» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 83 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710559 នាក់

បញ្ជូន​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​នៅសល់តែ​ម្នាក់​ទៅ​ដាក់គុក​នៅ​ខេត្តកណ្តាល​


​ភ្នំពេញ​៖ មេដឹកនាំ​កំពូល​ខ្មែរក្រហម​គឺ លោក ខៀវ សំផន ត្រូវបាន​ផ្ទេរ​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល​ហើយ ដើម្បី​បន្ត​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​(​បន្ទាប់ពី​ទីតាំង​តុលាការ​ត្រូវបាន​ប្រគល​ឲ្យ​កង​ទ​ព័​ជើងគោក​វិញ​)​។ នេះ​បើ​យោងតាម ចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជអាជ្ញា លោកស្រី ជា លាង និង​លោក Fergal Gaynor កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ ទទួលបាន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ការផ្ទេរ​នេះ បានធ្វើ​ឡើង​តាម​សំណើ​របស់​សហ​ព្រះរាជអាជ្ញា សុំ​អនុវត្ត​ទោស​ស្របតាម​វិធាន​១១៣ នៃ​វិធាន​ផ្ទៃក្នុង​។a khieva 

​សូមបញ្ជាក់ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) គឺជា​តុលាការជាតិ​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អាជ្ញាធរ​កម្ពុជា ជា​អ្នកទទួលខុសត្រូវ​ចុងក្រោយ​ចំពោះ​ទោស​ជាប់ពន្ធនាគារ​រប​ស់បុ​គ្គល​ទាំងអស់ ដែល​ត្រូវ​បានសម្រេច​ឱ្យមាន​ពិរុទ្ធភាព និង​ផ្តន្ទាទោស​នៅ អ​.​វ​.​ត​.​ក ឱ្យ​ជាប់ពន្ធនាគារ​តាមច្បាប់​កំណត់​។​

​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការជួយជ្រោមជ្រែង​គ្រប់បែបយ៉ាង​ជូន​សហ​ព្រះរាជអាជ្ញា​។ អនុវត្តតាម​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ សហ​ព្រះរាជអាជ្ញា ក្រោម​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ចាត់វិធានការ​ដើម្បី​ធានាថា លក្ខខណ្ឌ​នៃ​ការឃុំខ្លួន លោក ខៀវ សំផន មាន​លក្ខណៈ​សមរម្យ​សម្រាប់​បុគ្គល​ជា​មនុស្ស​ចាស់ជរា ពិបាក​ចល័ត​ទី និង​មាន​បញ្ហា​សុខភាព​។ ដំណើរការ​ផ្ទេរ បាន​ឆ្លងកាត់​ការពិភាក្សា និង​ក្រោយពី​ទទួលបាន​ការបញ្ជាក់​ធានា​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ព្រមទាំង​ពេល​សហ​ព្រះរាជអាជ្ញា បាន​ចុះ​ពិនិត្យ​ពន្ធនាគារ​ខេត្តកណ្តាល​ជាច្រើនលើក​ច្រើនសា​។ សហ​ព្រះរាជអាជ្ញា​ក៏បាន​ដឹងផង​ដែរ​ថា គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ពន្ធនាគារ​ទូទាំងប្រទេស​កម្ពុជា​ជា​ទៀងទាត់ ក្នុងនោះ​រួមទាំង​ពន្ធនាគារ​ខេត្តកណ្តាល​ផងដែរ​។​

​លោក ខៀវ សំផន បាន​កាន់​មុខតំណែង​ជាន់ខ្ពស់​ក្នុង​មុខនាទី​ជាច្រើន​ខុសៗ​គ្នា​នៅក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា (​ប​.​ក​.​ក​) ឬ «​របប​ខ្មែរក្រហម​» និង​នៅក្នុង​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​។ មុខនាទី​លេចធ្លោ​ជាងគេ​ក្នុង​មុខនាទី​ជា​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​លោក ខៀវ សំផន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៧ យកទៅ​ឃុំខ្លួន​ក្រោម​សមត្ថកិច្ច​នៃ​សហ​ចៅក្រម​ស៊ើបអង្កេត ចំពោះ​បទ​ចោទ​ចូលរួម​ក្នុង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​របប​ខ្មែរក្រហម​។ ក្រោយ​ការស៊ើបអង្កេត​ពេញលេញ សហ​ចៅក្រម​ស៊ើបអង្កេត បានសម្រេច​បញ្ជូនទៅ​ជំនុំជម្រះ​ជម្រះ​។ ក្រោយ​ពិនិត្យឃើញ​ស្ថាន​ទម្ងន់​បទឧក្រិដ្ឋ ដែល​បាន​ប្រព្រឹត្តឡើង និង​វ័យចាស់​ជរា​របស់​ជន​ជាប់ចោទ ការចោទប្រកាន់​លើ លោក នួន ជា និង លោក ខៀវ សំផន ត្រូវបាន​បំបែក​ជា​ពីរ​ការជំនុំជម្រះ​ពីរ​ដោយឡែក​ពីគ្នា​។​

