» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 58 នាក់

ម្សិលមិញ 13674 នាក់

សរុប 20707938 នាក់

កម្ពុជា​ចង់​ឲ្យ​ម៉ា​ល់​ឌី​វ​ដែលមាប្រជាចនជាំង៥០ម៉ឺននាក់គាំទ្រ​ចូល​ជា​សមាជិក​សង្កេតការណ៍​អង្គការ​ឥស្លាម​ពិភពលោក​

 

​ម៉ា​ឌី​វ​៖ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា ផ្ដើម​បំពេញ​ទស្ស​កិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ដោយ​ការទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត ដោយ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូ​ហា​មេ​ដ សូលី ប្រធានាធិបតី​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ នៅ​វិមាន​ប្រធានាធិបតី នៅ​ទីក្រុង​ម៉ា​ល សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​។a hun madiv5 

​តាម​គម្រោង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងមាន​ជំនួប​ពិភាក្សា​ផ្លូវការ​ជាមួយ​ប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូ​ហា​មេ​ដ សូលី​(Ibrahim Mohamed Solih) ក្នុង​ទិដ្ឋភាព​នានា​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​តំបន់ និង​អន្តរជាតិ នឹងត្រូវ​លើកយក​មក​ពិភាក្សា​។ បន្ទាប់ពី​ជំនួប​នោះ ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី​និង​ប្រតិភូ​កម្ពុជា ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វនា​ពេលនេះ នឹង​ផ្ដល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​នៅ​ដែន​វិសាលភាព​ទាំង​មូលនៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​ការស្វែងរក​អភិក្រម​ថ្មីៗ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​លទ្ធផល​ពេល​អញ្ជើញ​ធ្វើ​សន្និសីទ​ព័ត៌មាន​រួមគ្នា ជាមួយ​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ លោក មហា​ម៉េ​ត អ៉ី​ប្រា​ហ៉ី​ម សា​ឡេះ (Ibrahim Mohamed Solih) សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ នៅ​វិមាន​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​បាន​ឲ្យ​ដឹងថា​៖​កម្ពុជា និង​ម៉ា​ល់​ឌី​វ បានសម្រេច​ឈានដល់​កិច្ចព្រមព្រៀង លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំងពីរ រយៈពេល ៣០​ថ្ងៃ ពោលគឺ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ម៉ា​ល់​ឌី​វ អាចធ្វើ​ដំណើរ​ដោយ​សេរី ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។​​សម្រាប់ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ស្តីពី​ការលើកលែង​ទិដ្ឋាការ​ចំពោះ អ្នក​កាន់​លិខិតឆ្លងដែន​ការទូត ផ្លូវការ និង​ធម្មតា ត្រូវបាន​ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​។​

​ក្រៅពី​រឿងនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបង្ហាញ​នូវ​ក្តី​សង្ឃឹមថា «​យើង​ពិនិត្យ​ជាមាន​លទ្ធភាព​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​កម្ពុ​ជាមាន​នូវ​ទំនិញ​ដែល​អាច​នាំ​ចូលមក​ម៉ា​ល់​ឌី​វ ដូចជា​អង្ករ និង​វិស័យ​កសិកម្ម​ដទៃ​ដែល​មិនមែន​គ្រាន់តែ ដែល​មិនមែន​គ្រាន់តែ​សម្រាប់​ប្រជាជន​ម៉ា​ល់​ឌី​វ​ទេ ប៉ុន្តែ​សម្រាប់​វិស័យ​ទេសចរ ដែល​មក​ទស្សនកិច្ច​នៅ​ម៉ា​ល់​ឌី​វ ដោយសារ​អង្ករ​កម្ពុជា ស្ថិតក្នុង​អង្ករ​ដែល​ជាប់​លេខ​១ លើ​ពិភពលោក​ចំនួន​៥​ដង ហើយ​ឥឡូវ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ នៅឡើយ​ដែល​សង្ឃឹមថា អង្ករ​នេះ​នឹង​ទទួលបាន​ការពេញនិយម សម្រាប់​ប្រជាជន​ម៉ា​ល់​ឌី​វ​ផង និង​សម្រាប់អ្នកទេសចរ​ដែល​មក​ទស្សនកិច្ច​នៅទីនេះ​។​

