» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5107 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695278 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើក​រឿង បញ្ជូន​អេ​កាឡា​ភាណ​យ ទៅ​ឲ្យ​សមត្ថកិច្ច​ថៃ តែ​មិន​និយាយ​មនុស្ស​ពាក់​ព​ន្ធ័​


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា ការបញ្ជូន​ឃាតក​(​អេ​កា​ឡាក់​ភាណ​យ​)​សម្លាប់ លោក លិ​ម គិ​ម​យ៉ា ទៅ​សមត្ថកិច្ច​ថៃ កាលពីពេល​ថ្មីៗ​នេះ គឺជា​ការបញ្ជាក់​ភាព​ស្អាតស្អំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​a manet veteran1 

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុងភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​អំពី​មូល​ហេតុដែល​សមត្ថកិច្ច​កម្ពុជា បញ្ជូន​ជនសង្ស័យ​ឱ្យទៅ​ប្រទេស​ថៃ​ថា​៖«​ខ្ញុំ​សួរថា តើ​រដ្ឋាភិបាល​ល្ងង់​ដល់​ថ្នាក់​ហ្នឹង ល្ងង់​រឿង​អី បើ​រដ្ឋាភិបាល​អ្នកចាត់ចែង អ្នក​នៅ​ពីក្រោយ​ឃាតកម្ម ចាំបាច់​ចាប់​ឃាតក​បញ្ជូនទៅឱ្យ​ថៃ​ស៊ើប​ធ្វើ​អ្វី​?»​។​

​សូមបញ្ជាក់ថា​បុរស​ជា​ឃាតក​ដែល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​លើក​និយាយ​គឺជា​ជនជាតិ​ថៃ ឈ្មោះ អេ​កា​ឡាក់ ភាណ​យ (Ekkalak Pheanou) ដែល​ធ្វើឃាត លោក លិ​ម គិ​ម​យ៉ា អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ត្រូវបាន​សម​ត្ត្ត​កិច្ច​ថៃ​តាម​ស្អិត​ពេល​រត់​ចូលមក​ទឹកដី​កម្ពុជា​ហើយ​ត្រូវបាន​ចាប់​ខ្លន​នៅតាម​ផ្លូវ​ស្រុក​មោ់ង​បាត់ដំបង​នា​ថ្ងៃទី​៨​មករា​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា ប្រគល់ឱ្យ​សមត្ថកិច្ច​ថៃ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០២៥ ដើម្បី​បន្ត​នីតិវិធី ។ ការចាត់​បញ្ជូន​ជនសង្ស័យ​នេះ ធ្វើឡើង​ទៅតាម​ការស្នើសុំ​របស់​ភាគី​ថៃ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​ធិបតី​បាន​រិះគន់ថា លោក សម រ​ង្ស៉ី ដែល​មួយថ្ងៃ​មួយថ្ងៃ​បំផុសបំផុល​តែ​រឿង​ឱ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​សម្តេច​បាន​លើកឡើងថា ចំពោះ​ករណី លោក លិ​ម គិ​ម​យ៉ា គឺ​លោក សម រ​ង្ស៉ី បាន​ដើរតួ​ជា​តុលាការ​កំពូល កាត់ទោស​រួច​បាត់ទៅហើយ​ថា រដ្ឋាភិបាល​ជា​អ្នក​ធ្វើឃាត​?​។​​សម្តេច​បវរ​ធិបតី បាន​អះអាងថា រាជរដ្ឋាភិបាល មិន​គាំទ្រ​ឱ្យមាន​ការបាញ់ប្រហារ​ដូច​ករណី លោក លិ​ម គិ​ម​យ៉ា​នោះទេ​។ សម្តេច​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ​សព​។ សម្តេច​បានស្នើ​ដល់​អ្នកនយោបាយ​ទាំងអស់​កុំ​យក​ឃាត​កម្មនេះ ធ្វើជា​អាជីវកម្ម ដើម្បី​កេងចំណេញ​នយោបាយ​លើ​សព ដូច​ធ្លាប់ធ្វើ​កន្លងទៅ​។​

​សម្តេច​បាន​លើកឡើងថា បញ្ហា​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​រឿង​ទើបនឹង​ចាប់ផ្តើម មិនទាន់​ស៊ើបអង្កេត​ផង ក៏ត្រូវ​បាន​គេ​ចោទប្រកាន់​ទម្លាក់កំហុស​រួចទៅហើយ ព្រមទាំង​បិទផ្លូវ​តវ៉ា​ថែមទៀត​។​​សម្តេច​បានបញ្ជាក់​បន្ថែម​ថា «​តើ​ចាំបាច់​ល្ងង់​ទេ ប្រសិនបើ​ខ្លួន​ជា​អ្នករៀបចំ​ផែនការ ចាំបាច់​មានការ​ឃាត់ខ្លួន​ជនដៃដល់​ហើយ​បញ្ជូនទៅឱ្យ​ថៃ យើង​អាច​លាក់ទុក ឬមួយ​ក៏​មិនបាច់​បញ្ជូនទៅ​ទេ ស៊ើប​ខ្លួនឯង​ទៅ​។ តែ​ដើម្បី​ភាព​ស្អាតស្អំ ដើម្បី​តម្លាភាព យើង​ក៏​បញ្ជូនទៅឱ្យ​ថៃ ឱ្យគេ​ស្រាវជ្រាវ​ទៅ ហើយ​ឱ្យ​យើង​ដឹងផង​ថា លទ្ធផល​យ៉ាងម៉េច ព្រោះ​រដ្ឋាភិបាល​កម្ពុជា ក៏​ចង់ដឹង​ដែរ​រឿង​អី ព្រោះ​ដើម្បី​រក្សា​ភាព​ស្អាតស្អំ​របស់​យើង យើង​មិនបាន​ពាក់ព័ន្ធ តែ​គេ​ចោទ​យើង បើ​យើង​ធ្វើ​ខ្លួនឯង​ទោះជា​សុក្រឹត​យ៉ាងណា​ក៏​គេ​ចោទ​យើង​ដែរ អីចឹង​ឱ្យ​ថៃ​ធ្វើទៅ ឥឡូវ​ធ្វើ​មិន​ដូច​ចិត្ត​គេៗ​ជេរ​ដោយ​ទាំង​ថៃ​ទៀត​»​។​

