» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5854 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065309 នាក់

ចៅហ្វាយខេត្ត​កំពង់ចាម​ត្រជាក់​ល្ហឹម​ជាមួយ​មេអាប៉ោង​ឈ្មោះ​វ៉ាន់​


​ខេត្តកំពង់ចាម ៖ ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង នៅក្នុង​ចំការ​ស្វាយចន្ទី​ស្ថិត​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់ សៀម ខេត្តកំពង់ចាម​បើក​លេង​ជា​រៀងរាល់ថ្ងៃ​បែ​ជា​អាជ្ញាធរ សមត្ថកិច្ច​មិនមាន​វិធានការ​ចុះបង្ក្រាប​ទាល់តែសោះ​នៅតែ​បណ្ដែត​បណ្ដោយអោយ​មានកា​រ​ជួបជុំគ្នា​លេង​យ៉ាង​គឃ្លើន​។ បើតាម​ប្រភព​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ទីតាំង​ល្បែង​សុ​ី​សង​មួយកន្លែង​នេះ​បើក​លេង​ជា​រៀងរាល់ថ្ងៃ​ពោលគឺ​(​ដុះ​ស្លែរ​) តែ ម្ដង តែ​ហាក់បីដូចជា​មិន​រំខាន​ដល់​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ក៏​ដូច ជា​ថ្នាក់ដឹកនាំ​ខេត្ត កំពង់ចាម​សោះ ។​a kok cham 

​ប្រជាពលរដ្ឋ​ដា ក់​ការ សង្ស័យថា​ទីតាំង​ល្បែង ស៊ីសង​នេះ ប្រហែល​ជាមាន​ភ្លើង​ខៀវ​ពី​អ្នកមានអំណាច និង​ឥទ្ធិពល​ខ្លាំង​ហើយ​មើលទៅ​បានជា​បើក​ដំណើរការ​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​បែបនេះ ។ ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា​ទីតាំង​ល្បែង​ស៊ី សង​នេះ គឺជា​របស់​ឈ្មោះ វ៉ាន់ បាន​គៀងគរ​ក្រុម​អ្នកញៀន​ល្បែង​មកលេង​ជា​រៀងរាល់ថ្ងៃ ឥត​ល្ហែ ។ ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ខាងលើ​បាន​សំដែង​នូវ​ការព្រួយបារម្ភ ពី​បញ្ហា​សេចក្តីសុខ សុវត្ថិភាព​ក្នុងការ​រស់នៅ​របស់​ពួក គាត់ ព្រោះ​ថាបើ​ទីតាំង​ណា មាន​បើក​លេង ល្បែងស៊ីសង​ហើយ​ទីតាំង​នោះ​មិនយូរ​ទេ​នឹង​អាច​កើតមាន​អំពើចោរកម្ម​ផ្សេងៗ ជាក់​ជាមិនខាន ព្រោះ​បន ល្បែង​ជា​ប្រភព​នៃ​អំពើចោរកម្ម ។

ប្រជាពលរដ្ឋ ស្មើ​សុំ​លោក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម សូមមេត្តា​មាន​វិធានការ​ទប់ ស្កាត់ និង​បង្ក្រាប​ដល់​ក្រុម​ញៀន​ល្បែង​ទាំង នេះ​ផង ដើម្បី​រក្សា​ការ ពារ​ភូមិ ឃុំ​មាន​សុវត្ថិ ភាព​ជូន​ដល់​ពលរដ្ឋ ។ ប៉ុន្តែ​មកដល់ពេលនេះ គេ​ពុំ​ឃើញ​មុខ សម​ត្ត្ថ កិច្ច​និង​អាជ្ញាធរ​មូល ដ្ឋា​ន ចុះទៅ​ប​ង្ក្ត​្រាប នៅ ឡើយ​ទេ ព្រោះ បុគ្គល ឈ្មោះ វ៉ាន់ នេះ​អាចមាន ខ្នងបង្អែក​រឹងមាំ ទើប​សមត្ថកិច្ច​ល្មមៗ មិន​ហ៊ាន​ក្បែរ ។ ដូច្នេះ ចាំមើល ថា​តើ​លោក អ៊ុន ចាន់​ដា ចៅហ្វាយ ខេត្តកំពង់ចាម នៅ​ត្រ ជាក់​ល្ហឹម​រហូត​ឬ ៕ ដោយ​: សុផល​Tel:086911920a kok cham1 a kok cham2 a kok cham3 a kok cham4