» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6368 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145894 នាក់

អាមេរិក​ចាត់ទុក​ដំណើរ​ទស្សនៈកិច្ច​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថា​មាន​សារៈសំខាន់​

​សហរដ្ឋ​អាម៉េរិក​៖​បន្ទាប់ពី​រីះ​គន់​លោក​ស៊ីជី​ង​ពីង​ប្រធានាធិបតី​ចិន​ថា​ជន​ផ្តាច់ការ​កាលពី​ថ្ងៃទី​១៩​មិថុនា ប្រធានាធិបតី​អាម៉េរិក លោក​ចូ​បៃ​ដិ​ន និង​ភរិយា បានទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា​មូ​ឌី​(Narendra Modi) នៅឯ​សេត​វិមាន កាលពី​ថ្ងៃ​ពុធ​ទី​២១​មិថុនា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ប្រាំ​របស់លោក​មូ​ឌី​( Modi )​មកកាន់​ទឹកដី​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​ជា​មេដឹកនាំ​ឥណ្ឌា​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ ។ មន្ត្រីជាន់ខ្ពស់​របស់​សេត​វិមាន​ចាត់ទុកថា "​ជា​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់ បើទោះបី​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ប្រទេស​រុស្ស៊ី​ដោយ​ដោយមិនរិះគន់ការឈ្លានពានអ៊ុយក្រែននិងមិននិយាយការពារតៃវ៉ាន់ក៏ដោយ។a india byden 


​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធានី​ប៉េកាំង បាន​ប្រតិកម្ម​ថា ការអត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ចូ​បៃ​ដិ​ន (Joe Biden) មកលើ​សម​ភាគី​ចិន គឺ​លោក​ស៊ី​ជីន​ពីង (Xi Jinping) ថា​ជា "​ជន​ផ្តាច់ការ​" បាន​ក្លាយជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ភាព​ក្រអឺតក្រទម​របស់​សហ​រដ្ឋ​អាម៉េរិក​ខ្លួនឯង​វិញ​តែម្តង ។​អ្នកស្រុក​ម្នាក់​មាន​នាមត្រកូល​មិន (Men) បានលើកឡើង​ដោយ​សំដៅ​ទៅលើ​សហរដ្ឋ​អាម៉េរិក​ថា "​ពួកគេ តែងតែមាន​អារម្មណ៍​ថា​ខ្លួនគេ​អស្ចារ្យ​" ពួកគេ ប្រហែល​ជាមាន​អារម្មណ៍​ថា '​ខ្លួនគេ​អស្ចារ្យ និង​មានអំណាច​។​អ្នកស្រុក​ម្នាក់ទៀត​មាន​នាមត្រកូល​ចិន (Chen) បាន​បញ្ចេញមតិ​ថា សហរដ្ឋ​អាម៉េរិក​ជា​ប្រទេស "​មាន​បទដ្ឋាន​ពីរ​"​។ នាង​បាន​បន្ថែមថា ពួកគេ​ធ្វើ​វា សម្រាប់តែ​ការប្រមូល ឬ​ទាក់ទាញ​សម្លេងឆ្នោត នៅពេល​បោះឆ្នោតជាតិ​តែប៉ុណ្ណោះ "​។ ​ក្រសួងការបរទេស​ចិន បាន​ឆ្លើយតប​ទៅកាន់​មេដឹកនាំ​អាម៉េរិក​វិញ​ថា ការលើកឡើង​របស់លោក​បៃ​ដិ​ន (Biden) គឺ "​មិន​សម​ហេតុផល​ជាទីបំផុត​" ហើយ "​គ្មាន​ទំនួល​ខុសត្រូវ​" និង​បង្កហេតុ​ជាខ្លាំង ។​

ការអត្ថាធិប្បាយ​របស់​ប្រមុខ​ដឹកនាំ​សហរដ្ឋ​អាម៉េរិក​លោក​បៃ​ដិ​ន​(Biden)​លើ​មេដឹកនាំ​ចិន បាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក លោក​អាន់​តូ​នី ប្លី​ង​ឃី​ន (Antony Blinken) នៅក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ (​សហរដ្ឋ​អាម៉េរិក និង​ចិន​)​តែ​មិន​ទទួលបាន​លទ្ធផល​ល្អ​ដូច​ការ​រពឹង​ទុក​កាលពី​ថ្ងៃទី​១៩​មិថុនា ។​ដោយឡែក​សម្រាប់​ប្រទេស​ឥណ្ឌា​ដែល​មិន​អា​រិះ​ភាព​ជាមួយ​ចិន​និង​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​រុស្ស៊ី​តែដោយសារ​ប្រទេស​នេះ​ឈរ​ចំ​ទីតាំង​ល្អ​ត្រូវបាន​អាមេរិក​ផ្តល់​សារៈសំខាន់​ឲ្យ​ចូលរួម​ក្នុង​សម្ព​ន្ធ័​ភាព​យោធា​មួយ​ហៅថា​(​អាមេរិក​អូស្ត្រាលី​និង​ឥណ្ឌា​)​។​

