» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7294 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985985 នាក់

 មន្ទីរ បរិស្ថានខេត្តកោះកុងនិងក្រសួង បរិស្ថាន  ចេញលិខិតផ្កោលទាសចំពោះអ្នករំលោភបំពាន ចាក់លុបដីព្រៃ កោងកាង និងព្រៃលិចទឹកតែមិនទាន់ប្តឹង?

 

ខេត្ត កោះកុង ៖ក្រសួងបរិស្ថានទើបចេញលិខិតថ្កោលទោសមួយចំពោះបុគ្គលដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ក្រសួងបរិស្ថានថាសកម្មភាពនេះជាអំពើខុសច្បាប់។បើចឹងគេមិនដឹងថាតើក្រសួងបរិស្ថានប្តឹងដែរឬគ្រាន់តែថ្កោលទោសនោះទេ?។a invire srae ambil1 

 

យ៉ាងណាគេត្រូវចាំមើលថាតើ លោក អាងទី មេឃុំ ជីខក្រោម និងបក្សពួក ដែល ឃុបឃិតជាមួយ ចាក់ដីលុបព្រៃ កោងកាង និងព្រៃលិចទឹក ស្ថិតនៅក្នុង ភូមិ តា បែន ឃុំ ជីខក្រោម ស្រុកស្រែអំបិល ខេត្ត កោះកុងនោះមានការទទួលខុសត្រូវឬអត់?។ ព្រោះលោក មេឃុំ បានអះអាង ថា ដីដែលចាក់រំលោភយកហើយក្រសួងបរិស្ថានថ្កោលទោសជារបស់ប្អូន លោក នៅទីក្រុងភ្នំពេញ។ចំណែក ម្ចាស់គ្រឿងចក្រ បានអះអាង ថា លោក អាងទី ជាអ្នករៀបចំ ឲ្យចាក់ដី ព្រៃ កោងកាង ហ៊ូព័ទ្ធ ធ្វើជាកសិទ្ធ ផ្ទាល់ខ្លួន របស់ និង បងប្អូន បក្សពួកផងដែរ។

ប្រសិនបើ មន្ទីរ បរិស្ថាន ខេត្ត កោះកុង ចេញច្បាប់ នេះហើយមាន ប្រសិទ្ធភាពនោះ ព្រៃ កោងកាង និងព្រៃលិច មុខជានៅ គង់វង្ស រហូត មកមាន អ្នកណា ហ៊ានរំលោភបំពានឡើយ។ គ្រាន់តែតែ ឃើញ ច្បាប់នេះ អ្នក តូច អ្នកធំ អ្នកមាន អំណាច លែងហ៊ាន ក្អក ក្រហែម ខ្លាចដាច់ខ្យល់ ខ្លួន ឯង។

នៅក្នុង រឿងនេះ ដែរ ក្រុមការងារ អង្គភាព អ្នកសារព័ត៌មាន យើង សូម សសើរ ចំពោះ លោក ប្រធាន មន្ទីរ បរិស្ថាន ខេត្ត កោះកុង ពិសេស ក្រសួងបរិស្ថាន ដែលបានចេញ លិខិតផ្កោលទោស បុគ្គល និង បក្សពួក លោក មេឃុំ ជីខក្រោម ។មន្ទីរ បរិស្ថានខេត្តកោះកុង និងក្រសួង បរិស្ថានពិតជាធ្វើការងារ បានល្អប្រសើរ ក្នុងការចេញលិខិតនេះ។

មហាជន កំពុងរងចាំ មើល មន្ទីរ បរិស្ថានខេត្ត កោះកុង ចំណាយការ លើរឿងនេះ។ប្រសិនបើ មន្ទីរបរិស្ថាន ខេត្ត កោះកុង ផាកពិន័យ ចំពោះ លោក មេឃុំ រូបនេះបាន រួមជាមួយ បក្សពួក បាន ក្រុមការងារ អ្នកសារព័ត៌មាន ដែលនៅ ខេត្ត កោះកុង ធ្វើការងារ ជូន មន្ទីរ បរិស្ថានខេត្តកោះកុង ដោយ ក្តីស្រឡាញ់ និងយក បេះដូង មកបំរើ មន្ទីរ បរិស្ថាន ក្នុងនាម ក្រុមយើង ដើរយក ព័ត៌មាន ជូន មន្ទីរបរិស្ថាន ដោយមិន គិត កម្រៃ មួយកាក់មួយសេន នោះទេ។

 

ក្រៅពីថ្កោលទោសដោយមិនប្រកាសប្តឹងខាងក្រសួងបរិស្ថានក៏ បានព្រលែងកូនក្តាមថ្មជាង២០០គីឡូក្រាមចូលទៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រាមក្រសោប និងបឹងកាឆាង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល និងលើកកម្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងឱ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា ការអភិរក្សធនធានជលផលមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ទើបមានការលែងក្តាមទាំងនេះចូលទៅព្រៃកោងកាងដែលជាជម្រករបស់ពួកវា។

ចំណែកលោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ចាត់ទុកការលែងកូនក្តាម និងពូជក្តាមថ្មនេះជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខ ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរ និងបន្សាំការប្រែប្រួលអាកាសធាតុផងដែរ៕a envire srae ambil a invire koh a invire koh1 a invire koh4 a invire srae ambil