» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9196 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136077 នាក់

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦​ប្រធាន​កិច្ចប្រជុំ​បកស្រាយពី​រឿង​មី​យ៉ាន​ម៉ា​និង​សមុទ្ទ​ចិន​ខាងត្បូង​

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ បាន​កត់សម្គាល់ថា​៖ បញ្ហា​នៅ​មី​យ៉ាន់​ម៉ា គឺជា​បញ្ហា​ប្រឈម​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ឯកភាព និង​ភាពស្អិតល្មួត​របស់​អាស៊ាន​ដែល​ភាគី​ទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​។ ការបញ្ជាក់​បែបនេះ​រប​ស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ (16th ADMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅឯ​ទីស្តីការក្រសួង​ការពារជាតិ​។​a army asean1 

ទាក់ទង​បញ្ហា​មី​យ៉ាន​ម៉ា​នេះដែរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​អំពី​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នាពេលនេះ​ថា ប្រទេស​មី​យ៉ាន់​ម៉ា គឺជា​សមាជិក​អាស៊ាន​។ ក​ម្ព​ជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​ខិតខំ​បំពេញ​តាម​តួនាទី​ប្រធាន​អាស៊ាន​ដោយគ្មានរើសអើង។ កម្ពុជា មាន​បេសកជន​ប្រធាន​អាស៊ាន ទៅ​ចូលរួម​ដោះស្រាយ​បញ្ហា​វិបត្តិ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​លោ​កថា​ការចូលរួម​ម​របស់​រដ្ឋមន្ត្រី​ការពារជាតិ​មី យ៉ាន់​ម៉ា ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​រពារ​ជាតិ​អាស៊ាន លើក​ទី​១៦ នាពេលនេះ មានការ​ឯកភាព​ទាំង​អស់ពី​សំណាក់​ប្រទេស​ជា​សមាជិក​អាស៊ាន​។ កម្ពុជា បាន​បំពេញ​តួនាទី​ជា​ប្រធាន​ដោយ​គ្មាន​រើសអើង​អ្នកណា​មួយ​ឡើយ កម្ពុជា​រក្សា​ឲ្យ​បាន​ភាពម៉ឺងម៉ាត់​បំផុត នូវ​ទស្សនទាន​សាមគ្គី ដើម្បី​សន្តិសុខ និង​សុ​ខុ​ដុមរ​មនា​។

រដ្ឋមន្ដ្រី​ការពារជាតិ​ជប៉ុន​វិញ បាន​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ បញ្ហា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ការបង្ហាញ​ការគាំទ្រ​នេះ គ្រា​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គី​ស៊ី ណូ​ប៊ុ​អូ (KISHI Nobuo) រដ្ឋមន្ដ្រី​ការពារជាតិ​ជប៉ុន នា​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២​នេះ​។​​លោក គី​ស៊ី ណូ​ប៊ុ​អូ (KISHI Nobuo) បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា វត្តមាន​របស់លោក​នៅ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​ជប៉ុន ចំ​ខួប ៣០ ឆ្នាំ​នៃ​ការបញ្ជូន​កង​រក្សា​សន្តិភាព​នៅ​កម្ពុជា​។

លោក គី​ស៊ី ណូ​ប៊ុ​អូ ក៏បាន​អរគុណ​ចំពោះ​ការទទួល​លោក​ដោយ​ភាពកក់ក្តៅ ហើយ​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ទី​១. លោក​មាន​សេចក្តី​រីករាយ ជាមួយនឹង​ការផ្លាស់ប្ដូរ​ទស្សនៈកិច្ច​រវាង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​កន្ល​ង​មក ដែល​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​កាន់តែ​រីកចម្រើន និង​កាន់តែ​ស៊ីជម្រៅ​។ ទី​២. បាន​ជួបពិភាក្សា​ជាមួយនឹង​លោក ហ៊ុន ម៉ា​ណែ​ត ដោយបាន​ផ្លាស់ប្ដូរ​ទស្សនៈ អំពី​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នៅក្នុង​តំបន់ និង​លើ​ពិភពលោក រួមជាមួយ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផងដែរ​។ ទី​៣. សូម​គោរព​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ការដឹកនាំ​របស់​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​ការជំរុញ​ការអនុវត្ត​តាម​គោលការណ៍​ឯក​ច្ឆ័​ន ៥​ចំណុច​នោះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់​ជំរុញ​ឱ្យ​មី​យ៉ាន់​ម៉ាព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​៥​ចំណុច​របស់​អាស៊ាន ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ឯកភាព និង​ភាពស្អិតល្មួត​របស់​អាស៊ាន​។​
​សម្តេច​បញ្ជាក់​ដូច្នេះ​ថា​៖ «​ចំណុច​អាទិភាព​នាពេល​បច្ចុប្បន្ន គឺ​កា​រព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​៥ ចំណុច​របស់​អាស៊ាន​។ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​ឆន្ទៈ​ខ្ពស់​នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​រួចមកហើយ​នោះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​នាំយក​ប្រទេស និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ត្រឡប់​មករក​ប្រក្រតីភាព​វិញ ក៏ដូចជា​ពង្រឹង​ឯកភាព និង​សាមគ្គីភាព​អាស៊ាន​ផងដែរ​»​។​
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ ក៏បាន​លើក​ផងដែរ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ប្រាថ្នា​ចង់ឃើញ​ដែនសមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​វិបុលភាព​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានឱ្យដឹងថា បរិបទ​ដែនសមុទ្រ​ក្នុង​តំបន់​មាន​ការវិវត្ត​គួរឱ្យកត់សម្គាល់ ហើយ​ការវិវត្ត​ទាំងនេះ ក៏បាន​បណ្តាលឱ្យមាន​ប​ញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​លំហ​សមុទ្រ​ផងដែរ​។ សម្តេច​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល​ម្ហ​សមុទ្រ​ជាក់ស្ដែង​ដែល​យើង​ត្រូវ​បន្តធ្វើ​រួមគ្នា​។​

