» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2561 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141743 នាក់

ទន្ទឹម​និង​ឲ្យ​យក​សត្វ​ក្ងោក​២០​ក្បាល​ប្រគល់ជូន​ម្ចាស់​វិញ​សម្តេច​ប្រកាស​ពី​គម្រោង​វិសោធនកម្ម​ច្បាប់​ដើម្បី​បើក​ឲ្យ​ប្រជាពលរដ្ឋ​អាច​ចិញ្ចឹមសត្វ​កម្រ​បាន​

 

​កំពង់ឆ្នាំង​៖ មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​នាំយក​សត្វ​ក្ងោក​ទាំង​២០​ក្បាល ពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ ប្រគល់ជូន​ដល់ដៃ​ម្ចាស់​ដើម​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ នៅ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​តាមបញ្ជានាយករដ្ឋមន្ត្រី។​a peacoka3 

​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យដឹងថា ក្រោយពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រយៈពេល​៥៖២១​នាទី សត្វ​ក្ងោក​ត្រូវបាន​ដឹក​ពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ មកដល់​ផ្ទះ​ម្ចាស់​ក្ងោក​វិញ​ហើយ នៅ​ខេត្តកំពង់ឆ្នាំង នា​វេលា​ម៉ោង ៥៖៣៣​នាទី ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ដោយ​អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ព្រៃឈើ សួនសត្វ​ភ្នំ​តា​ម៉ៅ អាជ្ញាធរ និង​បានប្រគល់​ក្ងោក​ចំនួន​២០​ក្បាល ជូន​ម្ចាស់​ក្ងោក​នៅ​ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។

ម្ចាស់​ក្ងោក និង​ក្រុមគ្រួសារ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង និង​បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ដែល​បាន​ជួយ​ដល់​ពួកគាត់​។​ម្ចាស​សត្វ​ក្ងោក​ឲ្យ​ដឹងថា​គាត់​ចិញ្ចឹម​វា​គ្មាន​បំណង​លក់ដូរ​ទេ​គឺ​ដើម្បី​ពង្រីក​ឲ្យ​ធំ​ដើម្បី​ទុក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​មើល​បាន​កម្រៃ​ខ្លះ​និង​ជួយ​ជីវភាព​អ្នកភូមិ​ផងដែរ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃត្រង់​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បានចេញ​បទបញ្ជា​បន្ទាន់​ឲ្យ​មន្ដ្រី​ដែល​ទទួលខុសត្រូវ​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចុះទៅ​ចាប់ សត្វ​ក្ងោក​នៅផ្ទះ​ប្រជាពលរដ្ឋ ក្នុងស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង (​កាលពី​ថ្ងៃទី​១៦​កុម្ភៈ​)​យកទៅ​ប្រគល់ជូន​ដល់​ម្ចាស់​គេ​វិញ​ដល់ផ្ទះ​នៅថ្ងៃនេះ​តែម្ដង​។​​តាមរយៈ​សារ​សំឡេង សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធន៍កម្ម​ច្បាប់ ឬ​លុបចោល​នូវ​ខ្លឹមសារ​ក្នុង​កថាខណ្ឌ​ទាំងឡាយណា ដែលមាន​កំណត់​ពី​ការហាមឃាត់ ប្រជាពលរដ្ឋ​មិន​ឲ្យ​ចិញ្ចឹមសត្វ​ដែល​ជិត​ផុត​ពូជ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ មានឱកាស​អាច​ចិញ្ចឹម​បាន​ដោយ​មិន​ខុសច្បាប់​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា សត្វ​ដែល​ជិត​ផុត​ពូជ គួរតែ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម ក្នុង​ក្រុមគ្រួសារ ទើប​ជា​រឿង​ល្អ​។ក្រៅពីជូនសត្វក្ងោកទៅម្ចាស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០លាន​រៀល ទៅម្ចាស់ក្ងោកផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក សេង ទៀង នាយករងខុទ្ទកា​ល័យ​សម្តេចតេជោ។

a peacoka a peacoka1 a peacoka2