ស្វាយចន្ទី ចេក ស្វាយ ឬក៏​ផ្នែក​ដទៃទៀត​ដែល​អាច​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដែល​គេ​មក​ទទួលទាន​នៅ​ម៉ា​ល់​ឌី​វ អាច​នាំ​ចេញពី​កម្ពុ​ជាម​កបាន ហើយ​ក្រៅពីនោះ​នៅមាន​សម្លៀកបំពាក់ យើង​ជា​ប្រទេស​ដែល​ផលិត​សម្លៀកបំពាក់ ដែល​ម៉ា​ល់​ឌី​វ​អាច​បញ្ជា​ទិញ យើងខ្ញុំ​សង្ឃឹម​យ៉ាង​ដូច្នេះ​។​សម្ដេច​តេ​ជោ បានបញ្ជាក់​ឱ្យដឹងថា «​ត្រីខកំប៉ុង​ប្រហែលជា​លទ្ធភាព​ច្រើនជាងគេ ក្នុង​ការនាំ​ទៅកាន់​កម្ពុ​ជាមុន​គេ ព្រោះ​ក្នុង​មួយឆ្នាំៗ គឺ​កម្ពុជា​ប្រើ​ត្រីខកំប៉ុង​ច្រើនណាស់ គ្រាន់តែ​ប៉ុន្មាន​ខែ​មុននេះ ខ្ញុំ​ប្រើ​ត្រីខកំប៉ុង​ប្រមាណ​ជា ១០ ម៉ឺន​កេសៗ ដើម្បី​នឹង​ផ្គត់ផ្គង់​ទៅដល់​ក្រុមគ្រួសារ ដែលមាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​»​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ក្តីសង្ឃឹម​ថា ម៉ា​ល់​ឌី​វ​គាំទ្រ​កម្ពុជា ឲ្យ​ក្លាយជា​សមាជិក​សង្កេតការណ៍ នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៉ី​ស្លាម (OIC) នៅពេល​ខាងមុខនេះ​ផងដែរ​។​«​ខ្ញុំ​មិន​ភ្លេច​នូវ​ការ​អរគុណ​ចំពោះ​ម៉ា​ល់​ឌី​វ ឯកឧត្តម​ប្រធានាធិបតី បានបញ្ជាក់​ហើយ យើង​ចង់​ក្លាយទៅជា​សមាជិក​សង្កេត​ការណ៍ OIC ហើយ​សង្ឃឹមថា យើង​នឹង​ក្លាយទៅជា​តួអង្គ​ដ៏​សំខាន់ នៅក្នុង​ការធ្វើ​សុខដុម​នីយកម្ម ជាតិ​សាសន៍ និង​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា​។

សង្ឃឹមថា ម៉ា​ល់​ឌី​វ​នឹង​បន្ត​ការគាំទ្រ​របស់​យើង ដើម្បី​ឲ្យ​យើង​ក្លាយទៅជា​សមាជិក​សង្កេត​ការណ៍ នៅក្នុង​អង្គការ​នេះ​តែម្តង​»​។​សូមជម្រាបថា OIC គឺជា​អង្គការ​អន្តរជាតិ​លើ​លោក​ដ៏​ធំ លំដាប់​ទី​២ បន្ទាប់ពី​អង្គការសហប្រជាជាតិ (UN)​។ OIC បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៩ ដែលមាន​អន្តរ​រដ្ឋ​ប្រទេស ជា​សមាជិក​ចំនួន ៥៧​ប្រទេស ដែលជា​តំណាង​ឲ្យ​ប្រជាជន​ជាង ១​ភាគ​៥ នៅលើ​សកលលោក​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សន្យា​ពី​ការប្រឹងប្រែង​របស់​កម្ពុ​ជា ជួយ​គាំទ្រ​ម៉ា​ល់​ឌី​វ​លើ​ឆាក​អន្តរជាតិ​។ សម្តេច​តេ​ជោ បាន​អះអាងថា កម្ពុជា​គាំទ្រ​ម៉ា​ល់​ឌី​វ ក្លាយទៅជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អា​ស៉ី​អាគ្នេយ៍ ក៏ដូចជា​អ្នកសង្កេតការណ៍​នៅ​អា​ស៉ី​អាគ្នេយ៍ នៅក្នុង​ក្របខណ្ឌ​អាស៊ាន ខណៈដែល​បញ្ហា​នេះ​កំពុង​ស្ថិតនៅ​ដំណាក់កាល​នៃ​ការពិភាក្សា នៅ​ផ្ទៃក្នុង​របស់​អាស៊ាន​។​

