» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7019 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697190 នាក់

ឧត្ដមក្រុមប្រឹក្សា​នៃ អង្គចៅក្រម​បើក​អង្គប្រជុំ​ លើក​ទី​៣៥​នៅ​ថ្ងៃទី​១១​ឧសភា​ក្រោម​ព្រះរាជា​ធិ​តី​ព្រះមហាក្សត្រ​

 

​ភ្នំពេញ​៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បើក​សម័យប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លើក​ទី​៣៥ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក នៅ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ពិនិត្យ សម្រេច និង​ពិគ្រោះ​យោបល់ លើ​របៀបវារៈ​ចំនួន ៨​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អគ្គលេខាធិការដ្ឋាន នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​។a court king2 

 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ពី របៀបវារៈ​ចំនួន​៧ ដែល​ត្រូវ​សម្រេច​ក្នុង​អង្គប្រជុំ​៖​របៀបវារៈ​ទី​១៖ ពិនិត្យ និង​សម្រេច លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​។

​របៀបវារៈ​ទី​២៖ ពិនិត្យ និង​សម្រេច អំពី​ការផ្ទេរ និង​តែងតាំង​ចៅក្រម​មួយចំនួន​។​របៀបវារៈ​ទី​៣៖ ពិគ្រោះ​យោបល់​លើ​សំណើ​ផ្ទេរ និង​តែងតាំង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​មួយចំនួន តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។​របៀបវារៈ​ទី​៤៖ ពិនិត្យ និង​សម្រេច បោះឆ្នោត​ជ្រើសតាំង​សមាជិក ១​រូប នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​របៀបវារៈ​ទី​៥៖ ពិនិត្យ និង​ផ្តល់យោបល់ អំពី​ការស្នើ​ដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ តាម​វេន​អតីតភាព តាម​កម្រិត​សញ្ញាបត្រ និង​និយ័តកម្ម​ឋានន្តរស័ក្តិ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​។

​របៀបវារៈ​ទី​៦៖ ពិនិត្យ និង​សម្រេច អំពី​ការបន្ត​ការងារ​របស់​អគ្គ​ព្រះរាជអាជ្ញារង ១​រូប នៃ​មហាអយ្យការ អម​តុលាការ​កំពូល ដែលមាន​អាយុ​ចាប់ពី ៦៥​ឆ្នាំ​។​របៀបវារៈ​ទី​៧៖ ពិនិត្យ និង​សម្រេច លើ​សំណើសុំ​អនុញ្ញាត​ច្បាប់​ទៅ​បន្ត​ការសិក្សា របស់​ចៅក្រម ១​រូប នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង។a court king a court king1


​