» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7028 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671668 នាក់

បន្ទាប់ពី​ការ​រិះ​កន់​រឿង​កំសោយ​ចំណាត់ការ​ពី​ប្រធានាធិបតី​អាជ្ញាធរ​ប្រេ​ស៊ី​ល​ចាប់ខ្លួន​មន្ត្រី​សន្តិសុខ​

​ប្រេ​ស៊ី​ល​៖​លោក អាន់​ដឺ​សុន តូ​រេស (Anderson Torres) ដែលមាន​តួនាទី​មើល​ការខុសត្រូវ​ផ្នែក​សន្តិសុខ នៅ​រដ្ឋធានី​ប្រា​ស៉ី​លី​យ៉ា នៃ​ប្រទេស​ប្រេ​ស៉ី​ល កំលុងពេល​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី លោក ហ្សា​អៀ បូល​សូ​ណា​រ៉ូ ចូល​អុកឡុក​អគារ​រដ្ឋាភិបាល​យ៉ាង​កក្រើក កាលពី​សប្តាហ៍​មុន ត្រូវបាន​អាជ្ញាធរ​ប្រេ​ស៉ី​ល​ចាប់ខ្លួន​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​លោក តូ​រេស ដែលជា​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​និង​សន្តិសុខ​សាធារណៈ របស់លោក បូល​សូ​ណា​រ៉ូ ត្រូវបាន​ក្រុមប៉ូលិស​សហព័ន្ធ​របស់​ប្រេ​ស៉ី​ល ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ក្រោយ​ត្រឡប់​មកកាន់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​វិញ បន្ទាប់ពី​លោក​បានធ្វើ​វិស្សមកាល​នៅ​រដ្ឋ​ផ្លូ​រី​ដា (Florida) របស់​សហរដ្ឋអាមេរិក ជា​រដ្ឋ​ដូចគ្នា​ដែល​លោក បូល​សូ​ណា​រ៉ូ បានធ្វើ​ដំណើរ​ទៅកាន់ ក្រោយ​ចាញ់ឆ្នោត​ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក ល្វី​ស អ៉ី​ណា​ស៉ី​អូ លូ​ឡា ដា​ស៉ី​ល​វ៉ា​។​a bresilla1 

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៨ ខែមករា មនុស្ស​រាប់ពាន់នាក់ ដែលជា​អ្នកគាំទ្រ​លោក បូល​សូ​ណា​រ៉ូ បាននាំគ្នា​ចូលលុកលុយ​អគារ​សភាជាតិ ការិយាល័យ​ប្រធានាធិបតី ព្រមទាំង​តុលាការ​កំពូល រួច​បាន​បង្ក​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​។ នៅពេល​លោក លូ​ឡា ដា​ស៉ី​ល​វ៉ា ស្បថ​ចូលកាន់​តំណែង​កាលពីដើម​ខែមករា​នេះ លោក តូ​រេស ត្រូវបានតែងតាំង​ឱ្យ​កាន់​តួនាទី​ជា មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ប្រចាំ​រដ្ឋធានី​ប្រា​ស៉ី​លី​យ៉ា ហើយ​បាន​ធ្លាក់​ពី​តួនាទី​វិញ នៅពេល​កុបកម្ម​កើតឡើង​។​​តុលាការ​កំពូល​ប្រេ​ស៉ី​ល​បានចេញ​ដីកា​ឱ្យ​ចាប់ខ្លួន លោក តូ​រេស កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយ​ចោទថា​រូបលោក​ជាប់​សង្ស័យ​ចូល​ដៃ​គ្នា​ជាមួយ​ក្រុម​កុបករ ហើយ​បរាជ័យ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​វាយប្រហារ​នោះ ក្នុងនាម​ជា​ប្រមុខ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​របស់​រដ្ឋធានី​។ ទន្ទឹមគ្នា តុលាការ​កំពូល​ប្រេ​ស៉ី​ល ក៏បាន​យល់ព្រម​បញ្ចូល​លោក បូល​សូ​ណា​រ៉ូ ទៅក្នុង​ការ​ស៉ើ​ប​អង្កេត​ជុំវិញ​ករណី​កុបកម្ម​ថ្ងៃទី​៨ មករា ផងដែរ​។​

មុននឹង​មានការ​ចាប់​ខ្លួន​នេះ​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ទើប​ឡើងកាន់តំណែង លោក Lula da Silva កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​និយាយថា មាន​ក្រុមមន្ត្រី​យោធា​ប្រេ​ស៊ី​ល​បាន​លួចលាក់​រួមគំនិត និង​ជួយ​ទ្រទ្រង់​ដល់​ក្រុមបាតុករ​ដែលជា​អ្នកគាំទ្រ​អតីត​ប្រ​ធានា​ធីប​តី Bolsonaro ក្នុង​ការចូល​ដណ្ដើម​កា​ន់​កាប់​បរិវេណ​អគារ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង Brasilia​។