​កាលពីដើម​ខែមិថុនារ​ដ្ឋ​មន្ត្រី​ការពារជាតិ​ឥណ្ឌា​លោក Rajnath Singh បាន​បង្ហោះ​សារ​លើ Twitter ថា ការពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin រួមមាន​ការបញ្ចូល​គ្នា​នូវ​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ផងដែរ​។ លោក Singh បា​នស​សេរ សារ​បង្ហោះ​ថា​៖ «​ភាពជា​ដៃគូ​រវាង​ឥណ្ឌា​និង​អាមេរិក មាន​សារៈសំខាន់ ដើម្បី​ធានា​ឱ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​មានការ​គ្រប់គ្រង​ទៅតាម​ច្បាប់ សេរី​និង​ការបើកចំហ​។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក លើ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​បង្កើត​សមត្ថភាព​និង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​បន្ថែមទៀត​»​។

​ដោយ​បង្កើតបាន​នូវ​បរិយាកាស​ការទូត​ល្អ​ជាមួយ​អាមេរិក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​អ្នកវិនិយោគ​និង​ក្រុមហ៊ុន​ធំៗ​នៅលើ​ពិភពលោក មាន​ជាអាទិ៍​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​Google និង​Apple​។ ក្រុមហ៊ុន​ជាច្រើន​ក៏​នាំគ្នា ជ្រើសរើស​ទៅ​តាំងទី​ដាក់​វត្ត​មាននៅ​ឥណ្ឌា​ដែរ តាំងពី​ផ្ទុះ​វិបត្តិ​កូ​វីដ​មក ព្រោះ​មើលឃើញ​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ផង និង​ចង់​កាត់បន្ថយ​ភាព​រំពឹង​លើ​ចិន​ផង​។ ជាក់ស្តែង​គ្រាន់តែ​ទៅដល់​ទីក្រុង​ញូវយ៉ក ក្នុង​ក្របខ័ណ្ឌ​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋអាមេរិក លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួប​ប្រជុំ​ដ៏​ធំ ជាមួយ​លោក​អេ​ឡិន មឺ​ស ភ្លាម​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​ជំរុញឱ្យមាន​វិនិយោគ​ដ៏​សំខាន់​មួយ​នៅ​ឥណ្ឌា​។ មហាសេដ្ឋី មឺ​ស ដែល​តាំងខ្លួន​ជា​អ្នក​ចូលចិត្ត​លោក​ម៉ូ​ឌី ក៏បាន​បង្ហាញ​ឆន្ទៈ​ចង់ទៅ​វិនិយោគ​នៅ​ឥណ្ឌា​ដែរ ដោយ​គ្រាន់តែ​រង់ចាំ​រក​ឱកាសល្អ​តែប៉ុណ្ណោះ​។ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ទ្វី​ត​ទ័​រ ត្រូវ​ប្រឈម​នឹង សកម្មជន​ការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ ដោយ​សុខចិត្ត​លុប​តាម​សំណើ​រដ្ឋាភិបាល​ឥណ្ឌា នូវ​រាល់​ការ​បង្ហោះ​សារ​រិះគន់​។​

​ក្រុម​អ្នក​រិះគន់​បាន​ចោទ​រដ្ឋាភិបាល​លោក​ម៉ូ​ឌី ថា​នាំ​ឥណ្ឌា​ឱ្យ​ធ្លាក់​ដើរ​ថយក្រោយ​ក្នុង​ផ្នែក​ប្រជាធិបតេយ្យ ដោយ​កំរិត​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ដោយ​មិនអាច​គ្រប់គ្រង​ការវាយប្រហារ​លើ​អ្នកសារព័ត៌មាន​និង​ជនជាតិភាគតិច​ឱ្យបាន​ត្រឹមត្រូវ​។ កាលពី​សប្តាហ៍​មុន លោក ជេ​ក ដ័​រសី Jack Dorsey ស្ថាបនិក​និង​ជា​អតីត​អគ្គនាយក​ក្រុមហ៊ុន​Twitter បានប្រកាសថា​បណ្តាញ​សង្គម​បាន​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ឥណ្ឌា​កំពុង​កាន់អំណាច​។ រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន បាន​ឆ្លើយតប​វិញ​ដោយ​ចោទ​ទ្វី​ត​ទ័​រថា​រំលោភច្បាប់​មូលដ្ឋាន​ដដែល​ញយ​ដង​ណាស់​។​