បើតាម​លោក​ប្រធានាធិបតី កិច្ចព្រមព្រៀង និង​អនុស្សារណៈ​ចំនួន​៦ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ម៉ា​ឌី​វ ត្រូវបាន​ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ ហើយ​លោក និង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី រួមមាន​៖* ១៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ស្តីពី​ការលើកលែង​ទិដ្ឋាការ​ចំពោះ អ្នក​កាន់​លិខិតឆ្លងដែន​ការទូត ផ្លូវការ និង​ធម្មតា​។​* ២៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។​៣៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​៤៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្នុង វិស័យ​ទេសចរណ៍​។​* ៥៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នរវាង​ក្រសួងសុខាភិបាល នៃ​សាធារណ​- រដ្ឋ​ម៉ា​ល់​ឌី​វ និង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល​។​* ៦៖ អនុស្សរណៈ​យោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភា​ពាណិជ្ជ​- កម្ម​ជាតិ និង​ឧស្សាហកម្ម​ម៉ា​ល់​ឌី​វ​។

សូមបញ្ជាក់ថា​៖​ប្រទេស​ម៉ា​ល់​ឌី​វ (​ភាសា​ឌី​វេ​លី​៖ ދިވެހިރާއްޖެ, ភាសា​អង់គ្លេស​៖ the Maldives) ដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ គឺជា​រដ្ឋ​ប្រជុំ​កោះ​មួយ​ស្ថិតនៅក្នុង​ឧបទ្វីប​ឥណ្ឌា​នៃ​ទ្វីបអាស៊ី លើ​មហាសមុទ្រ​ឥណ្ឌា​។ វា​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​ស្រីលង្កា និង​ប្រទេស​ឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រ​ពី​អាស៊ី​ដីគោក​។ ទឹកដី​ប្រទេស​នេះ​មាន​លក្ខណៈ​ជា​ប្រជុំ​កោះ​ដោយ​បង្កើត​ចេញពី​កម្រង​អា​តុល​ចំនួន ២៦ លាតសន្ធឹង​ពី​អា​តុល​ឥ​យ៉ាវ​ង​ហ៊ី​ប​ប៉ូ​លូ​នៅ​ភាគ​ខាងជើង​ទៅ អាតុ​លអាដ​ឌូ​នៅ​ភាគខាងត្បូង (​ឆ្លងកាត់​ខ្សែ​អេក្វាទ័រ​)​។ ទឹកដី​ប្រទេស​នេះ​ផងដែរ​បាន​លាតសន្ធឹង​ប្រហែល ៩០,០០០ គីឡូម៉ែត្រ​ការ៉េ​រួមទាំង​ផ្ទៃសមុទ្រ ហើយ​ផ្ទៃដី​នៃ​កោះ​នីមួយៗ​មាន​ទំហំ​សរុប ២៩៨ គីឡូម៉ែត្រ​ក្រឡា​។ ម៉ា​ល់​ឌី​វ​ជា​រដ្ឋ​អធិបតេយ្យ​ដែលមាន​លក្ខណៈ​ភូមិសាស្ត្រ​បែកខ្ញែក​រប៉ាត់រប៉ាយ​ខ្លាំង​បំផុត​មួយ​នៅលើ​ពិភពលោក និង​ជា​ប្រទេស​តូច​បំផុត​នៅ​អាស៊ី​ផងដែរ និង​ព្រមទាំង​ជា​ប្រទេស​មូស្លីម​ដ៏​តូច​បំផុត​មួយ​បើ​គិត​តាម​ផ្ទៃដី និង​មាន​ប្រជាជន​ប្រហែល ៥៥៧,៧៥១ នាក់​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ប្រទេស​ដែលមាន​ចំនួន​ប្រជាជន​តិច​បំផុត​ទី​ពីរ​នៅ​ទ្វីបអាស៊ី​។ ម៉ា​ល់​គឺជា​រដ្ឋធានី​តា​លោ​សែន​ជ័យ និង​ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​ដែល​តាម​ប្រពៃណី គេ​និយម​ហៅថា "​កោះ​ស្តេច​" ព្រោះ​វា​ជា​កន្លែង​ដែល​រាជវង្ស​បុរាណ​គ្រប់គ្រង​។​a hun madiv 


​