» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8189 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698360 នាក់

ចាំមើល​ថា​តើ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​រកឃើញ​មន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ជាប់​ចំណង​អត់​?


​ខេត្ត​ព្រះសីហនុ​៖ ក្រុម​អ្នកឃ្លាំមើល​នៃ​អង្គ​ការមិន​មែ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​មើលថា​តើ លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អាច​រកឃើញ​និង​ផ្តន្ទាទោស​ម​ន្ត្រិ​ប៉េអឹម​ដែល​ប្រើ​ហឹ​ង្សា​លើ​ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី​ទាំង​ដៃ​ជាប់​ចំណង​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​វត្ត​អូរត្រេះ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់​អត់​?​។ pm sao sokha1 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ មាន​បណ្តាញ​សង្គម​មួយចំនួន បាន​បង្ហោះ​វីដេអូ​ឃ្លី​ប ដែល​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព របស់​មន្ត្រី​កងរាជអាវុធហត្ថ ឬ​ប៉េអឹម​ខេត្ត​ព្រះសីហនុស៊ីឈ្នួលម្ចាស់ដីឈ្នះក្តីបាន ចាប់​ប្រជាពលរដ្ឋ​ចងស្លាបសេក រួច​យក​ជើង​ជាន់​ធាក់​ពីលើ​ឲ្យ​ដេក​ពោប​ក្រាប​ដល់​ដី​យ៉ាង​ហឹ​ង្សា​នោះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រុម​អ្នកសារព័ត៌មាន បាន​យកទៅ​បង្ហោះ ឬ​យកទៅ​ចុះផ្សាយ​នៅតាម​គេហទំព័រ​មួយចំនួន​។​

​រូប​វីដេអូ​ឃ្លី​ប​នោះ បន្ទាប់ពី​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ព័ត៌មាន​មួយចំនួន បានធ្វើ​ឲ្យ​មានមតិ​រិះគន់​យ៉ាងខ្លាំង ពី​សាធារណជន​ទូទៅ និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​មួយចំនួន​…​។​

សកម្ម​ភាពចុះ​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ប្រភពពី​កម្លាំង​សមត្ថកិច្ច​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់ ក៏មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើនជាង ៣០០​នាក់ ក្រោម​ការដឹកនាំ​បញ្ជា ដោយ លោក សៀង សុខ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​សាលដីកា ចូល​ជា​ស្ថាពរ​លេខ ៣៤៨ “​ឈ​” ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។​ឯ​ប្រជាពលរដ្ឋ​តវ៉ា​មាន​ប្រមាណ​២០០​នាក់​ប៉ុន​ណោះគ្មានកាំភ្លើងអីទេមានតែដំបងដបសាំងតែប៉ុណ្ណោះ​។​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​កម្លាំង​សមត្ថកិច្ច​បាន​ប៉ះទង្គិច​គ្នា ជាមួយ​ប្រជាពលរដ្ឋ​នោះ គឺ​បាន​បណ្តាល​ឲ្យ​របួស​សមត្ថកិច្ច​មួយចំនួន​ផង ទើប​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើងលើ​ប្រមាណ​២០​គ្រាប់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រត់​បុក​គ្នា​របួស និង​ឃើញ​បុរស់​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​។​

​ភ្លាមៗ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច បាន​បំបែកហ្វូង​ប្រមូលផ្តុំ​គ្នា​តវ៉ា​រួចហើយ ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ខ្នោះដៃ និង​ចងស្លាបសេក នៅត្រង់ចំណុច​ទីតាំង​កន្លែងកើតហេតុ​។ ក្នុងនោះ​ឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវ​គ្រាប់កាំភ្លើង​បាន​ដេក​ដួល​នៅលើ​ដី​ទាំង​ដៃ​ទាំ​ពីរ ជាប់​ចំណង ហើយ​បាន​ដង្ហោយ​រក​គ្រូពេទ្យ​ឲ្យ​មកជួយ​សង្គ្រោះ​ក្នុង​សំឡេង​ខ្សាវៗ​តែ​សម​ត្ត​កិច្ច​ធើ​មិនដឹង​។ ក្រោយមកទើប​ឃើញ​មាន​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានមក​ដឹកយក​អ្នករបួស​ចំនួន​ពីរ​នាក់ ទៅ​ព្យាបាល ឬ​សង្គ្រោះ​។​

​ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​ជនបង្ក ផ្សេងទៀត ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ចំនួន​៤​នាក់ ដោយបាន​នាំយកទៅ​សាកសួរ និង​ធ្វើ​ការអប់រំ ណែនាំ រួច​ក៏បាន​ដោះលែង​ឲ្យ​ទៅ​លំនៅដ្ឋាន​រៀងៗ​វិញ​ដោយមានលក្ខ័ខណ្ឌ័។ ចំពោះ​ពលរដ្ឋ​ម្នាក់ ដែល​រងរបួស​ស្រាល ក៏បាន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​បាន​វិល​ទៅផ្ទះ​វិញ​ដោយ​ខ្លួនឯង​។ រីឯ​អ្នករងរបួស​ធ្ងន់​ឈ្មោះ ពៅ សា​រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវបាន​រថយន្ត​ពេទ្យ​នាំយកទៅ​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដោយ​ក្រុមគ្រូពេទ្យ​បាន​វះ​យក​ក្បាល​គ្រាប់ ដែល​បៀម​ចេញពី​ក្នុង​ខ្លួន​រួចហើយ​មាន​ចៅហ្វាយខេត្ត​ព្រះសីហនុ​លោក​យន្ត​ម៊ី​ន​ទៅ​សួ​សុខទុក្ខ​ដែរ​។​

​សូមបញ្ជាក់ថា​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខានោះ​គណៈកម្មការ​ចំពោះ​កិច្ចរបស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺមាន​សមាសភាព​ចំនួន​០៦​រូប ក្នុងនោះ​មាន​ប្រធាន​មួយរូប និង​សមាជិក​ចំនួន​០៥​រូប​។ គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដឹកនាំ​ដោយ​លោក សៅ ចន្ទ​គ្រឹ​ស្នា នាយការិយាល័យ​អធិការកិច្ច​ស្តីទី ដឹកនាំ​ចុះ​ធ្វើ​អធិការកិច្ច​បាតុភាព​ដែល​បាន​កើតឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​តែគេមិនសង្ឃឹមបានការអីទេ។

សូមបញ្ជាក់ថា​អំ​ពោះ​ហឹ​ង្សា​ដែល​ប៉េអឹម​ខេត្ត​ព្រ​ះសីហនុ​បង្កឡើងដើម្បីយកដីឲ្យអ្នកមានអំណាច​គឺ​ចំ​ពេលដែល​គណៈកម្មាធិកា​រ​សិទ្ធមនុស្ស​កម្ពុជា​ដឹកនាំ​ដោយ​លោក​កែវ​រ៉េមី​ដឹ​ទៅ​ឆ្លើយបំភ្លឺ​អំពី​បញ្ហា​សិទ្ធមនុស្ស​នៅ​ប្រទេស​ស្វិ​ស​៕a land siha pm a land si a land si1 

​