» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3912 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982603 នាក់

ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី ចល័ត​នាវា​យោធា​រួមគ្នា ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ឌឺ​ចិន​វិញ


​តៃវ៉ាន់​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​កញ្ញា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាន​រាយការណ៍​ថា ជប៉ុន​បាន​បញ្ជូន​នាវាចម្បាំង​១​គ្រឿង ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់ ច្រក​សមុទ្រ​តៃវ៉ាន់ ជា​លើកដំបូង​បំផុត ជាមួយ​នាវាចម្បាំង​មកពី​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤​។​a ship taivan 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន រួមមាន NHK និង Yomiuri Shimbun បាន​និយាយថា កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ នាវាចម្បាំង​ជប៉ុន Sazanami បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​រួមគ្នា ជាមួយ​នាវា​យោធា​មកពី​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ស្របពេល​ប្រទេស​ទាំង​៣ គ្រោង​នឹង​រៀបចំ​ការធ្វើ​សមយុទ្ធ​យោធា​រួម នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​បញ្ហា​វិវាទ​។ ខាង​កងទ័ពជើងទឹក​នូ​វែ​ល​សេ​ឡង់ ក៏បាន​ទទួលស្គាល់​ដែរ​ថា នាវា​របស់ខ្លួន Aotearoa បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជាមួយ​នាវា Sydney របស់​កងទ័ពជើងទឹក​អូស្ត្រាលី​។​

​ខណៈ​វា​គឺជា​ការបើក​ឆ្លងកាត់​ជា​លើកដំបូង​បង្អស់​សម្រាប់​ជប៉ុន វា​ជា​លើក​ទី​១ សម្រាប់​នូ​វែ​ល​សេ​ឡង់ គិត​ក្នុង​រយៈពេល​៧​ឆ្នាំ​។ ចំណែក​អូស្ត្រាលី​វិញ គឺ​ធ្លាប់បាន​បញ្ជូន​នាវាចម្បាំង ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ កាលពី​ចុងឆ្នាំ​២០២៣​។ ការបើក​ឆ្លងកាត់​ដោយ​នាវា​យោធា​របស់​ប្រទេស​ទាំង​៣ កើតមានឡើង​នៅ​១​សប្តាហ៍ បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន Liaoning បានធ្វើ​ដំណើរ​ជា​លើកដំបូង​ឌឺ​ជប៉ុន​ដោយ​បើក ឆ្លងកាត់​កោះ​ចំនួន​២​របស់​ជប៉ុន នៅក្បែរ​កោះ​តៃវ៉ាន់​។​សកម្មភាព​នេះ​ត្រូវបាន​មើលឃើញថា​ទីតាំង​តំបន់​ខាងលើ​ចាប់ផ្តើម​ឡើង​កំដៅ​ខាង​យោធា​ប្រសិនបើ​ភាគី​ណាមួយ​គ្មាន​ការអត់ធ្មត់​។​

​គួរ​បញ្ជាក់ថា ចិន​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន ដូច្នេះហើយ ច្រក​សមុទ្រ​តៃវ៉ាន់ ក៏​ត្រូវបាន​ចាត់ទុកថា ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ប្រទេស​ចិន​ផងដែរ​។ យ៉ាងណាមិញ សហរដ្ឋអាមេរិក និង​តៃវ៉ាន់ បានប្រកែក​ថា វា​គឺជា​ផ្លូវទឹក​អន្តរជាតិ​។ អាមេរិក​ព្រមទាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ចល័ត​នាវាចម្បាំង​ជារឿយៗ ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​។ កាលពី​ខែសីហា​កន្លងទៅ អាល្លឺម៉ង់​បាន​បញ្ជូន​នាវាចម្បាំង​២​គ្រឿង ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​លើកដំបូង គិត​ក្នុង​រយៈពេល​២​ទសវត្សរ៍​៕a ship taivan1