រដ្ឋបាល​របស់លោក​ប្រធានាធិបតី​បៃ​ដិ​ន កំពុងតែ​ស្ថិតនៅក្រោម​សម្ពាធ​ពី​ក្រុម​អ្នកនយោបាយ​របស់លោក ដែល​ចង់ឱ្យ​លោក​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ខណៈ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសមួយ​នេះ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ជាតិនិយម​ហិណ្ឌូ​ដែលមាន​ទំនោរ​ប្រកាន់​រើសអើង​ក្រុម​ពលរដ្ឋ​ម៉ូ​ស្លី​ម​និង​គ្រិស្តសាសនា បន្ទាប់ពី​កើតមាន​កំណើន​ករណី​អំពើហិង្សា​រើ​ង​អើ​ង​ពូជសាសន៍​នៅក្នុង​តំបន់ Manipur នៅឯ​រដ្ឋ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា .។

​លើ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​វិញ​ក្រៅពី​ការទិញ​អាវុធ​និងគេចពីការិះគន់រុស្ស៊ីដែលចូលឈ្លានពានអ៊ុយក្រែនការនាំ​ចូល​ប្រេង​របស់​ប្រទេស​ឥណ្ឌា​ពី​ប្រទេស​រុស្ស៊ី​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​គឺ​ប្រហែល 1.95 លាន​បារ៉ែល (bpd) នៅក្នុង​ខែឧសភា ខណៈដែល​ការទិញ​ពី​អ៊ី​​រ៉ា​ក់​និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ធ្លាក់ចុះ​។​​ប្រទេស​ឥណ្ឌា​ដែលជា​អ្នកប្រើប្រាស់​និង​នាំចូល​ប្រេង​ធំជាងគេ​ទី​បី​របស់​ពិភពលោក​បាន​ទិញ​ប្រេង​ជាង 80% របស់ខ្លួន​នៅក្នុង​ទីផ្សារ​បរទេស​។ រោងចក្រ​ចម្រាញ់​ប្រេង​របស់ខ្លួន​បាន​ប្រើប្រាស់​ប្រេង​រុស្ស៊ី​ច្រើនពេក ចាប់តាំងពី​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​​ប្រេង​រុស្ស៊ី​មាន​ចំនួន​ប្រហែល 40% នៃ​ការ​នាំចូល​ប្រេង​ឆៅ​របស់​ឥណ្ឌា​ក្នុង​ខែឧសភា ឆ្នាំ 2023 ដោយ​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​អុ​ី​រ៉ា​ក់ម​កនៅ​កម្រិត​ទាប​ក្នុង​រយៈពេល 3 ឆ្នាំ និង​ពី​អារ៉ាប៊ីសាអ៊ូឌីត​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ 2021​។

ទិន្នន័យ​បានបង្ហាញ​ថា​ការ​នាំចូល​ប្រេង​សរុប​របស់​ឥណ្ឌា​ក្នុង​ខែឧសភា​បាន​កើនឡើង​បន្តិច​ពី​ខែមេសា​ដល់ 4.8 លាន​បារ៉ែល​ក្នុង​មួយ​ម៉ោង​។ ការនាំ​ចូល​ពី​រុស្ស៊ី​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅតែមាន​តម្លៃ​ខ្ពស់ ខណៈ​តម្លៃ​ប្រេង​ដែល​នាំចូល​ពី​រុស្ស៊ី​នៅតែ​ទាប​ជាង​តម្លៃ​ប្រេង​នៅ​មជ្ឈិមបូព៌ា​។​​ជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​ការទិញ​ប្រេង​បញ្ចុះតម្លៃ​របស់​រុស្ស៊ី ចំណែក​នៃ​ការនាំ​ចូល​ពី​មជ្ឈិមបូព៌ា ដែលជា​ប្រភព​ផ្គត់ផ្គង់​ចម្បង​របស់​ឥណ្ឌា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ប្រហែល 39% នៅក្នុង​ខែឧសភា ពី​កម្រិត​ទាប​គ្រប់ពេលវេលា​ប្រហែល 39 % នៅក្នុង​ខែឧសភា​។​ប្រទេសឥណ្ឌាក៏ជាសមាជិកស្ថាបន័ប្រ៊ីស(BREAS)ដែលមានប្រទេសចិនរុស្ស៊ីប្រេស៊ីលអាហ្រ្វិកខាងត្បូងនិងឥណ្ឌាសម្រាបប្រឆាំងដុល្លារនិងអឺរ៉ូផងដែរ។​ប្រភព​៖ Reuters, AFPa india breas