​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​ប្រាថ្នា​ចង់ឃើញ​ដែនសមុទ្រ​នេះ ជា​សមុទ្រ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​វិបុលភាព​។ យើង​នឹង​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​រួមគ្នារ​វាង​អាស៊ាន និង​ចិន ដើម្បី​ជំរុញ​ការអនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ DOC និង​ព​ន្លឿ​ន​ការចរចា​ក្រម​ប្រតិបត្តិ COC ដែលមាន​ខ្លឹមសារ​ប្រសិទ្ធិភាព និង​ស្របតាម​ច្បាប់​អន្តរជាតិ រួមមាន UNCLOS 1982 ផងដែរ​។​ទន្ទឹមនឹងនេះ សម្តេច​ពិជ័យ​សេនា ក៏បាន​ក៏​អំពាវនាវ​សារជាថ្មី​ទៀត​ឱ្យមាន​ការអត់ធ្មត់ និង​ចៀសវាង​ការប្រើប្រាស់​កម្លាំង​នៅក្នុង​ការដោះស្រាយ​បញ្ហា​។​


​សូមបញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២២ ខែមិថុនា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បានអនុម័ត​លើ​ឯកសារ​ចំនួន​៣ ស្តីពី​ទស្សនទាន​ការលើកកម្ពស់​កងទ័ព​នៃ​បណ្ដា​ប្រទេស​អាស៊ាន ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ឆ្លងដែន​, ការលើកកម្ពស់​យន្តកា​រ​គាំទ្រ​សំរាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន និង​ឯកសារ​ទស្សនទាន ស្ដីពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ស្ថាប័ន​អប់រំ​យោធា​អាស៊ាន​។

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ក៏បាន​អនុម័ត​ផងដែរ​ឯកសារ​ចក្ខុវិស័យ​ភ្នំពេញ ស្តីពី​តួនាទី​ស្ថាប័ន​ការពារជាតិ និង​គាំទ្រ​ការស្តារ​ឡើងវិញ​ក្រោយ​កូ​វីដ​១៩​ដែល​រៀបចំ និង​ផ្តួចផ្តើម​ដោយ​សិង្ហ​បុរី និង​កម្ពុជា និង​ឯកសារ​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន សន្តិសុខ បច្ចេកវិទ្យា​ក្នុង​ក្របខណ្ឌ ADMM ដែល​ចងក្រង​ដោយ​សិង្ហ បុរី​។សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់ បានបញ្ជាក់​ទៀតថា រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បានអនុម័ត​សេចក្ដីប្រកាស​រួម​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព សម្រាប់​សន្តិសុខ​ប្រកប ដោយ​សុខដុម​។

​នៅក្នុង​ឱកាស​សន្និសីទ​កាសែត​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បង្ហាញ​ពី​មោទនភាព​ធំធេង​ណាស់​សម្រាប់​កម្ពុជា បន្ទាប់ពី​ខកខាន​រយៈពេល​ជាង ២​ឆ្នាំ​មកហើយ ដោយសារ​ជំងឺ​កូ​វីដ​១៩ ហើយ​កិច្ចប្រជុំ​នេះ ចាប់ផ្តើម​ពី​កម្ពុជា​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ផង​នោះ នឹងធ្វើ​នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​៕a army asea4 a army asean