» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12313 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702484 នាក់

នាំគ្នា​ផឹកស្រា​សលាយ​កូកាកូឡា​ក្រូចឆ្មា​ពុល​ដាច់ខ្យល់​ពីរ​នាក់​ពូក្មួយស្រី

​ខេត្តបន្ទាយមានជ័យ​៖​នាំគ្នា​ផឹកស្រា​.​សលាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា និង​ក្រូចឆ្មា រហូត​ពុល​ស្លាប់​ទាំង​ពូ​និង​ក្មួយ​ស្រី ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​? ។ សេចក្ដីរាយការណ៍​រប​ស់​ប្រជាពលរដ្ឋ បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ាន ប៊ុណ្ណា​រ៉ាត់ អាយុ​៤៧​ឆ្នាំ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត និង​មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​ជនរងគ្រោះ​ម្នាក់ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​(​ត្រូវជា​ក្មួយ​)​។a die drink1

កាលពី​រសៀល​ថ្ងៃទី​៩ ខែមករា ២០២៣ ជនរងគ្រោះ​ឈ្មោះ ហ៊ាន ប៊ុណ្ណា​រ៉ាត់ ត្រូវជា​ពូ​បាន​ទៅលេង​ក្មួយ​ស្រី​ដល់ផ្ទះ ហើយ​នាំគ្នា​ផឹកស្រា​.​ស​ដែល​ក្មួយ​ទិញ​ទុក​យូរហើយ ដោយ​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា និង​ក្រូចឆ្មា​។ ក្រោយ​ទទួលទាន​ស្រា​.​ស​នេះ រួច​បាន​ប្រហែល ៣​ទៅ ៤​ម៉ោង ស្រាប់តែ​ជនរងគ្រោះ​ទាំង​២​មាន​អា​ការៈមិន​ស្រួលខ្លួន​។ ភ្លាមនោះ​ក្រុមគ្រួសារ​សាច់ញាតិ​ក៏បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ដ​;​ម្បី​ជួយសង្គ្រោះ​ផងដែរ​។​

លោក​វេជ្ជបណ្ឌិត ឪ​ក ទីណា ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា កាលពី​ព្រលប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ ខាង​មន្ទីរពេទ្យ​ពិតជា​បានទទួល​មនុស្ស​ប្រុស​ស្រី​២​នាក់ ដែលជា​ជនរងគ្រោះ​ខាងលើ​មែន​។ ប៉ុន្តែ​លោក​ថា ដោយសារ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទ​;​បលោក​សម្រេច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​តែម្តង​។ បច្ចុប្បន្ន​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រមូល​វត្ថុ​ពាក់ព័ន្ធ​បញ្ជូនទៅ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​ផងដែរ​។​

​ទោះបីយ៉ាងណា​បើតាម ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក ឡេ ចន្ទ​សង្វាត បាន​បដិសេធថា មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​អះអាងថា ពេលនេះ​ក្រុមការងារ​របស់​មន្ទីរ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។​​ចំណែក​ជុំវិញ​ករណី​នេះដែរ ខាង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ក៏បាន​បដិសេធ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ​ដោយ​លើក​ហេតុផល​ថា ពេលនេះ​ជំនាញ​ពាក់ព័ន្ធ​មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នឹង​ក្រុមគ្រូពេទ្យ​កំពុងធ្វើការ​នៅឡើយ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​លំនៅឋាន​រៀងៗ​ខ្លួន​។​a die drink a die drink2 

​