្កាត់​ការចិញ្ចឹម​ខ្យងសោក​ដើម្បី​យក​ទឹកមាត់​ដែលជា​សកម្មភាព​ដ៏​មាន​ហានិភ័យ​ជំរុញ​ដល់​ការខូចខាត​ផលិតកម្ម​កសិកម្ម​និង​ដល់​វិស័យ​នាំចេញ​នៃ​កម្ពុជា​។​

ប្រភពព័ត៌មាន​ថា​ទឹកមាត់​ខ្យងសោក​មានតម្លៃ​ថ្លៃ​ជាងមាស​មួយ​គីឡូ​គឺ​ចេញពី​ប្រទេស​ថៃ​ដែល​សារព័ត៌មាន​ក្នុង​ស្រុកថៃ​ផ្សាយ​ថា​មាន​កសិករ​ចិញ្ចឹម​ខ្យង​នេះ​ជាច្រើន​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ជាដើម​សម្រាប់​បម្រើឱ្យ​ផ្នែក​ថែរក្សា​សម្រស់​។​​តាម​ប្រភព​បាន​អះអាងថា​មាន​កសិដ្ឋាន​ចិញ្ចឹម​ខ្យងសោក​ប្រមាណ​៨៥​នៅ​ខេត្ត​ណាក់​ខន​ណា​យុគ​។​ឯ​តម្លៃ​ទឹកមាត់​ខ្យង​ដែល​គេ​ចម្រាញ់​ជា​ផ្សៅ​ស្ងួត​ដើម្បី​លក់​ឱ្យទៅ​ក្រុមហ៊ុន​គ្រឿងសម្អាង​កូរ៉េ​និង​អាមេរិក​១​គីឡូ​៥៨.២០០​ដុល្លារ​ខណៈ​មាស​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​មានតម្លៃ​តែ​៤៦.៣០០​ដុល្លារ​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ​៕a kjong