» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5338 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744364 នាក់

ចៅហ្វាយក្រុង​កសាង​ផ្លូវ​បេតុង​១​ខ្សែ​និង​ចែក​ទឹក​ដល់​អ្នកភូមិ​ថ្មគោល​២

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០១ កញ្ញា​ម្សិលមិញ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព ផ្លូវ​លេខ ១២៣CC ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល​ទី​២ សង្កាត់​ចោមចៅ​ទី​២ និង​បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការដឹក​ទឹក​ម៉ាស៊ីន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​a kh pp 

​ជា​លទ្ធផល​លោក​ឃួ​ង​ស្រេង​បាន សមរេច​សាងសង់​ផ្លូវ​១២៣CC ជា​ផ្លូវ បេតុង​មាន​ប្រវែង ៩៧០​ម៉ែត្រ និង​ទទឹង​ប្រវែង ៦​ម៉ែត្រ​ចាប់ពីពេលនេះ និង​រៀបចំ​ប្រព័ន្ធ​លូ​ជូន​ប្រជាពលរដ្ឋ ដោយ​ដាក់​គ្រឿងចក្រ​ធ្វើ​ភ្លាមៗ​ហ្ម៉​ង​។ រីឯ​ការខ្វះ​ទឹក​ប្រើប្រាស់​នៅ​ភូមិ​ចំនួន​៨ របស់​សង្កាត់​ភ្លើង​ឆេះ​រទេះ អាជ្ញាធរ​វិញ​លោក​អភិបាលក្រុង​នឹង​បន្ថែម​រថយន្ត​ដឹក​ទឹក​នេះ​បន្ថែមទៀត ពោលគឺ​ទាំង​៨​ភូមិ​ដែល​មិនទាន់មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ អាច​១​ភូមិ​មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿង ដើម្បី​ដឹក​ទឹក​ចែកចាយ​ឱ្យទាន់​ចិត្ត​ប្រជាពលរដ្ឋ ទម្រាំ​មានទឹក​ស្អាត​រៀបចំ​ចូលដល់​ភូមិ​។​a kh pp1 a kh pp2