» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8834 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699005 នាក់

ជនសង្ស័យ​ម្នាក់​មុ​របរ​ជាជាង​ម៉ូតូ​នៅ​បាត់ដំបង​តែមាន​គ្រឿងញៀន ៣១​គីឡូ​ជាង​


​ខេត្តបាត់ដំបង ៖​លោក​វរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួល​ការងារ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​​លោក​វរសេនីយ៍ទោ ជា តារា នាយសេនាធិការ​ស្ដី និង​លោក​វរសេនីយ៍ទោ សូ ឌី ប្រធាន​មន្ទីរ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម សាលាដំបូង​ខេត្តបាត់ដំបង​នៅវេលា​ម៉ោង​១៣ :៣០​នាទី ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ បាន​ចុះបង្ក្រាប​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​a drug bb 

ជា​លទ្ធផល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ថោង សូ​ស៊ី​វិ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ជាង​ម៉ូតូ ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​និង​​ដកហូត​វត្ថុតាង
១,​គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន ០៦​កញ្ចប់ ទម្ងន់ ១៣៣៨,៨៤​ក្រាម​។២,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង​។៣,​ម៉ូតូ ០១ គ្រឿង។៤,​ទូរស័ព្ទដៃ​០២​គ្រឿង​។៥,​ប្រាក់​១២០០​បាត​
៦,​ប្រាក់​១០០​ដុល្លារ​។៧,​ប្រាក់​៤,០០០,០០០​រៀល​។៨,​អត្តសញ្ញាណប័ណ្ណ ០១​សន្លឹក​។៩,​ផ្លាកលេខ​ម៉ូតូ ចំនួន ០២ សន្លឹក

​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​មាន​គ្រឿងញៀន​មួយចំនួនទៀត​លាក់ទុក​នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​/​ខេត្តបាត់ដំបង​។​
​លុះ​វេលា​ម៉ោង​១៩:៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​យើង​បាន​ចុះ​ទៅដល់​បន្ទប់​ជួល ចំណុច​ខាងលើ ហើយ​ធ្វើការ​ឆែកឆេរ រកឃើញ :១, គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន ៤១ កញ្ចប់ ទម្ងន់ ៣០៣៧៤,៥​ក្រាម
២,​កាបូប​យួរដៃ​ចំនួន​០។៣,​កា​រ៉ុង​ចំនួន​០២

​សរុប​ដកហូត​វត្ថុតាង​រួមមាន៖១,​គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន​៤៧​កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤​ក្រាម​។២,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង​។៣,​ម៉ូតូ ០១ គ្រឿង។៤,​ទូរស័ព្ទដៃ​០២​គ្រឿង​។៥,​ប្រាក់​១២០០​បាត​
៦,​ប្រាក់​១០០​ដុល្លារ​។៧,​ប្រាក់​៤,០០០,០០០​រៀល​។៨,​អត្តសញ្ញាណប័ណ្ណ ០១​សន្លឹក​។៩,​ផ្លាកលេខ​ម៉ូតូ ចំនួន ០២ សន្លឹក។១០,​ថង់​តែ​ច្រក​គ្រឿងញៀន​០១ ថង់​។១១,​កាបូប​យួរដៃ​ចំនួន​០២
១២,​កា​រ៉ុង​ចំនួន​០២។​បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង​កំពុង​ចាត់ការ​តាម​នីតិវិធី ។​បើតាម​លទ្ធផល​សុំ​ស​សើរ​សម​ត្ត​កិច្ច​តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​ត្រឹម​ជាង​ម៉ូតូ​អាយុ​២៣​ឆ្នាំ​ម៉េច​អាច​ជួញដូ​គ្រឿងញៀន​រហូតដល់​ជាំ​ង​៣០​គិ​ឡូ​ក្រាម​បាន​?​។​សង្ឃឹមថា​សម​ត្ត​កិច្ច​នឹង​ស្រាវជ្រាវ​ចាប់បាន​មេក្លោង​ធំ​ទើប​ហៅ​ជា​ជា​ជោគជ័យ​ធំ​។​ព្រោះ​កន្លងមក​ចាប់​បានតែ​មនុស្ស​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ​៕a drug bb1 a drug bb3 

​