» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11990 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702161 នាក់

ចាប់បាន​ហើយ​បុរស​យក​សាំង​ចាក់​ដុត​ប្រពន្ធ ទាំង​រស់​

​ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី ចុះ​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ព្នង​ម្នាក់​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ក្រោយពី​ធ្វើ​ស​ក្ម្ម​ភាព​យក​សាំង​មកចាក់​ស្រោច​លើ​ប្រពន្ធ ដុត​នៅលើផ្ទះ​របស់ខ្លួន​បណ្តាល​ឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​កណ្តាលអធ្រាត្រ​យប់​ថ្ងៃទី​១២​ឈានចូល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៤​ស្ថិតនៅ​ចំណុច​ស្រះ​ភូមិ​១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​a fire wife 

​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ឆេះ ផល អាយុ​៤៧​ឆ្នាំ​ជនជាតិ​ពូ​នង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដោយមាន​សតិ​មិន​ប្រក្រតី​ផង ។​ប្រភពពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤ ជនសង្ស័យ​កំពុង​សម្រាក​ជាមួយ​ប្រពន្ធ ហើយ​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ខ្វែ ញ៉ាម បាន​និយាយ​ទៅកាន់​ប្ដី​ថា​៖ ខ្ញុំ​ចង់​នាំ​ឯង​ទៅរក​គ្រូ​បុរាណ​ខ្មែរ​ដើម្បី​ស្រោច​ទឹក និង​ចងខ្សែ​ចង្កេះ​ឱ្យ​ជានា​ដូច​គេ កុំឱ្យ​មាន​ជំងឺ​ដូច​សព្វថ្ងៃនេះ​តទៅទៀត​។​​តែ​ឈ្មោះ​ឆេះ ផល ជា​ប្តី​ក៏បាន​ប្រកែក​ដាច់ខាត​មិន​ព្រមទៅ​ឡើយ​ហើយ​និយាយថា​៖ អញ​មិន​ទៅណា​ទេ​. ឯង​ចង់ទៅៗ​ម្នាក់ឯង​ចុះ ប្រកែក​គ្នា​ហើយ​អ្នក​ទាំងពីរ​ក៏​នាំគ្នា​ឡើងទៅ​សម្រាក​នៅលើផ្ទះ​តាម​ធម្មតា​វិញ​។​

​លុះដល់​វេលា​ម៉ោង ២៖០០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១៣ មីនា ខណៈ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​ដេកលក់​ផង​នោះ ជនសង្ស័យ​ក៏បាន​យក​ប្រេងសាំង​កន្លះ​លីត្រ​ទៅ​ចាក់​ស្រោច​លើ​ខ្លួន​ប្រពន្ធ ហើយ​កេះ​ដែកកេះ​ដុត​តែម្តង បណ្ដាលឱ្យ​ឆេះ​រលាក​ពេញ​ខ្លួន​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ភ្លាមៗ​ដែរ ។​​ក្រោយ​ប្រព្រឹត្ត​រួច​ភ្លាមៗ​នោះ​ជនសង្ស័យ​ក៏បាន​រត់គេចខ្លួន​បាត់​ទៅ​។​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី រួមសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា​២០២៤​។​ក្រោយ​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​ប្រេងសាំង​ចាក់​ស្រោច​លើ​ខ្លួន​ប្រពន្ធ​ឈ្មោះ ខ្វែ ញ៉ាម ហើយ​កេះ​ដែកកេះ​ដុត​ប្រាកដ​មែន​ដោយសារ​ខឹង​បបួល​នាំទៅរក​គ្រូខ្មែរ​ស្រោច​ទឹក​ដាក់​ខ្សែ​ចង្កេះ ។​a fire wife 

​