» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31215 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598634 នាក់

សមាជិកសភា​រុ​ស្ស៉ី ថា រដ្ឋបាល​លោក បៃ​ដិ​ន កំពុង​បង្កើន​ហានិភ័យ​សង្គ្រាមលោកលើកទី​៣ តាមរយៈ​ការបើក​ដៃ​ឱ្យ​អ៊ុយ​ក្រែ​ន ប្រើ​មី​ស៉ី​ល​វាយប្រហារ​ជ្រៅ​ចូល​ដី​រុ​ស្ស៉ី


​អ៊ុយ​ក្រែ​ន​៖ នៅ​ទីបំផុត​រដ្ឋបាល​លោក ចូល បៃ​ដិ​ន បាន​បើកដៃ​ឲ្យ​អ៊ុយ​ក្រែ​ន ប្រើ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អាមេរិក​បាញ់​ចូល​ជ្រៅ​ក្នុងប្រទេស​រុស្ស៊ី​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារ​ពត៍​មាន​រុស្ស៊ី​( RT )​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០២៤​។​មន្ត្រី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត New York Times និង Washington Post ថា ការយល់ព្រម​របស់លោក បៃ​ដិ​ន ឲ្យ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​មី​ស៊ី​ល ATACMS គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​រុស្ស៊ី ដែល​ក៏​សម្រេចចិត្ត​ឲ្យ​កងទ័ព​កូរ៉េខាងជើង មកជួយ​ខ្លួន​ក្នុង​សង្គ្រាម​នេះដែរ​។a byden uy

លោក Serhiy Kuzan ប្រធាន​មជ្ឈមណ្ឌល​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អ៊ុយ​ក្រែ​ន មាន​មូលដ្ឋាន​នៅ​ទីក្រុង កៀវ បាន​ប្រាប់ BBC ថា «​ការសម្រេចចិត្ត​របស់​លោក ចូ បៃ​ដិ​ន គឺ​សំខាន់​ណាស់​សម្រាប់​ប្រទេស​នេះ​។ នេះ​មិនមែនជា​អ្វីដែល​នឹង​ផ្លាស់ប្តូរ​ផ្លូវ​សង្គ្រាម ទេ ប៉ុន្តែ​ខ្ញុំ​គិតថា វា​នឹងធ្វើ​ឲ្យ​កងកម្លាំង​របស់​យើង​មាន​សមភាព​ជាង​មុន​»​។​​ដូចគ្នា​ដែរ​ប្រទេស​បារាំង និង​ចក្រភព​អង់គ្លេស ក៏បាន​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​ធ្វើការ​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​ប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ SCALP និង Storm Shadow របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​បារាំង Le Figaro កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២៤​។​​កងកម្លាំង​អ៊ុយ​ក្រែ​ន នឹង​អាច​ប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន​៣​ប្រភេទ​វាយប្រហារ​រុស្ស៊ី ដែលមាន​ដូចជា ATACMS, SCALP និង Storm Shadow​។​

​សូមបញ្ជាក់ថា មី​ស៊ី​ល ATACMS ដែលមាន​រយៈ​ចម្ងាយ​៣០០​គីឡូម៉ែត្រ នឹង​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​វាយលុក​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​រុស្ស៊ី ដោយ​អាច​រំខាន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការប្រមូលផ្តុំ​កងទ័ព​។ មី​ស៊ី​ល​នេះ ពិបាក​ស្ទាក់ចាប់​ណាស់ ដោយសារ​ល្បឿន​ដ៏​លឿន​របស់​វា​។​ទន្ទឹមគ្នា​នេះដែរ សមាជិកសភា​រុ​ស្ស៉ី​មួយរូប បាន​និយាយថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ហាក់​កំពុង​បង្កើន ហានិភ័យ​សង្គ្រាមលោកលើកទី​៣ ប្រសិនបើ​ពិតជា​បានសម្រេច​ចិត្ត អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​អាវុធ​អាមេរិក វាយប្រហារ​ជ្រៅ​ចូលក្នុង​ទឹកដី​រុ​ស្ស៉ី​មែន​នោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​អ្នកស្រី Maria Butina បាន​លើកឡើងថា​ដូច្នេះ​ថា «​រដ្ឋបាល​លោក បៃ​ដិ​ន កំពុងតែ​ព្យាយាម​បង្កើន​កម្តៅ នៃ​ស្ថានការណ៍​ឱ្យដល់​កម្រិត​អតិបរមា ស្រប​ពេលដែល​ខ្លួន​បន្ត​មានអំណាច​ក្នុង​ដៃ​នៅឡើយ​។ ខ្ញុំ​សង្ឃឹមថា លោក ដូ​ណា​ល់ ត្រាំ នឹង​អាច​ជម្នះ​ការសម្រេចចិត្ត​នេះ​វិញ ប្រសិនបើ​ការអនុញ្ញាត ពិតជា​ត្រូវបាន​ធ្វើឡើង​មែន ព្រោះថា វា​កំពុង​បង្កើន​ហានិភ័យ​ជាខ្លាំង នៃ​ការ​ផ្ទុះឡើង​នូវ​សង្គ្រាមលោកលើកទី​៣ ដែល​មិនមែនជា​រឿង​ល្អ​សម្រាប់​ភាគី​ណាមួយ​ឡើយ​»​។​

