» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7961 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698132 នាក់

លោកមា​សុ​គ្រី​ប្រតិកម្ម​ដោយ​សាគេ​ស៊ី​មួយ​តុ​មក​ដាក់ទោស​លើក​លោកតែម្នាក់ឯង​

 


​ភ្នំពេញ​៖​លោកមា​សុ​គ្រី​មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មួយរូប​បាន​ប្រតិកម្ម​ថា ខ្លួន​រង​ភាពអយុត្តិធម៌​ដោយ​ត្រូវ​ទទួល​ការពិន័យ​ផ្អាក​ការងារ​ពី​សហព័ន្ធ​តែម្នាក់ឯង ខណៈដែល​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​រួចផុត​ពី​ការពិន័យ​ទាក់ទង​ការ​កាត់សេចក្តី​មិន​ប្រកាស​លទ្ធផល​គូប្រកួត​ខ្សែក្រវាត់​រវាង​លោក​ឃឹម​បូរ៉ា​និង​លោក​ម៉ឺន​មេ​ឃា​នៅលើ​កញ្ចក់​ទូរទស្សន៍ CNC​។​a boxing2 

​សូមបញ្ជាក់ថា​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានសម្រេច​ពិន័យ​ផ្អាក​ការងារ​មន្ត្រី​សហព័ន្ធ​២​រូប រួមមាន គណៈកម្មការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​ស្នងការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍ CNC លោក មាស សុ​គ្រី ចំនួន​៦​សប្តាហ៍ និង​ចៅក្រម​អាជ្ញាកណ្តាល លោក រាម កុសល ចំនួន​៤​សប្តាហ៍ ដោយហេតុ​មាន​កំហុសឆ្គង​ក្នុងការ​កាត់ក្តី​ការប្រកួត​ខ្សែក្រវាត់​រវាង​កីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេ​ឃា កាលពី​ថ្ងៃទី​១០ ខែកក្កដា​កន្លងទៅ​។​

​ការដាក់ពិន័យ​នេះ​ធ្វើឡើង​ក្រោយពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការរៀប​ចំការ​ប្រកួត​ដែល​សម្រេច​លើក​ពេល​ប្រកួត​ទៅ​ពេល​ក្រោយ បើទោះបីជា​កីឡាករ ម៉ឺន មេ​ឃា បាន​រំលោភ​លើ​លក្ខន្តិកៈ​ប្រកួត​ដោយ​ចាប់​កីឡាករ ឃឹម បូរ៉ា បោក​។ ក្រោយពី​មានការ​រិះគន់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក គណៈកម្មាធិការ​រៀបចំ​ការប្រកួត បានសម្រេច​ផ្តល់​ជ័យជម្នះ​ដល់​កីឡាករ ឃឹម បូរ៉ា ជា​ម្ចាស់​ខ្សែក្រវាត់ អមដោយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​អាមេរិក​។​

​លោក មាស សុ​គ្រី ដែលជា​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​ស្នងការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍ CNC លើកឡើង​ប្រាប់​កាសែត​ថា ជា​រឿង​អយុត្តិធម៌​ដែល​លោក​ត្រូវ​ទទួល​ការពិន័យ​ពី​សហព័ន្ធ​តែម្នាក់ឯង ដែល​ធ្វើឱ្យប៉ះពាល់​កិត្តិយស​លោក​និង​គ្រួសារ ខណៈដែល​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជំនុំ​សម្រេច​កាត់ក្តី​រួមគ្នា​ផ្សេងទៀត មិន​ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ពិន័យ​នោះទេ​។ លោក​ថា​៖ «​គេ​សម្រេច​ឱ្យ​ឈ្នះ​ចាញ់​យុត្តិធម៌ តែ​សម្រេច​ដាក់​កំហុស​ខ្ញុំ មិន​យុត្តិធម៌​តែឯង​! បើសិនជា​ដាក់​ជារួម​ទៅ គ្រូ​អត់​តូចចិត្ត​ទេ កំហុស​វា​មាន មិនមែន​អត់​ទេ​! កម្មវិធី​នេះ វារ​លូន​កើតឡើង​ដោយសារ​យើង​សហការគ្នា គ្មាន​អ្នក​ណាមួយ​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ គឺ​យើង​ធ្វើ​ដោយ​ប្រព័ន្ធ​រួមគ្នា បើ​ខុសៗ​ទាំងអស់គ្នា​ទៅ កុំ​ឆ្លើយ​ដាក់​ម្នាក់ៗ វា​អត់​ល្អមើល​ទេ​! មិនមែន​គ្រូ​អ្នកសម្រេច​ទេ គេ​ធ្វើការ​តាម​ប្រព័ន្ធ​ប្រធាន​វិនិច្ឆយ មាន​ស្នងការ មាន​អនុប្រធាន​សហព័ន្ធ មាន​ស្ព័ន​ស័​រ មាន​ស្ថានីយ​។