​លោក​បានឱ្យដឹង​បន្ថែមថា ក្រុមមន្ត្រី​ដែល​ចូល​ដៃ​ជាមួយ​ក្រុមបាតុករ​ទាំង​នោះ រួមមាន​មន្ត្រីនគរបាល និង​មន្ត្រី​យោធា​របស់​ប្រេ​ស៊ី​ល​ផ្ទាល់ ហើយ​លោក​ជឿថា អ្នក​អស់នោះ​គឺជា​អ្នក​លួច​បើកទ្វា​អគារ​វិមាន​រដ្ឋាភិបាល​ដើម្បី​អនុញ្ញាតឱ្យ​ក្រុមបាតុករ​ចូលទៅ​គ្រប់គ្រង លោក​អះអាង​បែបនេះ ដោយសារតែ​ទ្វា​មួយ​នោះ​គឺ​នៅមាន​សភាព​ល្អ​ដូចដើម​ដោយ​មិនមាន​ការខូចខាត​ណាមួយ​កើតឡើង​នោះទេ​។

​បន្ថែម​ពីនេះ លោក Lula da Silva ក៏បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ផងដែរ​ទៅលើ​ស្ថាប័ន​យោធា​របស់​ប្រទេស​ប្រេ​ស៊ី​ល ថា​មិនបាន​ចូលរួម​អ្វី​សូម្បីតែ​បន្ដិច ក្នុងការ​ទប់ស្កាត់​បាតុក​ម្ម​តវ៉ា​របស់​ក្រុម​ពលរដ្ឋ នៅក្នុង​រយៈពេល​ជិត ៣​ខែ​មកនេះ ពោលគឺ​បន្ទាប់ពី​ការបោះឆ្នោតជាតិ​រួចមក ដោយបាន​បណ្ដា​ឱ្យ​វិបត្តិ​ចេះតែ​រីក​រាលដាល​ធំ​ទៅៗ រហូត​ឈានដល់​អំពើហិង្សា​ចូល​ដណ្ដើម​កាន់កាប់​បរិ​វេណ​អគារ​រដ្ឋាភិបាល​របស់​ក្រុមបាតុករ​។

​គួរ​បញ្ជាក់ថា ក្រុម​ពលរដ្ឋ​ប្រេ​ស៊ី​ល​រាប់ពាន់នាក់​បាន​នាំចេញ​តវ៉ា​ប្រឆាំងនឹង​ការជាប់ឆ្នោត​របស់លោក Lula da Silva ដែលជា​អ្នកនយោបាយ​ឆ្វេងនិយម និង​បាន​អំពាវនាវ​ឱ្យ​យោធា​ធើ្វ​រដ្ឋប្រហារ​ទម្លាក់​រូបលោក​ចេញពី​តំណែង ដើម្បី​បើកផ្លូវ​ឱ្យ​លោក Bolsonaro អាច​វិល​ត្រឡប់មកវិញ ។​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​ប្រេ​ស៊ី​ល លោក Fernando Haddad នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បានលើកឡើង​ពី​កញ្ចប់​វិធានការ​បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការចំណាយ ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិការដ្ឋ​ខ្ទះ​ខ្ទា​យ​នៅក្នុង​ឆ្នាំនេះ ។​គេ​ព្យាករណ៍​ថា កង្វះខាត​សារពើពន្ធ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅក្នុង​ថវិកាជាតិ​ឆ្នាំនេះ​មាន​ចំនួន ២.១% ស្មើនឹង ២៣២ ពាន់​លាន​រៃ (reais) ឬ ៤៦​ពាន់​លាន​ដុល្លារ​អាម៉េរិក ។

​លោក​រដ្ឋមន្ត្រី Haddad បានធ្វើ​បទ​បង្ហាញ​ទៅលើ​បញ្ជី​បូកសរុប​សកម្មភាព​ដែលមាន​ផលប៉ះពាល់​ប្រហាក់ប្រហែល​ក្នុង​ចំនួន​ប្រមាណ​ជា ២៤៣ ពាន់​លាន​រៃ (reais) ស្មើនឹង ៤៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​នឹង​នាំឱ្យ​សមតុល្យ​សារពើពន្ធ​ទៅជា​ហួស​ពី​តម្រូវការ ប៉ុន្តែ​ប្រាក់ចំណូល​អាច​នឹង​កើតឡើង ។​លោក​បន្ថែមថា វិធានការ​នេះ​ក៏​ស្ថិតនៅក្រោម​សកម្មភាព​ដែល​ប្រធានាធិបតី​ឆ្វេងនិយម​ថ្មី​របស់​ប្រទេស​ប្រេ​ស៊ី​ល លោក Luiz Inacio Lula da Silva មិនទាន់​បានអនុម័ត ។​វិធានការ​បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការចំណាយ​សម្រាប់​ឆ្នាំ​២០២៣ រួមបញ្ចូល​ការបញ្ចប់​ការលើកលែង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ដែល​មានតែ​ក្នុង​របៀប​វីរៈ បន្ទាប់ពី​ការកាន់កាប់​របស់​ក្រុមហ៊ុន​ប្រេង​យក្ស Petrobras របស់​រដ្ឋ ។​លោក​រដ្ឋមន្ត្រី Haddad បាន​និយាយថា​លោក Lula da Silva បាន​បំពេញ​ការសន្យា​យុទ្ធនាការ​របស់​លោ​ករួ​ច​ហើយ​ក្នុង​ការបង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១.៤% លើ​អត្រា​អតិផរណា ៕​ប្រភព​៖ Reuters Connecta bresilla a bresilla2 a bresilla4 
​