​គួរ​បញ្ជាក់ថា កាលពី​ខែកញ្ញា ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្លាប់បាន​និយាយថា ការអនុញ្ញាត​ពី​សំណាក់​លោកខាងលិច ឱ្យ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​អាវុធ​របស់​ពួកគេ វាយប្រហារ​ជ្រៅ​ចូលមកក្នុង​ទឹកដី​ប្រទេស​រុ​ស្ស៉ី គឺ​នឹង​ស្មើ​មានន័យថា ជាការ​ចូលរួម​ដោយផ្ទាល់​របស់​ប្រទេស​អង្គការ NATO សហរដ្ឋអាមេរិក ក៏ដូចជា​អឺរ៉ុប នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ជាក់​ជាមិនខាន​។ ចំណែក កាលពី​ចុងខែ​តុលា លោក ពូ​ទីន បាន​និយាយថា ក្រសួងការពារជាតិ​រុ​ស្ស៉ី កំពុង​ពិចារណា​លើ​មធ្យោបាយ​ផ្សេងៗ​គ្នា ដើម្បី​ឆ្លើយតប​ប្រសិនបើ​អាមេរិក​និង​សម្ព័ន្ធមិត្ត NATO សម្រេចចិត្ត​ជួយ​អ៊ុយ​ក្រែ​ន វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ដី​រុ​ស្ស៉ី ដោយ​ប្រើ​សព្វាវុធ​លោកខាងលិច​។​ទាក់ទង​និង​សង្គ្រាម​នេះដែរ លោក​អធិការបតី​អាឡឺម៉ង់ លោក​អូ​ឡា​ហ្វ ស្កូ​ល បាន​ថ្លែង​អះអាងថា លោក​ពុ​ទីន​ហាក់​មិនបាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះឡើយ​។ ការ​ថ្លែង​បែបនេះ​គឺ​បន្ទាប់ពី​លោក​អូ​ឡា​ហ្វ ស្កូ​ល បាន​ជួប​សន្ទនា​តាមរយៈ​ទូរ​សព្ទ​រយៈពេល​ប្រហែល ១​ម៉ោង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លា​ឌី​មៀរ ពុ​ទីន​កាលពីពេល​ថ្មីៗ​នេះ​រួចមក​

​ថ្លែង​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៊ែ​កឡាំង អំឡុង​ដំណើរ​ចាក​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G២០ នៅឯ​ទឹកដី​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ លោក​ស្កូ​ល បាន​បន្ត​ថ្លែង​ការពារ​ការសម្រេចចិត្ត​របស់លោក ក្នុង​ការហៅ​ទូរ​សព្ទ​ទៅកាន់​លោក​ពុ​ទីន បើទោះបីជា​មានការ​រិះគន់​ថា សកម្មភាព​នេះ​អាច​ធើ្វ​ឱ្យ​រុស្ស៊ី​មើលឃើញ​ពី​សញ្ញា​ទន់ខ្សោយ​របស់​ស​ម្ព័​ន្ធ​មិត្ត​អឺរ៉ុប​លើ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ស្របពេល​សហរដ្ឋ​អាម៉េរិក​កំពុងតែ​ផ្លាស់ប្តូរ​មេដឹកនាំ​។

