» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8671 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698842 នាក់

អាមេរិក​ដាក់ទណ្ឌកម្ម​វិ​សា​ចំពោះ​មន្ត្រី​ឡាវ​ដោយសារ​មិន​ព្រម​ទទួលយក​ច​ន​អន្តោរ​ប្រវេសន៍​មក​ស្រុក​វិញ​

​ឡាវ​៖ ករណី​យ៍​ដែល​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​លើ​ទិ​ដ្ឋ​ការឆ្លង​ដែន របស់​មន្ត្រី​ឡាវ​មួយចំនួន​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​បាន​សម្តែង​កា​មិន​សប្បាយចិត្ត​។ ទីភ្នាក់ងារ​សា​រព​តិ​មាន​ចិន​ស៊ីន​ហួរ ដកស្រង់​ពី​សារព័ត៌មាន​ឡាវ Vientiane Times នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​សហរដ្ឋអាមេរិក​បាន​អះអាង​អំពី​ការដាក់ទណ្ឌកម្ម​នេះ ថា ប្រទេស​ឡាវ​មិន​បានធ្វើ​កិច្ចសហការ​គ្រប់គ្រាន់ ដើម្បី​ទទួលយក​ជនជាតិ​ឡាវ​កំពុង​រស់នៅ​អាមេរិក ដែល​អាជ្ញាធរ​កំពុង​ត្រៀម​ធ្វើការ​និរទេស​ចេញ​នោះឡើយ​។a lao usa

ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​ទៅលើ​មន្ត្រី​ឡាវ​មួយចំនួន​នេះ គឺ​គិត​ចាប់​ថ្នាក់​ពី​អគ្គនាយក​ឡើងទៅ ដែល​សុទ្ធសឹង​ជា​មន្ត្រី​បម្រើ​ការងារ​នៅក្នុង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ក៏ដូចជា​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ព្រមទាំង​បុគ្គលិក​ស្ថិតនៅក្រោម​ឱវាទ​មួយចំនួន​ថែមទៀត​។​

​ក្នុង​សេចក្តីថ្លែងការណ៍​កាល ពីថ្ងៃ​ទី​១០ ខែកក្កដា តវ៉ា​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​នេះ​ប្រទេស​ឡាវ​បាន​អះអាង​ទៀតថា «​មិនអាច​ទទួលយកបាន​»​។ នៅក្នុង​លិខិតតវ៉ា​នោះបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សកម្មភាព​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌​ប្រព្រឹត្ត​ដោយ​អាមេរិក​ពេលនេះ គឺជា​រឿង​ដែល​ឡាវ​មិនអាច​ទទួលយកបាន ហើយ​វា​នឹង​ជះឥទ្ធិពល​អាក្រក់​ទៅដល់​ទំនាក់ទំនង ដែល​កំពុងតែ​រីកលូតលាស់​ល្អ​ទៅហើយ​រវាង​ឡាវ​-​អាមេរិក​...»​។​a lao for 

​គួរ​បញ្ជាក់ថា ក្រសួង​សន្តិសុខ​អាមេរិក ចោទប្រកាន់ថា រដ្ឋាភិបាល​ឡាវ​មិនបាន​បង្ហាញ​កិច្ចការ​សហការ​ដែល​អាច​ទទួលយកបាន ជុំវិញ​ការទទួលយក​ជនជាតិ​ឡាវ​មួយចំនួន ដែល​អាជ្ញាធរ​អាមេរិក​រកឃើញ​ថា បានមក​ស្នាក់នៅ​ទឹកដី​អាមេរិក​ដោយ​ខុសច្បាប់ ខណៈដែល​ប្រតិបត្តិការ​បោសសម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​គ្រប់ទិសទី កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ក្តៅគគុក​ដោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​៕a laos 

​