» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10165 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700336 នាក់

កម្ពុជា​ប្រកាស​ទទួល​ហ្វឹកហ្វឺន​ទា​ហ៊ាន​អ៊ុយ​ក្រែ​ន​រាវរក​មីន​

​ភ្នំពេញ​៖ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានសម្រេច​បញ្ជូន​មន្ត្រី​ជំនាញ​សកម្មភាព​មីន​របស់ខ្លួន មក​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ហ្វឹកហ្វឺន​ពី​ជំនាញ​បោសសំអាត​គ្រាប់មីន​ពី​កម្ពុជា​។ សេចក្តីប្រកាស​ព័ត៌មាន របស់​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កម្ចាត់មីន​កម្ពុ​ជា (CMAC) ចេញ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ការសិក្សា និង​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​មន្ត្រី​អ៊ុយ​ក្រែ​ន​នេះ គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។a min uy

សកម្មភាព​មីន​មនុស្សធម៌​លើ​វិស័យ​ដោះមីន​នេះ កើតចេញពី​ការប្តេជ្ញាចិត្ត​រួមគ្នា​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Kishida Fumio ក្នុងជំនួប​ទ្វេភាគី ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​​សេចក្តីប្រកាស​ព័ត៌មាន​របស់ CMAC បាន​បញ្ជាក់ថា ផលប៉ះពាល់​នៃ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ លើ​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​បណ្តាលឱ្យមាន​ជន​ស៊ីវិល​ស្លាប់បាត់​បង់ជីវិត និង​កំពុង​ក្លាយជា​ឧបសគ្គ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​ទាមទារ ឱ្យមាន​ការតស៊ូ និង​ការអត់ធ្មត់ ដោយ​ត្រូវការ​ពេលវេលា​យូរ ដើម្បី​សុវត្ថិភាព និង​ស្តារ​ជីវភាព​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​កម្ពុជា ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ទស្សវត្សរ៍ ដែល​បាន​បន្សល់ទុក​នូវ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រាប់លាន​គ្រាប់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​។ ដោយសារតែ​បទពិសោធន៍ និង​ការឈឺចាប់​នៃ​ផលប៉ះពាល់​ដោយសារ​សង្គ្រាម ដែល​បន្សល់ទុក​នូវ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រាប់លាន​គ្រាប់​នេះហើយ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ចាត់ទុក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សកម្មភាព​មីន ជា​សកម្មភាព​មនុស្សធម៌ មាន​សារៈសំខាន់​សម្រាប់​ជួយ​ដល់​ប្រទេស និង​ប្រជាជន​អ៊ុយ​ក្រែ​ន ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម ដូច​កម្ពុជា​កាលពី​ជាង ៣០​ឆ្នាំមុន​ដែរ​។​

​សូមជម្រាបថា មន្ត្រី​ជំនាញ​សកម្មភាព​មីន​របស់​អ៊ុយ​ក្រែ​ន​ចំនួន​ប្រមាណ ១៥​រូប នឹងត្រូវ​ចាប់ផ្តើម​ហ្វឹកហ្វឺន​ជំនាញ​ដោះមីន រយៈពេល​ពេញ​មួយ​សប្តាហ៍ នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២៣ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កម្ចាត់មីន​របស់ CMAC ក្នុង​ខេត្តកំពង់ឆ្នាំង និង​ធ្វើ​ទស្សនកិច្ច តាម​ការដ្ឋាន​ដោះមីន នៅ​ខេត្តបាត់ដំបង និង​សៀមរាប​ជាដើម​។​​សម្រាប់​ការហ្វឹកហ្វឺន​ជំនាញ​ដោះមីន ដល់​សិក្ខាកាម​អន្តរជាតិ​នេះ មិនមែនជា​លើក​ទី​១ សម្រាប់​មន្ត្រី​អ៊ុយ​ក្រែ​ន​ទេ កន្លងមក​ដោយមាន​កា​រ​គាំទ្រ​ដោយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន អង្គភាព CMAC ធ្លាប់បាន​ហ្វឹកហ្វឺន​ការដោះមីន ដល់​ប្រទេស​ជាច្រើន​ដូចជា កូ​ឡុំ​ប៊ី​, អ៉ី​រ៉ា​ក់​, អង់​ហ្គោ​ឡា និង​ឡាវ​ជាដើម​។

សូមបញ្ជាក់ថាកាលពីដើមខែធ្នូឆ្នាំ២០២២លោក ហេង រតនា  ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់កាសែតថា ខាង CMAC កំពុងតែសម្របសម្រួលវគ្គហ្វឹកហ្វឺនពេលខាងមុខនេះ ដោយមានការសហការជាមួយប្រទេសជប៉ុន និងអ៊ុយក្រែន។ បើតាមលោក ហេង រតនា វគ្គហ្វឹកហ្វឺននៅខែមករាខាងមុខ គឺខាង CMAC នឹងផ្តោតសំខាន់ទៅលើការប្រើប្រាស់ឧបករណ៍ស្វែងរកមីន ដល់មន្ត្រីអ៊ុយក្រែនទាំង១៥រូប។ចំពោះការណ៍ដែលកម្ពុជានឹងបញ្ជូលអ្នកជំនាញដោះមីនដល់មន្ត្រីអ៊ុយក្រែន នៅប្រទេសប៉ូឡូញ នៅខែមេសាវិញ លោក ហេង រតនា បញ្ជាក់ថា CMAC នឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ពី៥ទៅ៦នាក់ប៉ុណ្ណោះ ដើម្បីផ្តល់វគ្គហ្វឹកហ្វឺនប្រើប្រាស់ឧបករណ៍រាវរកមីន ដល់អ្នកដោះមីនអ៊ុយក្រែនបន្ថែមទៀត។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអះអាងជាថ្មីថា ការផ្តល់វគ្គហ្វឹកហ្វឺននេះ គឺជាការផ្តល់បែបមនុស្សធម៌ មិនមែនជាការណ៍ដែលកម្ពុជាបញ្ជូនមន្ត្រីរបស់ខ្លួនទៅជួយច្បាំងអ៊ុយក្រែនឡើយ។ បើតាមលោក ហេង រតនា មន្ត្រីCMAC ជាមន្ត្រីស៊ីវិល មិនមែនជាកងកម្លាំងប្រដាប់អាវុធ ហើយបេសកកម្មរបស់CMACពេលនេះ ធ្វើឡើងក្នុងគោលការណ៍មនុស្សធម៌ ដើម្បីដោះមីនឲ្យអ៊ុយក្រែន។a min uy a min uy1 

​