​ត្រង់ចំណុច​នេះ លោក​ស្កូ​ល និយាយថា គោលបំណង​របស់លោក គឺ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ទៅកាន់​លោក​ពុ​ទីន ជុំវិញ​ការភ័ន្តច្រឡំ​ថា អឺរ៉ុប​អាច​នឹង​បន្ថយ​ជំហរ​គាំទ្រ​ចំពោះ​អ៊ុយ​ក្រែ​ន ដោយសារតែ​ការវិលត្រឡប់​របស់លោក​ដូ​ណា​ល់​ត្រាំ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាម៉េរិក ខណៈ​អតីត​មេដឹកនាំ​អាម៉េរិក​រូបនេះ តែង​ប្រកាស​ជំហរ​ជារឿយៗ ថា​នឹង​កាត់បន្ថយ​ការចូលរួម​ពាក់ព័ន្ធ​របស់​អាម៉េរិក​នៅក្នុង​វិបត្តិ​នយោបាយ​ក្រៅប្រទេស ដែល​បាន​រំលេច​ចេញ​តាមរយៈ​ពាក្យស្លោក “​ធើ្វ​ឱ្យ​សហរដ្ឋ​អាម៉េរិក​អា​ស្ចា​រ្យ​ម្តងទៀត​“ (Make American Great Again) របស់លោក​។

​គួរ​ជម្រាប​ថា នៅក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក​ពុ​ទីន លោក​អូ​ឡា​ហ្វ ស្កូ​ល បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ធើ្វ​កា​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុង​គោលបំណង​ដើម្បី​សម្រេចបាន​នូវ "​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​" បន្ថែម​ពីនេះ លោក​ក៏បាន​ទាមទារ​ឱ្យ​រុស្ស៊ី​ធើ្វ​ការដក​ទ័ព​ចេញពី​ទឹកដី​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន និង​បានបញ្ជាក់​ជាថ្មី​ទៅកាន់​រុស្ស៊ី អំពី​ជំហរ​គាំទ្រ​យ៉ាង​មុតមាំ​របស់​អាឡឺម៉ង់​ចំពោះ​អ៊ុយ​ក្រែ​ន ។

​លើសពីនេះទៅទៀត លោក​ស្កូ​ល ក៏បាន​ថ្កោលទោស​រុស្ស៊ី ចំពោះ​ការ​បើកដៃ​ឱ្យមាន​ការដាក់​ពង្រាយ​ទាហាន​កូរ៉េខាងជើង​រាប់ពាន់នាក់​នៅក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​ត្រៀម​ចូលរួម​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ខណៈ​លោក​បាន​ព្រមាន​ថា យុទ្ធសាស្ត្រ​នេះ​នឹង​ធើ្វ​ឱ្យ​ស្ថានការណ៍​សង្គ្រាម​។​

​សម្រាប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​វិញ បាន​និយាយថា សហរដ្ឋអាមេរិក និង​លោកខាងលិច កំពុង​ប្រើ​យោធា​អ៊ុយ​ក្រែ​ន​ធ្វើជា​ទ័ព​ជំនួស ឱ្យទៅ​ប្រយុទ្ធ​ជាមួយ​រុ​ស្ស៉ី និង​បង្កឱ្យមាន​ហានិភ័យ​នៃ​ជម្លោះ​ជាស​កល​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤​។​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA លោក Kim បញ្ជាក់ថា «​សហរដ្ឋអាមេរិក និង​លោកខាងលិច កំពុង​ប្រើប្រាស់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​ពង្រីក​វិសាលភាព នៃ​អន្តរាគមន៍​យោធា​របស់​ពួកគេ​ជាស​កល​»​។ លោក​បន្ថែមថា «​ពួកគេ​ក៏​កំពុង​ព្យាយាម បង្កើន​បទពិសោធន៍​ប្រយុទ្ធ ដោយ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ប្រើប្រាស់ ជា​ទ័ព​ជំនួស​ដើម្បី​ប្រឆាំងនឹង​រុ​ស្ស៉ី​»​។​

​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ និង​ទីក្រុង​វ៉ា​ស៉ី​ន​តោន អាមេរិក​បាន​ចោទប្រកាន់​កូរ៉េខាងជើង ថា​បញ្ជូនទាហាន​ប្រហែល ១០,០០០​នាក់ ទៅ​ជួយ​រុ​ស្ស៉ី​ប្រយុទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន​(​រំលោភ​បំរាម​អង្គការសហប្រជាជាតិ​)​។ អ្នកជំនាញ​និយាយថា លោក គីម ទទួលបាន​មកវិញ នូវ​ជំនួយ​បច្ចេកវិទ្យា​របស់​ទីក្រុង​មូ​ស្គូ បូករួម​ទាំង​បទពិសោធន៍​កងទ័ព ក្នុង​សមរភូមិ​ប្រយុទ្ធ​។ ប៉ុន្តែ​ទីក្រុង​ព្យុងយ៉ាង បាន​ច្រានចោល​ការចោទប្រកាន់​នេះ​៕a alemagh a uy russya a uy russya 


​