» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5144 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695315 នាក់

កិច្ចពិភាក្សា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាចីរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (HIV)

 

 

ប្រទេសប្រេស៊ីល៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ ឆ្នាំ២០២៦ (AIDS 2026) លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន (Panelist) ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការបំប្លែងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល៖ ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាចីរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ (Transforming Health Assistance: Implementing U.S. Government Bilateral MOUs for Sustainable HIV Programs)»។a york sambat 

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរៀបចំ និងត្រៀមអនុវត្តកិច្ចព្រមព្រៀង (MOU) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់រយៈពេល​៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយផ្តោតលើការពង្រឹងភាពជាម្ចាស់របស់ប្រទេស ការបង្កើនការវិនិយោគក្នុងស្រុក និងការធានាចីរភាពនៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍។ កិច្ចព្រមព្រៀងនេះមានទំហំថវិកាសរុប ៣៦,១ លានដុល្លារអាមេរិក ដែលគាំទ្រលើវិស័យអេដស៍ របេង គ្រុនចាញ់ និងសន្តិសុខសុខភាពសកល។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីវិធានការអាទិភាពរបស់កម្ពុជា រួមមាន ការពង្រីកសេវាបង្ការការឆ្លងមេរោគអេដស៍ (PrEP) ការធ្វើតេស្តរកមេរោគអេដស៍ ការពង្រឹងការព្យាបាលដោយឱសថប្រឆាំងមេរោគ (ART) ការតាមដានបរិមាណមេរោគក្នុងឈាម (Viral Load Monitoring) ការបង្ការការចម្លងពីម្តាយទៅកូន (PMTCT) ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងការកែលម្អគុណភាពកម្មវិធី។

លោកជំទាវរដ្ឋលខាធិការ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំការងារនេះ ឱ្យសម្រេចបាន និងមានការចុះកិច្ចព្រមព្រៀង (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រលើវិស័យអេដស៍ របេង គ្រុនចាញ់ និងសន្តិសុខសុខភាពសកល។

ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការក្នុងស្រុក សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា សមិទ្ធផលដែលសម្រេចបានក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ នឹងត្រូវបានធានា និងពង្រឹងបន្ថែមឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្រជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព.។(ក្រសួងសុខាភិបាល)a york sambat1