​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ លិ​ម គិ​ម​យ៉ា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥១ ជនជាតិខ្មែរ សញ្ជាតិ​បារាំង បង្កឡើង​ខ្មាន់កាំភ្លើង កាលពី​វេលា​ម៉ោង ១៧:៤៥​នាទី ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ ១៣​ហាង សង្កាត់​ប៊ូ​រិ​ន និ​វេទ​វិហារ ខណ្ឌ​ព្រះ​នគរ ទីក្រុង​បាងកក ប្រទេស​ថៃ​។ ជនរងគ្រោះ បានធ្វើ​ដំណើរ​ដោយ​រថយន្ត​ទៅកាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ជនសង្ស័យ​ជា​ឃាតក​មានឈ្មោះ Ekkalak Pheanoi ជា​ជនជាតិ​ថៃ កើត​ឆ្នាំ​១៩៨៣ ជា​អតីត​នាវិក​យោធា ស្នាក់នៅ ផ្ទះ​លេខ ៩៩៩ ផ្លូវ​សាប់​វុ​ធ សង្កាត់​បាង​ណា​នឿ ខណ្ឌ​បាង​ណា ទីក្រុង​បាងកក​។​សូមបញ្ជាក់ថា​ក្រៅពី​ឈ្មោះ​ឯកា​ឡាក​ភាណ​យ​ជនជាតិ​ថៃ​ដែលជា​ជនដៃដល់​បាញ់សម្លាប់​ស​ម​ត្ត​កិច្ច​ថៃ​បាន​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា​ពាក់​ព​ន្ធ័​២​នាក់​ទៀត​ជា​ជនជាតិខ្មែរ​គឺ​ទី​១​ឈ្មោះ​ពេជ្រ​(​គឹម​ស្រិ​ន​)​ដែល​ធ្វើដំណើរ​ជាមួយ​ជនរងគ្រោះ​តាម​ឡាន​ពី​សៀមរាប​ទៅដល់​បាងកក​ទីកន្លែង​កើតហេតុ​ហើយ​បាន​ឡើង​ឡើង​យន្ត​ហើយ​មក​ស្រុក​ខ្មែរ​វិញ​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​៧​មករា​ដដែល​។​

ឈ្មោះ​ពេជ្រ​កឹម​ស្រិ​ន​នេះ​មាន​តួនាទី​ជា​អនុប្រធាន​ផ្សារកណ្តាល​និង​ជាប់សាច់​ឈាម់​ជាមួយ​ឯកឧត្តម​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​មាន​ថា​នៈ​ស្មោះ​ទេសរដ្ឋមន្ត្រី​។​​ជនសង្ស័យ​ទី​២​ដែល​ជាប់​ឈ្មោះ​ជា​អ្នកចេញលុយ​មានឈ្មោះ​លី​រតនៈ​រស្មី​ដែលជា​មេខ្លោង​ពលករ​នៅ​ថៃ​ធ្លាប់​ចេញចូល​ស្រុកថៃ​ជាង​១០០​ដង​។​ជននេះ​មានឈ្មោះ​ថៃ​ថា​ស៊ុម​វ៉ាងបាំរ៉ុងឃិត។​ជននេះ​មាន​ប្រវត្តិ​ធ្លាប់ជា​មនុស្ស​សមរង្ស៊ី​ក្រោយមក​រត់​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ខែមករា​ឆ្នាំ​២០២៤​តែ​បាន​២​ខែ​ក៏ត្រូវ​ដេញចេញ​វិញ​នៅ​ខែ​មិនា​ឆ្នាំ​២០២៤​ដែល​ឯកសា​បណ្តេញចោល​ត្រូវបាន​ទម្លាយ​នៅ​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០២៥​ក្រោយពេល​ថៃ​ចេញ​ដិ​ការ​តាម​ចាប់ខ្លួន​លី​រតនៈ​រស្មី​ឲ្យ​នគរបាល​អន្តរជាតិ​។​គេ​មិនដឹងថា​តើ​ពេល​ពាក់​ព​ន្ធ័​ជនសង្ស័យ​ជា​ខ្មែរ​ចឹ​ង​អាជ្ញាធរ​កម្ពុជា​លោក​គិត​យ៉ាងម៉េច​នោះទេ​ព្រោះ​សម្តេច​ធិបតី​លោក​មិនបាន​លើក​និយាយ​!?៕a manet veteran a manet veteran2 a manet veteran3 a manet veteran4 a manet veteran5 a kill lim pet2 a kill lim pet3 
​