» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4286 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468593 នាក់

រឿង​នាយ​ចឺម​មាន​មនុស្ស​សំខាន់ៗ​ចេញមុខ​ការពារ​ជនបង្ក​បណ្តើៗ​ហើយ​ចាំមើលឃុំបានប៉ុន្មានថ្ងៃ!

 

​ភ្នំពេញ ៖ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​បាន​ខ្នះខ្នែង​ជួយ​នាយ​ចឺម​រហូតមក ក្រោយពី​រង​នូវ​អំពើហិង្សា​ពី​អតីត​កីឡាបាល់ទាត់​ក្រសួងការពារជាតិ​នោះ បាន រក​មេធាវី​ជូន​នាយ​ចឺម​រួចរាល់​ហើយ​បន្ទាប់ពី​បាន​ទំលាយ​ថា​មាន​អ្នកធំ​មានអំណាច​អន្តរាគមន៍​ជួយ​ជនបង្ក​។​a jeuma15 

ជាក់ស្តែង​ថ្មីៗ​នេះដែរ​បន្ទាប់ពី​លោក​ផែង​វណ្ណៈ​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ល្បី​ចេញ​សា​អំពាវ​នា​ឲ្យ​បន្ធូ​បន្ថយ​ការចោទប្រកាន់​មក​លោក​ឧ​ត្ត​មេ​នី​យ៍ ហ៊ុន ជា បាន​ផ្ដាំ​តាម​ហ្វេ​ស​ប៊ុ​ក​ទៅ​នាយ​ចឺម​តារា​ប្រុស​ល្បីឈ្មោះ​រូបនេះ​ថា ឈប់​បាន​ឈប់​ទៅ តែ បើ​ចង់បាន​ស្រួល ហើយ​បាន​លុយ​ទៀត ធ្វើទៅ​?​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ស​សេ​រថា​«​បើ​ខ្ញុំ​មិនមែនជា​តារា​ល្បី ហើយ​ខ្ញុំ​ញ៉ែ​សង្សារ​គេ​ហើយ​សង្សារ​គេ​វ៉ៃ​តើ​គាំទ្រ​ខ្ញុំ​ទេ ? ឈប់​បាន​ឈប់​ទៅ អា​ចឺម អើយ​ទឹក​ស្រែ​ទឹក​ម៉ាស៊ីន​ក៏​ដូច​តែ​គ្នា​ទេ យល់ គេ​ក៏មាន​ឈ្មោះ​ល្បី​ខាង​កីឡា​ដែ តើ យល់​ពីគ្នា​និយាយ​គ្នា​បញ្ចប់រឿង គឺ​ល្អ តែបើ​ចង់បាន​ស្រួល​ហើយ​បាន​លុយ​ទៀត​ធ្វើទៅ​»​។​ក្រោយមក​ទើប​លោក​ហ៊ុន​ជា​រំលឹក​រឿង​សម​ត្ត​កិច្ច​រងរបួស​កាលពី​ឆ្ន​២០០៨​ថា​មិនមាន​អ្នក​ជួយ​ដូច​តារា​ល្បី​ឆ្ន​២០១៩​។​

​ឯ​លោក​សាន ប៊ុនធឿន ដែល​គេ​ឲ្យ​រហស្សនាម​ថា លោក​ចាងហ្វាង​ABC​ផង​នោះ​ក៏បាន ចេញ​វីដេអូ​វែង​អន្លាយ​មួយ ដោយ​រៀបរាប់​បង្អាប់​កិត្តិយស​ពនាយ ចឺម​រឿង ញ៉ែ​សង្សារ​គេ និង​អត្តចរិត​របស់​អតីត​កីឡា​ល្បីឈ្មោះ ដែល​វាយ​នាយ​ចឺម​ផងដែរ​។ ជាមួយនិង​វីដេអូ​លោក​ស៊ាន ប៊ុនធឿន ពន្លះ​នាយ​ចឺម Admin ផេ​ក​Ra Sabay​បាន​លើកឡើងថា «​សួរថា ប្រុស​ណា​ទប់​ចិត្តបាន​ម៉ោង​៣​យប់​ឆាត​ទៅ​ហៅ​ប្រពន្ធ​គេ​អោយមក​ដេក​ជាមួយ​? ក្អួត​ឈាម​ដាក់​ឡើង​ចុកៗ​សាន ប៊ុនធឿន ចេញមុខ​ព្រលះ​នាយ​ចឺម​ត្រូវគេ​វ៉ៃ​ដាក់​ចំៗ​កប់ៗ​មិន​លំអៀង​,។

