» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5569 នាក់

ម្សិលមិញ 5404 នាក់

សរុប 19790934 នាក់

បាតុកម្ម​ប្រឆាំង​លោក​ប្រា​យុទ្ធ​ចាន​អូ​ចាទាឲ្យកែរដ្ឋធម្មនុញ្ញ​កាន់តែ​រីក​ធំ​!

 

​ថៃ​៖ កាលពី​ថ្ងៃ​ច័ន្ទ ទី​១០ ខែសីហា​មនុស្ស​រាប់ពាន់​នាក់ មកពី​គ្រប់ទិសទី​នៃ​សង្គម​ថៃ​បាន​ចេញមុខ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​រដ្ឋបាល​របស់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ដែលជា​ការបង្ហាញ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន ។a brayut demo

​សារព័ត៌មាន AFP បាន​ចុះផ្សាយ​នា​រសៀល​នេះ​ឲ្យ​ដឹងថា ការចូលរួម​បាតុកម្ម​កាន់តែ​ច្រើនឡើងៗ បន្ទាប់ពី​ការតវ៉ា ដែល​ដឹកនាំ​ដោយ​និស្សិត ធ្វើឡើង​ស្ទើរតែ​រាល់​សប្តាហ៍ ដោយបាន​ថ្កោលទោស​រដ្ឋបាល ដែល​គ្រប់គ្រង​ដោយ​យោធា​របស់លោក ប្រា​យុទ្ធ​។ ​កាលពី​ចុង​សប្តាហ៍ សកម្មជន ពីរ​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​បះបោរ ហើយ​បន្ទាប់មក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ចំពោះ​តួនាទី​របស់​ពួកគេ​នៅក្នុង​បាតុកម្ម​ដ៏​ធំ​មួយ កាលពី​ថ្ងៃទី​១៨ ខែកក្កដា​។

​ក្រុម​អ្នករៀបចំ កាលពី​ថ្ងៃ​ចន្ទ​ទី​១០​សីហា បានទាមទារ​ម្តងទៀត​ឲ្យ​មានការ​សរសេរ​ឡើងវិញ ចំពោះ​រដ្ឋធម្មនុញ្ញ ឆ្នាំ​២០១៧ ដែល​បាន​រំលាយ​សភា និង​បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការគំរាមកំហែង​ដល់​ប្រជាជន​។ ​ក្រុមបាតុករ​ចាត់ទុក​អតីត​មេបញ្ជាការ​កងទ័ព លោក​ប្រា​យុទ្ធ ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ ឆ្នាំ​២០១៤ ថា ជា​សំណល់​នៃ​កេរ្តិ៍ដំណែល​រដ្ឋាភិបាលយោធា​ថៃ នៅពេលដែល​ភាពជា​នាយករដ្ឋមន្ត្រីរ​ប​ស់លោក ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​នៅក្នុង​ជំពូក ដែលមាន​ចែង​អំពី​យោធា​នៅក្នុង​ការបោះឆ្នោត កាលពី​ឆ្នាំមុន​។

​រោគ​កូ​វិដ​១៩​រាតត្បាត បាន​ក្តោប​យក​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​ការងារ​ធ្វើ និង​ខឹងសម្បារ​ចំពោះ​វិសមភាព​នៃ​សង្គម​មួយ​។
​និស្សិត​សាកលវិទ្យាល័យ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា “​នេះ គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ ដើម្បី​បញ្ជូន​សំលេង​របស់​យើង​ទៅ​រដ្ឋាភិបាល ដើម្បីអោយ​ពួកគេ​ដឹងថា យើង​មាន​ចំនួន​គ្រប់គ្រាន់​ហើយ​”​។ លោក​ប្រា​យុទ្ធ បាន​ប្តេជ្ញា​រៀបចំ​វេទិកាសាធារណៈ​ជាមួយ​យុវជន​។

​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះដែរ ក្រុម​អ្នកគាំទ្រ​រាជានិយម​មួយក្រុម​បាន​ដើរ​ក្បួន​ទៅកាន់​សភា ដើម្បី​ប្រឆាំងនឹង​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែលជា​កន្លែង​ក្រុមបាតុករ​កំពុង​ដុត​រថក្រោះ​តុក្កតា និង​រដ្ឋធម្មនុញ្ញ​។ ដោយ​កាន់​រូប​ព្រះមហាក្សត្រ​នៅ​ពីលើ​ក្បាល ក្រុមគាំទ្រ​រាជានិយម បាន​អំពាវនាវ​ដល់​ក្រុមអ្នកតវ៉ា កុំ​ឲ្យ​ប្រមាថ​ព្រះមហាក្សត្រ និង​កាន់​ផ្ទាំង​រូបភាព​ដែល​សរសេរថា “​ប្រជាជន​ការពារ​ស្តេច​”​។ ​ស្ត្រី​វ័យ ៧០ ឆ្នាំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា “​យើង​ជា​មនុ​ស្សវ័យ​ចំណាស់​ត្រូវតែ​គាំទ្រ​សិស្ស​” ។ យើង​ត្រូវតែ​តស៊ូ​ដើម្បី​កូនប្រុស កូនស្រី ក្មួយ និង​ក្មួយ​ស្រី​របស់​យើង​៕a bra yut1 a brayut demo1