អ្វី​ក៏ដោយ ពេល​អ្នកណា​សម្រេច​ទាំងអស់គ្នា ត្រូវ​ទទួលកំហុស​ទាំង​អស់​គ្នា ដើម្បី​កាត់សេចក្តី តែ​ចំណែក​អស់លោក​ខ្លះ គាត់​នៅ​ស្ងៀម គាត់​ធ្វើ​មិនដឹង គាត់​ចាំតែ​ពេល​បាន​លុយ​ទៅ ដល់ពេល​មានរឿង គាត់​ឆ្លើយ​យករួចខ្លួន ដល់ពេល​មានមុខ​មាន​មាត់ គេ​ចប់​ខ្សែក្រវាត់ គាត់​មានមុខមាត់​រហូត​»​។​​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះ បាន​សំណូមពរ​ឱ្យ​សហព័ន្ធ​បែងចែក​ច្បាប់​ឱ្យដាច់​ដោយឡែក​តាម​តួនាទី ដើម្បី​សម្រេច​ជុំវិញ​បញ្ហា​នានា​នៃ​ការប្រកួត ចៀសវាង​ធ្វើ​សេចក្តីសម្រេច​រួមគ្នា តែ​ពេល​មាន​បញ្ហា ទម្លាក់​ឱ្យ​បុគ្គល​ម្នាក់ៗ​។​

​ម្ចាស់​ក្លឹប​ប្រដាល់​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​រូបនេះ បន្តទៀតថា លោក​មិន​ចង់​បន្ត​វែងឆ្ងាយ​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់រក​យុត្តិធម៌​និង​រក្សា​កិត្តិយស​ដែល​លោក​ខិតខំ​សាង​ជិត​៤០​ឆ្នាំ​លើ​វិថី​គុន​ខ្មែរ ជូន​ខ្លួនឯង​និង​គ្រួសារ​តែប៉ុណ្ណោះ​។ លោក​ថា ចំពោះ​រឿង​ដែល​កើតឡើង​ហើយ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មិនគួរ​ទម្លាក់កំហុស​ទៅលើ​បុគ្គល​ម្នាក់ៗ​នោះទេ គួរតែ​ធ្វើលិខិត​មួយ​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធានាបាន​ថា នឹង​ពង្រឹងសមត្ថភាព​គណៈកម្មកា​រ​របស់​សហព័ន្ធ​បន្ថែមទៀត​។​​ជាមួយគ្នានេះដែរ លោក​ក៏បាន​សុំ​អភ័យទោស​ចំពោះ​កំហុស​ដែល​កើតមាន និង​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ដែល​តែង​ផ្តល់​អនុសាសន៍​ល្អៗ​និង​យកចិត្តទុកដាក់​ចំពោះ​គុន​ខ្មែរ​។​

​ករណី​យ៍​នេះដែរ​លោក ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​រៀបរាប់ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មានច្បាប់​និង​បទបញ្ជា​ច្បាស់លាស់​ក្នុងការ​បែងចែក​កិច្ចការ​និង​ដោះស្រាយ​បញ្ហា​ជា​ប្រព័ន្ធ​ពីលើ​មកក្រោម​ទៅតាម​តួនាទី ដោយ​មិនមាន​នរណាម្នាក់​អាចធ្វើ​ខុសពី​បទបញ្ជា​នេះឡើយ​។​
​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះ បន្ថែមថា ការសម្រេច​ពិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​រឿង​ត្រឹមត្រូវ​។ លោក​ថា អ្នកធ្វើ​ខុស​តែងតែ​មិន​ពេញចិត្ត និង​បដិសេធ​ដោយ​មិន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​!​។​a boxing1 

​