» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10698 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700869 នាក់

ផ្លូវ​៦០​ម៉ែត្រ​ដែល​កាក់កប​និង​គ្រោះថ្នាក់​ចរាចរ ចាប់​តម្លើង​របាំង​ទ្រូងផ្លូវ​ហើយ !


ភ្នំពេញ៖​នៅ​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) បានចាប់ផ្តើម​តម្លើង​របាំង​ទ្រូងផ្លូវ ដូចខាងក្រោម ៖១. តម្លើង​របាំង​ដែក​ទ្រូងផ្លូវ ចាប់ពី​ស្ពាន​អាកាស​មរតក​តេ​ជោ ដល់​ភ្លើងស្តុប​ប្រសព្វ​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​សប្ប​រស​ភោ​គា​ធិបតី ហ៊ុន នាង​។ កំណាត់​ផ្លូវ​នេះ កំណត់​ល្បឿន​អតិបរមា ៤០ គ​.​ម​/​ម៉ោង​។២. តម្លើង​របាំង​បេតុង​ទ្រូងផ្លូវ ចាប់ពី​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​សប្ប​រស​ភោ​គា​ធិបតី ហ៊ុន នាង ដល់​ផ្លូវជាតិ​លេខ ២ ។ កំណាត់​ផ្លូវ​នេះ កំណត់​ល្បឿន​អតិបរមា ៦០ គ​.​ម​/​ម៉ោង​។a raod bodera2 

​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​តម្លើង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ លើផ្លូវ​៦០​ម៉ែត្រ ជាមួយ​ការ​តម្លើង​បន្ថែម​នូវ​ស្លាក​សញ្ញា​កំណត់​ល្បឿន និង​គំនូស​បែងចែក​ផ្លូវ​រវាង​ម៉ូតូ និង​រថយន្ត​។​
​លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​បន្ថែម​ពីលើ​ការងារ​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏បាន​អ៊ុត​គំនូស​រាច​រណ៍ ដោយ​បែង​ចែកជា​គន្លង​ម៉ូតូ គន្លង​រថយន្ត និង​ការ​តម្លើង​ស្លាក​ចរាចរណ៍​មួយចំនួន​បន្ថែម​ទៀតផង​ដែរ​។​​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ឲ្យ​ទទួលបាន​សុវត្ថិភាព​បរា​ចរណ៍​ទាំងអស់គ្នា ពិសេស​ការគោរព​ទៅតាម​ល្បឿន ដែល​បានកំណត់​នៅលើ​ដងផ្លូវ​នេះ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៥​កន្លងទៅ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី រៀបចំ​ដាក់​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៦០​ម៉ែត្រ ជាមួយ​ការបង្កើន​ការប្រុងប្រយ័ត្ន ការអនុវត្តន៍​ច្បាប់ និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​។ កំណាត់​ផ្លូវ​៦០​ម៉ែត្រ ក្នុង​មូលដ្ឋាន​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ បាន​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​មួយ បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​លើផ្លូវ​ដ៏​ធំ​មួយ​នេះ​៕a raod bodea1 a raod bodera 


​