» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 595 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006376 នាក់

ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន

 

​ប្រទេស​ដា​ណឺ​ម៉ាក​៖​ក្រសួងការពារជាតិ​ដា​ណឺ​ម៉ាក​បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៧ ខែឧសភា​ថា​៖ ប្រទេស​ដា​ណឺ​ម៉ាក​បានរៀបចំ​កញ្ចប់​ជំនួយ​យោធា​លើក​ទី​២៦ របស់ខ្លួន​សម្រាប់​អ៊ុយ​ក្រែ​ន ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៥៩៨ លាន​ដុល្លារ​អាមេរិក​។ កញ្ចប់​នោះ​រួមមាន​កាំភ្លើង​ធំ និង​គ្រាប់ផ្លោង​បន្ថែម តាមរយៈ​គំនិត​ផ្តួចផ្តើម​គ្រាប់រំសេវ​របស់​ឆេ​ក ក៏ដូចជា​ឧបករណ៍​សម្រាប់​យន្តហោះ​ចម្បាំង​។ ផ្នែក​មួយ​នៃ​មូលនិធិ ក៏​នឹង​ឆ្ពោះទៅរក​ការបង្កើន​សមត្ថភាព​ហ្វឹកហ្វឺន​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ផងដែរ​។​a denmark1 

​រដ្ឋមន្ត្រី​ការពារជាតិ​ដា​ណឺ​ម៉ាក​លោក​ត្រូ​អែល​លុន​ផូ​ល​សែន​( Troels Lund Poulsen )​បាន​និយាយថា “ តម្រូវការ​ជំនួយ និង​ការគាំទ្រ​របស់​អ៊ុយ​ក្រែ​ន មិនបាន​ថយចុះ​នោះទេ​។ ខ្ញុំ​សប្បាយចិត្ត និង​មាន​មោទនភាព ដែល​យើង​អាចបែងចែក​មូលនិធិ​សម្រាប់​ការបរិច្ចាគ ដែល​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​នៅលើ​សមរភូមិ ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​”​។​ប្រទេស​ដា​ណឺ​ម៉ាក​បាន​ត្រួសត្រាយ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន ដោយ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​ការពារជាតិ​របស់ខ្លួន ដោយ​បង្កើត​អ្វីដែល​គេ​ហៅថា “​គំរូ​ដា​ណឺ​ម៉ាក​” នៃ​ការទិញ​អាវុធ​សម្រាប់​ទីក្រុង Kyiv ពី​អ្នក​ផលិត​អ៊ុយ​ក្រែ​ន​។​

​កញ្ចប់​ជំនួយ​យោធា​ចុងក្រោយបង្អស់​របស់​ប្រទេស​ដា​ណឺ​ម៉ាក​ត្រូវ​បានផ្តល់​ហិរញ្ញប្បទាន​ក្រោម​មូលនិធិ​អ៊ុយ​ក្រែ​ន និង​មូលនិធិ​សន្តិភាព​អឺរ៉ុប (EPF)​។ ជំនួយ​នេះ​គ្របដណ្តប់​ពី​ឆ្នាំ ២០២៥​ដល់​២០២៨ ។ ក្រសួងការពារជាតិ​ដា​ណឺ​ម៉ា​កបាន​និយាយថា មូលនិធិ​បន្ថែម​ដល់​គំនិត​ផ្តួចផ្តើម​របស់​ឆេ​ក​នឹង​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​រៀបចំ​ផែនការ​កាន់តែ​ប្រសើរឡើង​សម្រាប់​ការផ្គត់ផ្គង់​គ្រាប់រំសេវ​ដែលមាន​ស្ថិរភាព​។​ទីក្រុង​កូ​ផែន​ហាក​( Copenhagen) បានផ្តល់​ជំនួយ​យោធា​ប្រហែល​៩,៨ 9​ពាន់​លាន​ដុល្លារ ក្រោម​មូលនិធិ​អ៊ុយ​ក្រែ​ន​របស់ខ្លួន​សម្រាប់​ឆ្នាំ​២០២៣​ដល់​២០២៨ ។​នេះ​បើ​យោងតាម​កាសែត​គី​វ​ឯករាជ្យ​( The Kyiv Independent )៕a denmark a denmark2