​ការកាត់ក្តី​វគ្គ​ដំបូង​ក្នុង​សំណុំរឿង ០០២/០១ បានចាប់ផ្តើម​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១១ និង​បានបញ្ចប់​កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។ អង្គជំនុំជម្រះ​សាលាដំបូង​បានចេញ​សាលក្រម​កាលពី​ខែសីហា ឆ្នាំ​២០១៤ ដោយ​សម្រេច​ឱ្យ​លោក នួន ជា និង​លោក ខៀវ សំផន មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ក្រោម​បទ​ធ្វើទុក្ខបុកម្នេញ មនុស្សឃាត និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល​ការជម្លៀស​ប្រជាជន​ស៊ីវិល​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេងទៀត​។ ជនជាប់ចោទ​ទាំងពីរ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ដោយសារ​តួនាទី​របស់​ពួកគេ​នៅក្នុង​ឧក្រិដ្ឋកម្ម​ទាំងនេះ​។ នៅក្នុង​ដំណើរការ​បណ្តឹងសាទុក្ខ ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​ត​ម្ក​ល់​កាលពី ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​ការជំនុំជម្រះ​វគ្គ​ទី​២ ក្នុង​សំណុំរឿង ០០២/០២ បានចាប់ផ្តើម​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​បានបញ្ចប់​កាលពី​ខែកក្កដា ឆ្នាំ​២០១៧​។ អង្គជំនុំជម្រះ​សាលាដំបូង​បានចេញ​សាលក្រម​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សម្រេច​ឱ្យ​លោក នួន ជា និង​លោក ខៀវ សំផន មាន​ពិរុទ្ធភាព​ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ចំពោះ​សកម្មភាព​នានា ក្នុងនោះ​រួមមាន​ការ​ធ្វើទុក្ខបុកម្នេញ ការដាក់​ឱ្យទៅជា​ទាសករ ការឃុំ​ឃាំង អំពើ​អមនុស្សធម៌ អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការរំលោភ​សេពសន្ថវៈ ការធ្វើ​ទារុណកម្ម អំពើ​មនុស្សឃាត ការសម្លាប់​រង្គាល និង​ការបាត់​ខ្លួន​ដោយ​បង្ខំ​។​

​ជនជាប់ចោទ​ទាំងពីរ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​ការជំនុំជម្រះ​វគ្គ​ទី​ពីរ​។ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ អង្គជំនុំជម្រះ​តុលាការ​កំពូល បានសម្រេច​តម្កល់​ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត​ដដែល​។ (​នួន ជា បានទទួល​មរណភាព​នៅក្នុង​ខែសីហា ឆ្នាំ​២០១៩ ដែល​នាំ​ដល់​ការបញ្ចប់​នីតិវិធី​ចំពោះ​រូបគាត់​)​។​

​ការជំនុំជម្រះ​លើ​សំណុំរឿង​០០២ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន បានធ្វើការ​វិន្និច្ឆ័យ​យ៉ាង​យុត្តិធម៌ និង​ហ្ម​ត​ចត់​ចំពោះ​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​ពួកគេ ដែល​បាន​បង្ក​ឱ្យ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​រងទុក្ខវេទនា​។ ការ​ជ​នុំ​ជម្រះ​នេះ​បាន​ធ្វើឡើង​រយៈពេល​ជាង ៥០០​ថ្ងៃ ដោយ​បូក​បញ្ចូល​ទាំង​ដំណាក់​ការជំនុំជម្រះ​នៅ​សាលាដំបូង និង​ដំណើរការ​បណ្តឹងសាទុក្ខ និង​បាន​ស្តាប់​សក្ខីកម្ម​សាក្សី ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកជំនាញ​ចំនួន​២៨០​នាក់​។ ជនរងគ្រោះ​ជាច្រើន​មានឱកាស​តទល់​ជាមួយ ជនជាប់ចោទ​ទាំងពីរ​នាក់​ក្នុងអំឡុងពេល​ដំណើរការ​ជំនុំជម្រះ ហើយ​រាប់ពាន់នាក់​ទៀត​អាច​ចូលរួម​ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី និង​បាន​រៀបរាប់​រឿងរ៉ាវ​របស់​ពួកគេ​។ ប្រជាជន​កម្ពុជា​ចំនួន​ជាង ២០​ម៉ឺន​នាក់ បាន​ចូលរួម​សវនាការ​ជំនុំជម្រះ​នៅ​សាលាដំបូង​ដោយផ្ទាល់ និង​បានឃើញ និង​ស្តាប់​សក្ខីកម្ម របស់​ជនរងគ្រោះ ជនដៃដល់ និង​អ្នកជំនាញ​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កាប់សម្លាប់​ប្រជាជន​កម្ពុជា​។​

​ការជំនុំជម្រះ​លើ​សំណុំរឿង ០០២ តំណាង​នូវ​ការផ្តន្ទាទោស​លើ​របប​ឃោរឃៅ​បំផុត​មួយ​នេះ បន្ទាប់ពី​ការកាត់ក្តី​មេដឹកនាំ​ណា​ហ្ស៊ី​នៅ​តុលាការ​នូ​រ៉​ម​ប៊ឺ​ក​(​ប្រទេស​អាល្លឺម៉ង់​) នៅក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ ដំណើរការ​នីតិវិធី​នេះ​បាន​នាំមក​នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​រាប់លាន​នាក់​។ ការជំនុំជម្រះ​ក្តី​នេះ បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ដំណើរការ​រក្សា​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ​យង់ឃ្នង ដែល​បាន​ប្រព្រឹត្តឡើង​ដោយ​មេដឹកនាំ​ខ្មែរក្រហម និង​បានធ្វើឱ្យ​សាធារណជន​យល់ដឹង​អំពី​របៀប​ដែល​សម័យ​សោកនាដកម្ម​នោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​បានកើត​ឡើង​៕a khieva1