» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 342 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006123 នាក់

ពេល​ពិភពលោក​កំពុង​ជ្រួល​កម្ពុជា​ខ្លាំង​ដែរ​តើ​កំទេច​កូ​វិដ​១៩​បាន​១៣​នាក់​ដែរ​តើ​!

 

​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង ៨ និង​៤៥​នាទី​ព្រឹក ថ្ងៃទី ២៨ មីនា ២០២០ កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ កូ​វីដ ១៩ ចំនួន ៤​នាក់​ថ្មី (​ជនជាតិខ្មែរ​មកពី​ស្រុក​បារាំង​)​សរុប​ទាំងអស់​ប្រទេស​យើង​មាន​ចំនួន ១០២ ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២​នាក់​ទៀត ស្លាប់​គ្មាន ។a covid chea3

ក្នុងចំណោម​អ្នកជា​សះស្បើយ​ទាំង ១៣ រួមមាន​៖ បុរស​ជនជាតិ ១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស ១​នាក់ បុរស​ជនជាតិខ្មែរ ១១​នាក់ ដោយ​គិត​ចាប់ពី​ខែមករា រហូតមកដល់​បច្ចុប្បន្ន​នេះ ។​ដោយឡែគ​នៅ​យប់​ថ្ងៃទី​២៧ មីនា កម្ពុជា​ពុំបាន​រកឃើញ​ញ​ករណី​ថ្មី​ទេ នេះ​ជា​លើក​ទី​១ ហើយ​ដែល​កម្ពុជា យើង​មិនបាន​រកឃើញ​ករណី​ថ្មី ។​

សម្រាប់​ជំនួយ​ប្រឆាំង​កូ​វិដ​១៩​វិញ​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ កញ្ចប់​ធ្វើតេស្ត​ដែលជា​អំណោយ​ប្រគល់ជូន​ដោយ​មូល​នី​ធិ ជែក​ម៉ា (Jack Ma) និង​មូល​នី​ធិ អា​លី​បា​បា (Alibaba Foundation) បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ថ្ងៃនេះ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​រាតត្បាត​កូ​វីដ​-១៩​។​

​ក្នុង​ពិធី​ប្រគល់​ទទួល​ធ្វើឡើង​ដោយ ឯកឧត្តម វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​និង​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​នៅឯ​ទីស្តីការក្រសួង​សុខាភិបាល​។ ហើយ​ក្រសួងសុខាភិបាល​កម្ពុជា​នឹង​បែងចែក​ឧបករណ៍​ធ្វើតេស្ត​ទាំងនេះ​ទៅ​ទូទាំងប្រទេស​កម្ពុជា​។​

​អំណោយ​ប្រគល់ជូន​ប្រទេស​កម្ពុជា​លើក​នេះ គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​ពី​សំណាក់​មូល​នី​ធិ​ទាំងនេះ​ក្នុងការ​ផ្តល់ជូន​នូវ​សម្ភារ​វេជ្ជសាស្ត្រ​ទៅដល់​ប្រទេស​នៅ​អាស៊ី​ចំនួន ១០​ប្រទេស ដែល​ទើបបាន​ប្រកាស​នៅ​ថ្ងៃទី ២១ ខែមីនា រួមមាន​៖ អាហ្គានីស្ថាន បង់​ក្លា​ដេ​ស ឡាវ ម៉ា​ល់​ឌី​វ ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​ស្រីលង្ការ​។ ជ​ប្រទេស​ទាំង ១០​នេះ​នឹង​ទទួល​ម៉ាស​សរុប​ចំ​នួ ន ១,៨ លាន​បន្ទះ​, កញ្ចប់​ធ្វើតេស្ត​ចំនួន ២១០ ០០០ កញ្ចប់​, និង​សំលៀកបំពាក់​ការពារ​ខ្លួន​ចំនួន ៣៦ ០០០ សម្រាប់ ក៏ដូចជា​ឧបករណ៍​វេជ្ជសាស្ត្រ​សំខាន់ៗ​ដ៏ទៃទៀត​ដូចជា កង្ហារ​ខ្យល់ និង​ទែ​រ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​ថ្ងាស់​។​

​សូមបញ្ជាក់ថា​សាកលវិទ្យាល័យ​អាមេរិក ចនស៍ ហប់​ឃី​នស៍ (Johns Hopkins) ដែល​កំពុង​តាមដាន​ជាប្រចាំ​ចំពោះ​ករណី​ឆ្លង​ជំងឺ COVID-19 នៅក្នុង​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភពលោក​ទាំងមូល បាន​បញ្ចេញ​តួលេខ​ថ្មី​ប្រចាំថ្ងៃ​របស់ខ្លួន​ឲ្យ​ដឹងថា ចំនួន​អ្នក​ឆ្លង COVID-19 លើ​ពិភពលោក​បាន​កើនឡើង​ដល់ ៦០១,៤៧៨​នាក់ ក្នុងនោះ​អ្នកជំងឺ ២៧,៨៦២​នាក់​ស្លាប់ និង​ជាង ១៣០,០០០​នាក់​ជាសះស្បើយ​។ នេះ​បើតាម​ភ្នាក់ងារ​ពត៍​មាន​ស៊ីន​ហួរ ចេញ​វេលា​ម៉ោង ៥៖០០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា ឆ្នាំ​២០២០​។

ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក​ពេលនេះ​គឺ​សហរដ្ឋអាមេរិក ដោយនៅ​ទូទាំង​រដ្ឋ​ចំនួន ៥០ មានការ​ឆ្លង​សរុប ១០៤,០០០​ករណី ខណៈ​ប្រទេស​អ៉ី​តា​លី​ស្ថិតនៅ​ទ្វីបអឺរ៉ុប​វិញ ជា​ប្រទេស​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​បំផុត ដោយសារតែ​ជំងឺ COVID-19 រហូតដល់​ទៅជា​ង ៩,១០០​នាក់ ដែលជា​ចំនួន​ច្រើន​ជា​ប្រទេស​ចិន រហូត​ទៅដល់​ជិត ៣​ដង​ឯណោះ​។​a covid chea2 a covid chea a covid cheaa a covid cheaa1 a covid chea1