» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5653 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695824 នាក់

ខ្មែរ​កាណាដា​ទាមទា​ដោះលែង​រ៉ុង​ឈុន​មន្ត្រី​សហគមន៍​អឺរ៉ុប​ចង់ឃើញ​លោក​កឹម​សុខា​មាន​សេរីភាព​!

 

​កម្ពុជា​៖​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​សីហា​ពលរដ្ឋ​ខ្មែរ​នៅ នៅ ប្រទេស​កាណាដា ដោយ​ទាមទារ​ឲ្យ​តុលាការ​ខ្មែរ ទម្លាក់ចោល​ការចោទប្រកាន់ ហើយ​ដោះលែង​លោក រ៉ុង ឈុន និង អ្នកគាំទ្រ​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ​ទាក់ទង​រឿង​ព្រំដែន​។ a rong1 

​បាតុកម្ម​ដែលមាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ​ផង នៅ​ទីក្រុង Montreal ដឹកនាំ​ដោយ​លោក សោ ចាន់​ដេ​ត អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែក​បាតុកម្ម​ដែល​គ្រោង​ធ្វើឡើង​រយៈពេល​៩​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃ​១៥ ខែកញ្ញា​ខាងមុខ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ គឺ​ដឹកនាំ​ដោយ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​។ នេះ​បើតាម​លិខិត​ជូនដំណឹង​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា ក្រៅពី​លោក រ៉ុង ឈុន គឺមាន​អ្នកគាំទ្រ​៤​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​គឺមាន​កញ្ញា ឈឿន ដា​រ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា និង លោក សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​។ ការចាប់ខ្លួន លោក រ៉ុង ឈុន នៅ​យប់​ថ្ងៃទី​៣១ ខែកក្កដា គឺ​ក្រោយ​ពេលដែល​លោក​ថ្លែង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បាន​លើកឡើងថា សហភាព​អឺរ៉ុប​ចង់ឱ្យ​តុលាការ​កម្ពុជា​បន្ត​សវ​នា​ការ​លោក​កឹម សុខា ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ផ្អាក​ប្រមាណ​រយៈពេល​៥​ខែ​កន្លងទៅ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ ១៩​។ «​យើង​រំពឹងថា សវនាការ​របស់លោក​កឹម សុខា នឹងត្រូវ​បន្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ នេះ គឺជា​លើកឡើង​របស់​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ប្រាប់​សារព័ត៌មាន​Asia Times កាលពី​ថ្ងៃទី​២៨ ខែសីហា​។ តាមរយៈ​សារព័ត៌មាន​ដដែល អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ក៏​សង្ឃឹមថា លោក​កឹម សុខា នឹង​អាច​ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​ទាំងស្រុង ហើយនឹង​ដើរ​នាទី​បាន​ពេញលេញ​នៅក្នុង​ជីវិត​នយោបាយ​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ក៏​ចង់ឱ្យ​តុលា​ការបន្ត​សវនាការ​លោក​កឹម សុខា​បាន​ឆាប់​ផងដែរ​។ លោក​ចាន់ ចេ​ន សហ​មេធាវី​ម្នាក់​របស់លោក​កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា តាមច្បាប់ កូនក្តី​របស់លោក គឺ​ត្រូវ​ទទួលបាន​ការកាត់ក្តី​ដែល​ឆាប់រហ័ស និង​យុត្តិធម៌​។ ម្យ៉ាងទៀត បើ​បន្ត​ពន្យារពេល​សវនាការ​កាត់ក្តី គឺ​វា​នឹង​នាំឱ្យ​ខាត​ប្រយោជន៍​របស់លោក​កឹម សុខា​។

តាម​លោក​មេធាវី​ចាន់ ចេ​ន ក្រុម​មេធាវី​ធ្លាប់​បានដាក់​លិខិតផ្លូវការ និង​ស្នើសុំ​ផ្ទាល់មាត់​ផងដែរ​ដល់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​បន្ត​សវនាការ​លោក​កឹម សុខា​។ ប៉ុន្តែ​ចៅក្រម​បាន​បដិសេធ ដោយ​លើក​ហេតុផល​ពី​បញ្ហា​ជំងឺ​កូ​វីដ ១៩​នៅ​បន្ត​រា​ត្បា​ត​។​​សវនាការ​លោក​កឹម សុខា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃទី ២៥ មីនា​មក ដោយសារតែ​ការព្រួយបារម្ភ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​។a eu kem a rong chhun 

​