​កំហុស​ប្អូន​លី​ទី​មានតែ​ពីរ​ទេ ទីមួយ​ស្រលាញ់​ស្រី​ខុស ទី​ពីរ​គឺ​មិនចេះ​ទប់​កំហឹង​មិន​បានគិត​វែងឆ្ងាយ​តាម​ភាសា​ក្មេង សូម​តុលា​ការគិត​ឡើងវិញ​គួរ​សម្រាលទោស​ប្អូន​អោយ​តិច​បំផុត​ផង​ព្រោះ​ដើមហេតុ​មកពី​នាយ​ជឺ​ម​និង​ស្រី​ជ្រើម​ម្នា​ក់នុង​ដែរ អាង​តែ​ឆាត​ហៅ​ស្រី​គេ​មក​ដេក​ជាមួយ​អត់​មានទោស​ចែង​ក្នុង​ច្បាប់។ អាណិត​លី​ទី​ជា​កីឡាករ​មាន​សមត្ថភាព​ម្នាក់​មក​ខូចអនាគត​ដោយសារ​វៃ​មនុស្ស​អាវាសែ​ដើរ​ញ៉ែ​សង្សារ​គេ​ញ៉ែ​ប្រពន្ធ​គេ​តា​ពាស​ចឹ​ង​សួរថា​សម​ឬ​អត់​? កុំ​ឃើញ​គេ​តារា​ល្បី​ផ្កាប់មុខ​នឹង​តារា​ពេក​ចេះ​យក​ខួរ​គិត​ផង​ណា​បាទ បងប្អូន​ណា​បាទ Media Clips Service»​។​

​ងាក​មក​មើល​តារាចម្រៀង​នាយ​ចឺម ឯណោះ​វិញ ពេលនេះ បានមក​ដល់​ស្រុកកំណើត​របស់ខ្លួន​នៅឯ​ខេត្តកំពង់ស្ពឺ​ហើយ ជាមួយនឹង​ការទទួល​រង់ចាំ​ពី​ក្រុមគ្រួសារ​។ ក្នុងនោះដែរ ក្រុមគ្រួសារ​គ្រាន់តែ​ឃើញ​នាយ ចឺម មកដល់​ភ្លាម ម្នាក់ៗ​បាន​សម្ដែង​ការ​អាណិត​នាយ ជាមួយនឹង​សម្រែក​ទ្រហោយំ​ជាខ្លាំង ជាពិសេស គឺ​យាយ​របស់​នាយ​ចឺម​តែម្ដង​។​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​រូបនេះ បានបញ្ជាក់​ពី​ស្ថានភាព​របស់ខ្លួន​ភ្ជាប់​ជាមួយ​វីដេអូ​ថា «​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា នៅពេលនេះ​អាយ​ដល​បាន​ធូរស្រាល​បន្តិច​ហើយ អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ដែល​បាន​ខ្វល់ខ្វាយ​បារម្ភ និង​បាន​សួរសុខទុក្ខ​អរគុណ​ខ្លាំងណាស់​»​។​ទាក់ទង​រឿង​រក​មេធាវី​វិញ​លោក​ហេង ឡុង ប្រធាន សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បានប្រកាស ថា «​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បានផ្ដល់​មេធាវី​ជូន​នាយ​ចឺម​រួចរាល់​ហើយ នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​ឆ្នាំ​២០១៩​នេះ​។ សូម​គោរព​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរខេត្ត​ប៉ៃលិន ដែល​បានផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ជាពិសេស​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​គួរ​បញ្ជាក់ថា គួរ​រំលឹក​ផងដែរ​ថា ៖ កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ហិង្សា​មួយ​កើតឡើង​នៅ​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បង្កឡើង​ដោយ ឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អតីត​កីឡាបាល់ទាត់​នៅ​ក្លឹប​បឹងកេត រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​ឈឺ​ប្រវែង​០,៥​ម៉ែត្រ វាយ​ទៅលើ​យុវជន​ម្នាក់​ឈ្មោះ សុខ មេសា (​ហៅ​នាយ​ចឺម​) ជា​តារាចម្រៀង រស់នៅ​ភូមិ​ត្រាច​កោះ ឃុំ​មហាឫស្សី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​មាន​រងរបួស​ត្រង់​កំភួនដៃ​ទាំងសងខាង និង​បែកក្បាល​ចំនួន​៥​ថ្នេរ (​ធ្ងន់ធ្ងរ​) ព្រមទាំង​បែក​ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន​អិ​ច មួយគ្រឿង​(​ខូច​ទាំងស្រុង​) ដែល​គេ​សង្ស័យថា ករណី​ប្រច័ណ្ឌ​(​ដណ្តើម​ស្រី​ស្នេហ៍​)​។​

រឿង​នាយ​ចឺម​លេង​ហ្វេ​ស​ប៊ុ​ក​ញ៉ែ​សង្សារ​យុវជន​ង៉ែត​លី​ទី​កីឡាបាល់ទាត់​ក​វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រុស​និង​ស្រី​សម័យ​ហ្វេ​ស​ប៊ុ​ក​តែ​ការប្រើ​ហឹ​ង្សា​រដោះ​ស្រា​យម​ញ្ហា​គឺជា​រឿង​ខុសច្បាប់​ដែល​មិនត្រូវ​ឲ្យ​កើតមាន​ឡើយ​។មហាជនចាំមើលថាតើតុលារការឃុំខ្លួនជនបង្កបានប៉ុន្មានថ្ងៃដែរ?៕a jeuma16 a jeumaa1 a jeuma17 a jeuma8 a jeuma18 a jeuma13 a jeuma14 

​សង្សាង៉ែតលីទី