» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9049 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699220 នាក់

សូម​អញ្ជើញ​!​ល្បែង​«​ភ្នាល់​បៀរ ចាក់​ភ្នាល់​បាល់ គ្រប់​ប្រភេទ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ ប្រភេទ​«​កាស៊ីណូ » បើក​ដំណើរការ​នៅ​សង្កាត់​ផ្សារ​ថ្មី​៣

​ភ្នំពេញ ៖ ទីតាំង​បើក​លេងល្បែង​«​ភ្នាល់​បៀរ ភ្នាល់​បាល់ ភ្នាល់មាន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផ្សេងៗ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ​» «​កាស៊ីណូ អន​ឡាញ​»​ដ៏​ធំ​មួយ​កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន បណ្ដោយ​ផ្លូវ 51​សង្កាត់​ផ្សារ​ថ្មី 3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​គេ​មិនដឹងថា​តើ​អាជ្ញាធរ​ខណ្ឌដូនពេញ​បានដឹង​ដែរ​ឬ​អត់​នោះទេ​ព្រោះ​បន​ល្បែង​ជា​អំពើ​ខុសច្បាប់​តើ​!​។​a game don penh1 

​ប្រភពពី​ប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា មាន​ទីតាំង​ល្បែងស៊ីសង ប្រភេទ​កាស៊ីណូ​ស្ថិតនៅ​សង្កាត់​ខាងលើ ដោយ​មិនទាន់មាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ​(​ប្រហែលជា​គេ​បើក​ឲ្យ​លេង​?) ។​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​៖ ទីតាំង​អ៊ីនធឺណិត​បាន​បើក​ដំណើរ​ការទទួល​ជន​ញៀន​ល្បែង​យ៉ាង​អនាធិបតេយ្យ (​ពោលគឺ​) ក្នុង​មួយថ្ងៃ​បើក ២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង​សម្បូរ​ដោយ​ជន​ចម្លែកៗ​ចូលទៅ​លេង​! ចំណែកឯ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់មូលដ្ឋាន​សម្ងំស្ងៀម​។​​ប្រជាពលរដ្ឋ​ដែល​រស់នៅ​នៅ​តំបន់​នោះ និយាយថា ទីតាំង​ខាងលើនេះ សម្បូរ​ក្មេងស្ទាវ ចេញចូល​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ ដោយ​ពួកគាត់​មានការ​ភ័យខ្លាច​ចំពោះ​សុខទុក្ខ​របស់គាត់​នៅពេល​យប់ «​ពោលគឺ​៖ ទីណា​មាន​ល្បែង ទីនោះ​មាន​ចោរលួច ចោរប្លន់ វ៉ៃ​កាប់​ចាក់ គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជាមិនខាន​»​។​

​ប្រជាពលរដ្ឋ​រូបនោះ​បន្តថា​៖​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ ប្រហែលជា​មានបុណ្យ​បារមី​ខ្ពស់​ទើប​អាច​បំបាំងកាយ​មិន​ឲ្យ​សមត្ថកិច្ច​ថ្នាក់មូលដ្ឋាន​មើលឃើញ​ទីតាំង​របស់ខ្លួន​។​ឬក៏​ត្រូវដង​ត្រូវផ្លែ​គ្នា​ហើយ​បានជា​សម្ងំស្ងៀម​មិនមាន​វិធានការ​ចុះបង្ក្រាប​។​​ប្រពល​រដ្ឋ​និង​មហាជន​ជាច្រើន​សំណូមពរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ សូមមេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ​ផង​បើ​មានច្បាប់​ប្រាប់ថា​មានច្បាប់​ផង​ទាន​។​​អង្គភាព​សារព័ត៌មាន យើងខ្ញុំ​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ ៕a game don penh a game don penh2 

​